» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10363 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700534 នាក់

យាម​ដេក​ចោរលួច​១​យប់​បាន​យក​ម៉ូតូ​អស់​០៦​គ្រឿងក្នុង​ផ្ទះជួល ក្នុង​សង្កាត់​ចោមចៅ​១


​រាជធានី​ភ្នំពេញ​៖​កាលពី​វេ​ល​ម៉ោង​២​ជាង​រំលង​អា​ទ្រាត​ឈានចូល​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចោ​១​ក្រុម​បាន​ចូល​កាច់​សោ​យក​ម៉ូតូ​អស់​ចំនួន​០៦​គ្រឿង​បាន​ដោយ​សុវត្ថិភាព ។​a moto thief 

​ប្រជាពលរដ្ឋ​តែងតែបាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ចំណត​ម៉ូតូ​របស់​ក្រុមហ៊ុន​ផ្ទះជួល​ដូច​សព្វដង មាន​សន្តិសុខ​យាម​កិប​សំបុត្រ​ត្រឹមត្រូវ ដោយ​ក្នុងតម្លៃ​ម៉ូតូ​មួយគ្រឿង មួយ​ពាន់​រៀល​ក្នុង​មួយថ្ងៃ ហើយ​សន្តិសុខ​ដែល​យាម​ម៉ូតូ​ជា​រៀងរាល់​ថ្ងៃនោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ លី ឡ​ន ភេទ​ប្រុស​អាយុ ប្រហែល​៥០ ឆ្នាំ​ជាង មុខរបរ​សន្តិសុខ​យាម​ម៉ូតូ​ឱ្យ​ក្រុមហ៊ុន​ផ្ទះជួល សិន​ចូ​វ ស្ថិតក្នុង​ទីតាំង​ខាងលើ ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ធ្វើការ​សម្រាក​នៅ​ទីនោះ​ជាប្រចាំ​។

​លុះ​នៅក្នុង​ចំណុច​ចន្លោះ​ម៉ោង ១:៤៥​នាទី អា​ធ្រា​តយ​ប់ គាត់​ក៏បាន​សម្រាន្ត​លក់​មួយភាំង​មួយ​ស្រាប់តែ​ភ្ញាក់ឡើង​បាត់​ម៉ូតូ​ប្រជាពលរដ្ឋ​ចំនួន​០៦​គ្រឿង ពួកគាត់​មានការ​ស្រឡាំងកាំង​ស្លន់ស្លោ​ផ្អើលឆោឡោ ទើប​ដឹង​ដល់​ម្ចាស់​ម៉ូតូ​ទាំង​០៦​គ្រឿង​នោះ​តែម្តង ។​​ពេលព្រឹក​ឡើងក៍​បាន​រាយ​ការណ៍​ជូនទៅ​សមត្ថកិច្ច​មូលដ្ឋាន​សង្កា​ត់​ចោមចៅ​ទី​១​ក៏បាន​មកដល់​កន្លែង​កើតហេតុ បាន​សាកសួរ​ទៅ​លោក លី ឡ​ន ដែលជា​សន្តិសុខ​យាម​ម៉ូតូ​នៅ​ទីនោះ ក៏បាន​រៀបរាប់ថា​ម៉ូតូ​ដែល​ចោ​លួច​ចូល​កាច់ក​យក​នោះ​ដូច​គាត់​បាន​រៀបរាប់​ខាងលើ​ពិតមែន​។

សមត្ថកិច្ច​បាន​ធ្វើការ បញ្ជូន​សន្តិសុខ​រូបនោះ​ទៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី​១​រួមទាំង​ម្ចាស់​ម៉ូតូ​ទាំង​៦​ទៀតផង​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ដើម្បី​រក​មូលហេតុ ស្វែងរក​ជនល្មើស ងាយស្រួល​កំណត់ មុខសញ្ញា ។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ពិតជា​មានការ​ហួសចិត្ត​យ៉ាងខ្លាំង ទៅលើ​កងសន្តិសុខ​ការពារ​នៅ​ទីនោះ បន្ទាប់ពី​ការបាត់បង់​ម៉ូតូ​៦​គ្រឿង​រួច សូម្បី​ក្រុម​អ្នកសារព័ត៌មាន​ចូលទៅ​ផ្តិត​រូបភាព​ក៍​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ផ្ទះជួល​ខាងលើ​នោះ​ក៍​មិនបាន​ផង ចុះ​ហេតុ​អី​មាន​សន្តិសុខ​យាម​ទាំងយប់​យាម​ទាំង​ថ្ងៃ​នៅតែមាន​ចោរ​ចូល​លួច​ដល់​ខាងក្នុង​ដែលមាន​សោ​ពីរ​បី​ជាន់​ទៀតផង ។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ហ្នឹង​ជាច្រើន​បាន​ខ្សឹបប្រាប់​កាសែត ថា ករណី​ដែលមាន​ចោរលួច ចោរឆក់ ចោរប្លន់ ក្មេង​ទំនើង​គ្រឿងញៀន បងតូច​បងធំ គឺ​បណ្ដាលមកពី​មាន​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ។a moto thief1 a moto thief2 

​