» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3990 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056484 នាក់

សម្តេច​ធិបតី និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ឯកភាពគ្នា​ជំរុញ​វិស័យ​សំខាន់ៗ​ជាច្រើន ពិសេស​ពង្រីក​ជើងហោះហើ​រ​ផ្ទាល់​បន្ថែមទៀត​កម្ពុជា​-​សិង្ហ​បុរី​

​ ​
ប្រទេសសឹង្ហបុរី៖​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ជាមួយ​ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ពីរថ្ងៃ​(​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤)នា​ល្ងាច ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ។​a manet sigapora1

ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាព​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម ជាមួយនឹង​ការគាំទ្រ និង​ចែករំលែក​នូវ​បទពិសោធន៍​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ (១) ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សម​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​បន្ត​នូវ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជា​ទៀងទាត់​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ សម​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​រៀបចំ ក្រុមការងារ​រួម​ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​ផែនការ​សកម្មភាព ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៃ​ប្រទេស​ទាំងពីរ។

(៣) ការបន្ត​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន ដែល​រួម​ការកសាង​នូវ​មូលធន​មនុស្ស ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការជំរុញ​វិស័យ​ទេសចរណ៍ តាមរយៈ​ការពង្រីក​ជើងហោះហើរ​ផ្ទាល់​បន្ថែមទៀត​កម្ពុជា​-​សិង្ហ​បុរី ជាមួយនឹង​ការខិតខំ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្ដា​ប្រទេស​ផ្សង​ទៀត​មក​ទស្សនា​ប្រទេស​ទាំងពីរ (៤) ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ថាមពល សម​ភាគី​ទាំង​ពីរបាន​អបអរសាទរ​ចំពោះ​លទ្ធផល នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​សិង្ហ​បុរី ការបង្កើត​នូវ​ក្រុមការងារ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​បន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ សម​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៃ​មន្ត្រីជាន់ខ្ពស់ និង​វគ្គ​បណ្តុះបណ្តាល ព្រមទាំង​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។

​ក្រៅពីនេះ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​បន្ត​ពិភាក្សាគ្នា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​មួយចំនួន ដើម្បី​ចូលរួម​ក្នុង​ការកសាង​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​ផ្ដល់នូវ​អត្ថប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។ សម​ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​វិស័យ​ឌីជីថល និង​បាន​ចូលរួម​ជា​អធិបតី​ជាមួយ ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ថ្នាល​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ (Financial Transparency Corridor) និង​ចុះហត្ថលេខា​លើ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​រដ្ឋាភិបាល​ឌីជីថល ។

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​គូស​រំលេច​អំពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​សិង្ហ​បុរី​-​កម្ពុជា ដោយនៅ​ឆ្នាំ​២០២៥​ខាងមុខនេះ គឺជា​ខួប​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី នាពេលនេះ ជា​ចលករ នៃ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រីកចម្រើន និង រឹងមាំ​បន្ថែមទៀត​។ សម្តេច​ធិបតី ក៏បាន​គូសបញ្ជាក់​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ហើយ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​កាន់តែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។​សម្តេច​ធិបតី ក៏បាន​អញ្ជើញ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​សមស្រប​ណាមួយ​។​

 

សូមបញ្ជាក់ថា៖បន្ទាប់ពី​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហ​បុរី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បានផ្តល់​កិត្តិយស​ជា​អធិបតី ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន ៣ នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ។

​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន ៣ រួមមាន​៖១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី ២. ការចុះហត្ថលេខា​សាក្សី​ភាព​ស្តីពី “​ការចាប់ផ្តើម​គម្រោង​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​រវាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិង្ហ​បុរី​”​។ ៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ភស្តុភារ​កម្ម​សិង្ហ​បុរី និង​ក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់​កម្ពុជា​។

​សូម​ជំរាប​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន និង​កំពុង​បន្ត​នូវ​ការទាក់ទាញ​វិនិយោគិន​បរទេស​និយាយ​ជារួម និង វិនិយោគិន សិង្ហ​បុរី និយាយ​ដោយឡែក តាមរយៈ​ការរៀបចំ​វេទិកា​ធុរកិច្ច ក្នុង​គោលដៅ​ផ្សព្វផ្សាយ អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​យន្តការ​លើក​ទឹកចិត្ត​ដល់​វិនិយោគិន រួមទាំង​ច្បាប់ នៃ​ការវិនិយោគ​របស់​កម្ពុ​ជា ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​អំពី​កម្ពុជា​ដល់​វិនិយោគិន​គ្រប់រូប ក្នុងការ​សិក្សា ឈ្វេងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគ និង​វិស័យ​សក្តានុពល​ដែល​ទីផ្សារ​កម្ពុជា​កំពុង​ត្រូវការ ជាមួយនឹង​កម្លាំង ពលកម្ម​យុវជន ដែលមាន​អត្រា​ប្រមាណ ៦៥% នៃ​ប្រជាជន​សរុប ដោយ​ពោរពេញ​ដោយ​សក្តានុពល និង​ចំណេះដឹង ។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​តំបន់ ក៏​ជា​សក្តានុពល​បន្ថែម សម្រាប់​កម្ពុជា ក្នុងការ​ទាក់ទាញ​ដល់​វិនិយោគិន ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ និង​ប្រាក់ចំណូល​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ផងដែរ ។​គូស​រំលេច​ផងដែរ​ថា វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហ​បុរី មាន​វិនិយោគ​ចូលរួម​សរុប​ចំនួន ៤៨១​នាក់ ដែល​មកពី​បណ្តា​ក្រុមហ៊ុន​ចំនួន ៣៤៨ ក្រុមហ៊ុន ៕a cabodia sigapor a cambodia singapora