» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29985 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597404 នាក់

សង្វៀន​ជល់​មាន់ របស់លោក សូ ឆ​ង នៅ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ ជា​ឆ្នាំងបាយ​ស្នងការ​នគរបាល​ខេត្ត​កំពង់ ឆ្នាំង​?

 

​ខេត្តកំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃទី​១១ សីហា ២០១៨ កា​រិ​យា ល័យ​និពន្ធ​នាយក​គេហទំព័រ​សារព័ត៌មាន មាតុភូមិ www.meatophoum.com បានទទួល​សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ថាៈ សព្វថ្ងៃ​មាន​វង់ ល្បែងស៊ីសង​បៀរ​អាប៉ោង​ជល់​មាន់​មួយកន្លែង ជា​របស់​មន្ត្រី​យោធា​ផ្នែក​គីមី​សាស្ត្រ ឈ្មោះ សូ ឆ​ង បាន​នឹង​កំពុងបើក​លេង​ពេញបន្ទុក​និង​ដុះ​ស្លែ​កំពុង​ពេញនិយម​លេង​ក្នុងស្រុក​សាមគ្គី​មានជ័យ ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​យ៉ាង​សុខ​សប្បាយ គ្មាន​ការរំខាន ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ថ្នាក់​ណា​ឡើយ ។a kok kjang 

សេចក្តី​រាយ ការណ៍​បាន​បន្តទៀតថា សូមអោយ​អ្នកសារព័ត៌មាន ចុះទៅ​មើល​និង​ស្នើសុំ​អោយជួយ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ទីតាំង​បន ល្បែងស៊ីសង​របស់​ឈ្មោះ សូ ឆ​ង ជា​មន្ត្រី​យោធា​គីមី​សាស្ត្រ បើក​ដំណើរ​ការលេង​ជា​យូរណាស់​មកហើយ មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចេញមក​បង្ក្រាប​ឡើយ ។

បើទោះបី​ជាមាន​បទបញ្ជា​ដ៏​ហ្មឺ​ង​ម៉ាត់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​អោយ​លោកស្នងការ​នគរបាល គ្រប់​ខេត្ត​-​រាជធានី ត្រូវ​ធ្វើការ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងនេះ​អោយមាន​ប្រសិទ្ធភាព ក៏ដោយ ក៏​មកទល់នឹង​ពេលនេះ​គេ​ពុំទាន់​ជើ​ញ​លោក ឧ​ត្ត​ម សេនីយ៍ ឡុ​ច សុវណ្ណារ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ចេញមុខ​បង្ក្រាប​នៅឡើយ​ទេ ដែល​ធ្វើអោយ​មជ្ឈដ្ឋាន​ប្រជា ពលរដ្ឋ​រិះគន់ថា បន​ល្បែង​សុ​ី​សង​ជល់​មាន់​តប​ស់លោក សូ ឆ​ង ជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង ។ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​កំពុង លេង​ស្ថិតនៅ ភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។

សេចក្ដីរាយការណ៍​បន្ត​ឲ្យ​ដឹងថា​វង់ល្បែង​ស៊ីសង​នេះ​អាច​ដំណើរការបាន​ដោយ​រលូន​បែប​នះ គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​បាន ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​យ៉ាងហោចណាស់​ក៏មាន​ជើងកាង និង​សមត្ថកិច្ច​មួយចំនួន​ជា​ឆ្មាំ​ការពារ និង​ជា​អ្នកកាង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​មួយកន្លែង​នេះ​មិនអោយ​អ្នកកាសែត​ចូលទៅ​ថតរូប​ភាព ។ សព្វ ថ្ងៃនេះ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ់នេះ កំពុងតែ​ធ្វើ​សកម្មភាព​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយមាន​ក្រុម​បងតូច​បងធំ​និង​សមត្ថកិច្ច​សុទ្ធតែ​ជើង​ខ្លាំង​យាម​ការពារ​យ៉ាង​តឹងរឹង​បំផុត ហើយ​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ក្បែរ​ឡើយ ។

វង់ល្បែង​នេះ​ដោយ​ពួកគេ​បើក​អោយ​លេង​ជា​ចំហរ​ជា​រៀងរាល់ថ្ងៃ​ដែល​គេ​ប៉ាន់​ប្រ​ម៉ាណ​ថា អាចោ ធ្វើអោយ​ម្ចាស់​សង្វៀន​រក​ចំណូល​ពី​អ្នក​ចូល​លេង មិន​ក្រោម​ពី​៣​ម៉ឺន​ដុល្លារ​ទៅ​៤​ម៉ឺន​ដុល្លារ​ឡើយ​)​ក្នុង​មួយខែៗ​នោះ បើ​គេ​ប្រៀប ធៀប​អ្នកលេង​នៅក្នុង​កាស៊ីណូ ។ ប្រជាពលរដ្ឋ​សំណូមពរ ដល់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរ បាល​ជាតិ​មេត្តាជួយ​អន្តរាគមន៍​ចាយ់​វិធានការ​បង្ក្រាប​វង់ល្បែង អត់​ច្បាប់​របស់លោក សូ ឆ​ង នៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន ជ័យ ខេត្តកំពង់ឆ្នាំង នេះ​ផង​ទាន​ប្រុស ។

ជុំវិញ​ករណី​ចោទថា ជា​បន​ល្បែង​សុ​ី​សងរ​ប់លោក សូ ឆ​ង ជា​មន្ត្រី​យោធា​នៅ​អង្គភាព​គីមី​សាស្ត្រ​នេះ កា​រិ​យ​ល័យ​និពន្ធ​គេហទំព័រ សារព័ត៌មាន មាតុភូមិ មិនអាច​ស្វែងរក​ការបំភ្លឺ​តប​ពី​លោក សូ ឆន បាន​នៅ​គើ​យ​ទេ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ទាក់ទង ៕ ដោយ : សុផល​a kok kjang3 a kok chuma1 a kok kjang1 a kok kjang4 
​