» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12147 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702318 នាក់

ពលករ​ខ្មែរ​៧​នាក់​ស្លាប់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស​ក័​ក្រុង​ប៉ោយប៉ែត​!

 

​បន្ទាយ​មាន​ជ័​៖​មនុស្ស​យ៉ាងហោច​៧​នាក់​បាន​ស្លាប់​ដោយ​ពុល​អាលកុល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស​ក័​នៅ​ភូមិ​កូប​ធំ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា​២០២១ ។​a die pet5 

​ហេតុការណ៍ ពលករ​ពុល​អាលកុល​នោះ បានធ្វើ​ឲ្យ​ពលករ យ៉ាងហោច​៧​នាក់​ស្លាប់ ក្នុងនោះ​ម្នាក់​ជា​ស្រី សរុប​អ្នកពុល ចំនួន​២៥​នាក់ ជា​ពលករ​ធើ្វ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ។​​អ្នកឃើញ​ហេតុការណ៍​ជាក់ស្តែង​បាន ឲ្យ​ដឹងថា​÷ ពួកគាត់​មកពី​ថៃ សរុប​១០​នាក់ ពេលមកដល់ មណ្ឌល​ធើ្វ​ច​ត្តា​ឡី​ស័ក​កូប​ធំ បាន​១៤​ថ្ងៃ ស្រាប់តែ ឃើញ​ក្រុមយុវជន ដែលជា​ពលករ ជាប់ឃុំ​ខ្លួន ក្នុង​មណ្ឌល​នាំគ្នា​ជួបជុំ​ផឹក​ស្រាស ហេតុការណ៍​ផឹកស្រា​ស​នោះ កើតមាន​តាំងពី​ថ្ងៃទី​០៨​វិច្ឆិកា​មក​ម្លេះ ។​

ក្រោយមក​ត្រូវ​មន្ត្រី សន្តិសុខ​ដឹង​ហើយ​ហាម មិន​ឲ្យ​មាន​អ្នកលក់ដូរ​ស្រា ឬ បៀរ​នោះទេ តែ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​ថ្ងៃទី​០៩​វិច្ឆិកា​២០២១​នេះ ក្រុម​អ្នកញៀន​ស្រា បាន​ទិញ​ទឹក អាលកុល មក​ច្នៃ លាយ​ជាមួយ​ទឹក ស្អាត នាំគ្នា​ហូប​ជួបជុំ ។​ស្ត្រី​ដែល​ឃើញ​ហេតុ​ការ​នោះ បាន​ឲ្យ​ដឹង​ទៀតថា ក្រុមខ្លះ​លាយ អាលកុល​ជាមួយ និង​ទឹក ស្អាត ខ្លះទៀត​លាយ ជាមួយ​ទឹកក្រូច ពណ៌​ក្រហម​និង ភេសជ្ជៈ ស្ទី​ង​ជាដើម ។ គាត់​ថា​អ្នក​ដែល ស្លាប់​អាច​ផឹក​ច្រើន និង​មិន​ហូប​អាហារ​ទ្រាប់​ពោះ ចំណែក​អ្នក ពុល​ស្រាលៗ អាច​ផឹក​តិច ។ ស្ត្រី​ដដែល​បាន​បន្តថា បើតាម​គាត់​ដឹង គឺ ស្លាប់​៦​នាក់​មាន​ម្នាក់​ស្រី ពុល​សរុប​២១​នាក់ ក្នុងចំណោម​អ្នក​ផឹក​នោះ ។​
​

ពលករ​ខ្មែរ​ដែល​ស្នាក់នៅ ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​មណ្ឌល កូប​ធំ​ស្នើ​ឲ្យ​អាជ្ញាធរ រឹតបណ្តឹង កុំ​ឲ្យ​មាន​មនុស្ស​ផឹក​សុ​ី​លេងល្បែង ក្នុង​មណ្ឌល​តទៅទៀត ជាមួយគ្នានេះ​សូម ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា ប្រឈម​នានា ដូចជា កង្ហារ បាយទឹក​ឲ្យ​បាន គ្រប់គ្រាន់​ផង ។​​លោក ឱក ទីណា ប្រធាន​ពេទ្យ​បង្អែក ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​២០២១​នេះ មិនអាច​សុំ​ឲ្យ​លោក​ធើ្វ​ការ អធិប្បាយ​ជុំវិញ​ហេតុ​ការបង្ក​ឲ្យ​ពុល មនុស្ស​ស្លាប់​នោះបានទេ ព្រោះ​ទូរស័ព្ទ​តេ​ចូល​ច្រើនដង គ្មាន​អ្នកទទួល ។​ទាក់ទិន​នឹង​ករណីនេះ លោក រឿន សុធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​អ្នកនាំពាក្យ មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បានឱ្យ​កាសែត​ដឹងថា ជនរងគ្រោះ​ដែល​បាន​ពុល​មាន​ចំនួន ២៥​នាក់ មាន​រោគសញ្ញា ក្នុងនោះ​មកទល់ពេលនេះ អ្នកពុល​បាន​ស្លាប់​កើន​ដល់​ចំនួន​៧​នាក់​ហើយ គិត​ត្រឹម​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ចំពោះ​ហេតុការណ៍​កើត​តាំងពី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រហែលជា​ម៉ោង​២​រសៀល​មក​ម្លេះ​។​

​លោក ឡេ ចាន់​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ប្រាប់ថា​ជាប់រវល់​ខ្លាំង គ្មាន​ពេល​ជួប អ្នកសារព័ត៌មាន​ទេ ។​
​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ករណី​ពុល​អាហារ លើ​ពលរដ្ឋ ដែល​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តបន្ទាយមានជ័យ នេះ​គឺ​កើតឡើង ញឹកញាប់​ហើយ​ដែរ ៕a die pet1 a die pet2 a die pet3 a die pet4 

​