» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8083 នាក់

ម្សិលមិញ 5020 នាក់

សរុប 14123530 នាក់

ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​រៀប​តុ​ការ​អង្គុយ​បានតែ​៥​នាក់​មួយ​តុ​!



​ភ្នំពេញ​៖ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​ឲ្យ​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង ២៥ ការពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​។a co marrya

លោក​រដ្ឋមន្ត្រី​ថ្លែងថា​ក្នុងនាម​ក្រសួងសុខាភិបាល និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ដល់ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់​ការចម្លង វីរុស​កូ​វីដ​-១៩ ដែល​រហូតមកដល់​ថ្ងៃនេះ មិនទាន់មាន​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​នៅ ឡើយ​ទេ​។ កន្លងមក រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​មួយចំនួន ដូចជា​សាលារៀន​ត្រូវបាន​បើក​ដំណើរការ កម្មវិធី សង្គម​តាមបែប​ប្រពៃណី សាសនា​នានា ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​តាម​តម្រូវការ​របស់​ប្រជាជន ដោយ​តម្រូវ ឲ្យ​គោរព​តាម​វិធានការ​ការពារ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩​។

ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សង្កេត ឃើញថា ការអនុវត្ត​តាម​វិធានការ​ការពារ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​៥-១៩ នៅតាម​ពិធីបុណ្យ កម្មវិធី​ផ្សេងៗ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ នៅមានកម្រិត​ទាប​នៅឡើយ ដែល​នេះ ជា​ហានិភ័យ​ដ៏​ធំធេង​អាច​បង្ក​ឲ្យ​មានការ​ចម្លង​វីរុស​វីដ -១៩ ពី​បុគ្គល​ទៅ​បុគ្គល ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល​ចម្លង​ចូល ក្នុង​សហគមន៍​។ ក្រួ​សួង​សុខាភិបាល​បញ្ជាក់ថា​៖​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឯកភាព ប្រគល់ជូន​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឲ្យ​ទទួលខុសត្រូវ​តាមដាន និង​គ្រប់គ្រង​ការអនុវត្ត​វិធានការ​សុខាភិបាល នៅតាម​មូលដ្ឋាន ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ដូច្នេះ​មុននឹង​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ ឬ​កម្មវិធី​ផ្សេងៗ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ពិធីបុណ្យ ឬ​កម្មវិធី អំពី​វិធានការ​សុខាភិបាល ដូចខាងក្រោម​៖

​ណែនាំ​ឲ្យ​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​ចូលរួម​ការអនុវត្ត​វិធានការ​សុខាភិបាល ដូចជា បំពាក់​ម៉ាស៊ីន​វាស់​កំដៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កំដៅ​ដោយ​ដៃ ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ នៅ​គ្រប់​ច្រកចូល និង​ដាក់​អាល់កុល ឬ​ដែល​ណង​ដៃ​នៅ ក្នុង​ទីតាំង​ប្រតិបត្តិការ​របស់ខ្លួន និង​តម្រូវ​ឲ្យ​លាងដៃ​ជា​ញឹកញាប់ ជាពិសេស​បន្ទាប់ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេងៗ ក្រោយពេល ចូល​បន្ទប់ទឹក និង​មុនពេល​បរិភោគ​អាហារ ។​ល​។​រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបំរើ​សេវាកម្ម​ក្នុង​ពិធី ដោយ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន​យ៉ាងតិច ១.៥​ម៉ែត្រ​ឡើងទៅ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ រៀប​តុ​អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម ប្រាំ​នាក់ ក្នុង​មួយ​តុ ដែល​ទំលាប់​ពីមុន​អង្គុយ​១០​នាក់​។​

​ធ្វើ​បដិសណ្ឋារកិច្ច ត្រូវ​ធ្វើតាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ដោយ​លើកដៃ​សំពះ ចៀសវាង​ការចាប់​ដៃ ឱប​គ្នា​ជាដើម​។ ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែនាំ​ការពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដៃ​ស្អាត និង​ណែនាំ​អនាម័យ​ពេល​ក្អក កណ្តាស់ នៅ គ្រប់​ច្រកចូល និង​ទីតាំង​ដែល​អាច​មើលឃើញ​ទាំងអស់គ្នា​។​​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់​កម្លាំង សមត្ថកិច្ច​ធ្វើការ​តាមដាន និង​ណែនាំ​ដល់​ម្ចាស់​កម្មវិធី​បុណ្យ​ផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និង​ភ្ញៀវ​ចូលរួម​បន្ថែមទៀត​ក្នុងពេល​ពិធី ដើម្បី​ធានា​ការអនុវត្ត​វិធានការ​សុខាភិបាល​ក្នុងពេល​រៀបចំ​កម្ម វិធី​សង្គម​នានា​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាទីបំផុត​។​a co marry