» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6952 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666862 នាក់

កូ​វីត​ធូ​តិច​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង​វប្ប​ធ​ម៍​បន្ធូ​ដៃ​តែ​នៅ​ព្រមាន​ដដែល​!


​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​បន្ធូរបន្ថយ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​តែ​នៅ​រឹតត្បិត​ផ្អាក​ជា​បណ្ដោះអាសន្ន​ត្រឹម​អាជីវកម្ម ខារ៉ាអូខេ រង្គសាល និង​ឌី​ស្តូ​តែ​ក សម្រាប់​រយៈពេល​១៤​ថ្ងៃ​បន្តទៀត​តែប៉ុណ្ណោះ​។​a co cinema8 

​វិធានការ ដែល​បាន​ដាក់ចេញ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១​លោក ឃួ​ង ស្រេងអភិបាលរាជធានី នៅ​បន្ត​ដាក់ចេញ​នូវ​វិធានការ​ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវបាន​ធ្វើឡើង​សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ​បន្ថែមទៀត​គិត​ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ក្នុង​សេចក្ដីសម្រេច​ថា ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូល​រូ​ម​លើសពី ៥០ (​ហាសិប​) នាក់ លើកលែងតែ​ក្នុងករណី​ដូចជា​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​និង​សាច់ញាតិ​ក្នុង​ពិធី​សាសនា ឬ​ពិធី​ប្រពៃណី​ផ្សេងៗ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍​៖ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ថ្នាក់​ក្នុងការ ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលាជម្រះក្ដី ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។​

​លោក ឃួ​ង ស្រេង​បញ្ជា​ក់ទៀត​ដែរ​ថា សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់ និង​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​ត្រូវបាន​លើកលែង​ដូច​ក្នុង​ប្រការ​៣​នៃ​សេចក្ដីសម្រេច​នេះ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣ ការពារ និង ៣ កុំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

​ដោយឡែក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ វិញ​បានសម្រេច​បើក​ដំណើរការ​ឡើងវិញ​នូវ​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្ប​: ក្នុង​រាជធានី​ភ្នំពេញ តែ​ត្រូវគោរព​អនុវត្តតាម​វិធានការ​គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ SOP និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១​បញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​បើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​បំផុត​នូវ​វិធានការ​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ SOP ដែល​រៀបចំឡើង​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងសុខាភិបាល ព្រមទាំង​សេចក្តីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល​។​

​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ SOP សម្រាប់​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ សម្រាប់​អនុវត្ត ក្នុងពេល​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​៣០ ខែតុលា​តទៅ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំណត់ថា ទស្សនិកជន​គ្រប់រូប ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ ឬ ស្កេ​ន QR Code​។ ប៉ុន្តែ​ករណីនេះ ត្រូវបាន​លើកលែង​ចំពោះ​ទស្សនិកជន ដែលមាន​អាយុ​ក្រោម ៦​ឆ្នាំ​។​

​ក្រៅពីនោះ ទស្សនិកជន រួមទាំង​បម្រើ​ការងារ​ទាំងអស់ ត្រូវ​វាស់​កម្តៅ និង​ពាក់​ម៉ាស​គ្រប់គ្នា​។ ត្រូវ​រិះរក​វិធានការ​លើកទឹកចិត្ត​ឲ្យ​ទស្សនិកជន ទិញ​សំបុត្រ​តាម​អន​ឡាញ ឬ​តាម App ដើម្បី​កាត់បន្ថយ​ការលក់​សំបុត្រ​ដោយផ្ទាល់​នៅ​ហ្នឹង​កន្លែង​។ ក្នុងនោះ ក៏ត្រូវ​រៀបចំ​ដាក់​សញ្ញា​សម្គាល់ ដើម្បី​ឲ្យ​ទស្សនិកជន ឈរ​រង់ចាំ ដោយ​រក្សា​គម្លាត​ឲ្យ​បាន​យ៉ាងតិច ១,៥០​ម៉ែត្រ ក្នុងករណី​ទស្សនិកជន ទិញ​សំបុត្រ​ផ្ទាល់​នៅ​បញ្ជរ​លក់​សំបុត្រ​។​

​ក្រសួង ក៏បាន​កំណត់​ឲ្យ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ អនុញ្ញាត​ឲ្យ​ទស្សនិកជន ចូល​បានតែ ៥០% នៃ​ចំនួន​កៅអី​សរុប​តែប៉ុណ្ណោះ នៅក្នុង​រោង​បញ្ចាំង ឬ​រោង​សម្តែង​សិល្បៈ​និ​មួយៗ​។ ត្រូវ​រក្សា​គម្លាត​រវាង​ទស្សនិកជន​ពី​ម្នាក់ ទៅ​ម្នាក់ទៀត យ៉ាងតិច​ចន្លោះ ១,៥០​ម៉ែត្រ​។ តែ​ក្នុងករណី​ទស្សនិកជន​ចូល​ទស្សនា​ជា​លក្ខណៈ​គ្រួសារ ដែលមាន​សមាជិក​មិន​លើសពី ៥​នាក់ អាច​អនុញ្ញាត​ឲ្យ​អង្គុយ​ក្បែរ​គ្នា​បាន​។ ក្នុងនោះ ទ្វារ​នៃ​រោង​បញ្ចាំង ឬ​រោង​សម្តែង​សិល្បៈ ត្រូវ​ទុក​ឲ្យ​ចំហ​មុន និង​ចាប់​បញ្ចាំងភាពយន្ត ឬ​សម្តែង​សិល្បៈ​ម្តងៗ​។

ចំណែក​ម៉ោង​បញ្ចាំង ឬ​ម៉ោង​សម្តែង ក៏ត្រូវ​កាត់បន្ថយ ដើម្បី​ទុកចន្លោះ​ពេល​យ៉ាងតិច ៣០​នាទី សម្រាប់ធ្វើ​ការសម្អាត​រោង​បញ្ចាំង ឬ​រោង​សម្តែង មុននឹង​បន្ត​ចាក់​បញ្ចាំងភាពយន្ត ឬ​សម្តែង​សិល្បៈ​ជាថ្មី​។​​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ និង​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រោងភាពយន្ត ត្រូវ​ចាក់ផ្សាយ​សារ​អប់រំ​ពី​របៀប​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ រៀងរាល់​ពេល មុននឹង​ចាក់​បញ្ចាំងភាពយន្ត ដើម្បី​ក្រើនរំលឹក​ដល់​ទស្សនិកជន​។ ចំពោះ​រោង​សម្តែង​សិល្បៈ ត្រូវមាន​ពិធីករ ថ្លែង​សារ​អប់រំ មុននឹង​ចាប់ផ្តើម​ការសម្តែង​៕a co cinema7 

​