» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7149 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697320 នាក់

អធិការរង​ខណ្ឌចំការមន​ម្នាក់ ស្រវឹង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជា​ឲ្យ​អនុវត្ត​ច្បាប់​

​ភ្នំពេញ​៖​តាម​បញ្ជា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត លើ​អធិការរង​ខណ្ឌចំការមន​ម្នាក់ ដែល​បាន​វាយ​ទៅលើ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​សន្លប់ នៅ​យប់​ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣ ចំណុច​ផ្លូវ​៤៨៤ កែង​៩៩ ស្ថិតក្នុង​ខណ្ឌចំការមន​។​a po beat 

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា «​ករណី​អធិការរង​ខណ្ឌចំការមន ដែល​បាន​វាយ​លើ​ប្រជាពលរដ្ឋ​ដែល​បើករថយន្ដ​បុក​ខឿន​នោះ គឺជា​ការ​ល្មើស​វិន័យ និង​ល្មើសច្បាប់​។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ដាច់​ណាត់​ទៅ​អធិការ​ខណ្ឌចំការមន ត្រូវតែ​អនុវត្ត​តាមច្បាប់​ចំពោះ​មន្ដ្រី​ដែល​បង្ក​ហិង្សា​លើ​ប្រជាពលរដ្ឋ​នេះ​»​។​

​សម្រាប់​អ្នកបើកបរ​រថយន្ដ​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ខឿន​ផ្លូវ​សាធារណៈ​នោះ ក៏ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា​អប់រំ និង​ផាកពិន័យ​តាមផ្លូវ​ច្បាប់​ដូចគ្នា​។ អធិការរង​នគរបាល​ខណ្ឌចំការមន ដែល​ប្រើប្រាស់​ហិង្សា​លើ​ប្រជាពលរដ្ឋ​ក្នុងពេលដែល​ខ្លួន​កំពុងស្ថិត​ក្នុងស្ថានភាព​ស្រវឹង​ជោគ​មាន ឈ្មោះ ហ៊ួ​ត គង់ ជា​អធិការរង​ទទួល​ផែន​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​។​​មុន​កើតហេតុ​គឺ​នៅ​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣ មាន​បុរស​ម្នាក់​បើករថយន្ត PRIUS លឿន​ជ្រុល​បុក​ខឿន​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​បន្តិចបន្តួច​។ បន្ទាប់មក​ក៏មាន​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ដែលជា​គេ​ស្គាល់​ថា ជា​អធិការរង​នគរបាល​ខណ្ឌចំការមន (​រហ័ស​នាម បាសាក់​១៤) មិនដឹង​ចេញពី​ផឹកស៊ី​ស្រវឹង​ពី​កន្លែង​ណា​ទេ បានមក​ឃាត់​រថយន្ត​ហើយ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ រហូត​កើតជា​ហិង្សា​វាយ​បុរស​ម្នាក់​រថយន្ត​មុន​។​

ម្ចាស់​រថយន្ត​ក៏បាន​វាយ​វិញ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អ្នកកាសែត​ចំណុច​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ព្រំប្រទល់​សង្កាត់​បឹងត្របែក ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​បន្ទាប់មក​ក្នុងពេលដែល​ម្ចាស់​ឡាន​ផ្តល់​សម្ភាសន៍​អ្ន​កាសែត​លោក​អធិការ​រូបនេះ​ក៏បាន​មក​លួច​វាយ​មួយ​ដៃ​ពី​ចំហៀង​មុខ​ដូចអ្នកប្រដាល់បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួលសន្លប់​ឈឹង​តែម្តង​។​សូម​បញ្ជាកដែរថា​ក្រៅពី​រងគ្រោះ ដោយសារ​អធិការរង​ខណ្ឌចំការមន វាយ​មួយ​ដៃ​សន្លប់​ហើយ​នោះ ជនរងគ្រោះ បាន​បាត់​ទូរស័ព្ទ និង​នាឡិកាដៃ​។ ក្នុង​រូបនេះ បង្ហាញថា បុរស​ម្នាក់​ពាក់មួក​ក្រហម អាវ​ក្រឡា និង​ពាក់​ម៉ាស់ ជា​អ្នក​រើស​ទូរស័ព្ទ​។​ជនរងគ្រោះ​អំពាវនាវ​អ្នក​ដែល​បាន​រើស​ទូរស័ព្ទ និង​នាឡិកា​នោះ សូម​ប្រគល់ជូន​គាត់​វិញ គាត់​នឹង​ជូន​សា​គុណ​ថែមទៀត​។ សូមមេត្តា​កុំ​ឆ្លៀតឱកាស​នៅពេល​គេ​កំពុងមាន​បញ្ហា ៕a po beat1 a po beat2 


​