» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2705 នាក់

ម្សិលមិញ 2691 នាក់

សរុប 13067006 នាក់

រុស្ស៊ីនិងអ៊ុក្រែនចូលតតាំងគ្នានៅតុលការយុត្តិធម៍អន្តរជាតិក្នុងសំណុំរឿងប្រល័យពូជសាសន៍

ប្រទេសហូលឡង់៖ថ្ងៃ​ចន្ទ ទី​១៨​កញ្ញា តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ចាប់ផ្តើម​បើកសវនាកា រហូតដល់​ថ្ងៃទី​២៧​កញ្ញា នៅក្នុង​នីតិវិធី​ប្តឹង​មួយ ដែល​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ប្រឈមមុខ​ដាក់គ្នា ក្នុង​សំណុំ​រឿងនេះ “​ប្រល័យពូជសាសន៍​” ។ នេះ​ជា​លើក​ទី​១ ក្រោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង ដែល​ភាគី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ត្រូវធ្វើ​បទ​បង្ហាញ​នូវ​អំណះអំណាង​រៀងៗ​ខ្លួន ចំពោះមុខ​ចៅក្រម​ទាំង​១៥​រូប នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។a icj

​ដំណើរ​ដើមហេតុ គឺ​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន ដែល​បាន​ចោទថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានធ្វើ “​អំពើ​ប្រល័យពូជសាសន៍​” ទៅលើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​រស់នៅ​តំបន់​ដុន​បាស ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោកពូ​ទីន​អះអាងថា គឺ​ដោយ​ហេតុផល​នេះហើយ ទើប​ធ្វើ​ឲ្យ​រុស្ស៊ី ត្រូវតែ​បង្ខំចិត្ត បើក “​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​” នៅ​ថ្ងៃទី​២៤​កុម្ភៈ ២០២២ ដើម្បី​ជួយ​រំដោះប្រជាជន​ដែល​រងគ្រោះ ។​​ក្រោយ​សង្គ្រាម​ផ្ទុះឡើង​បាន​២​ថ្ងៃ គឺ​ថ្ងៃទី​២៦​កុម្ភៈ ២០២២ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានដាក់​ពាក្យ​ប្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយបាន​លើកឡើងថា អំណះអំណាង​របស់​រុស្ស៊ី​ដែល​ចោទថា​អ៊ុយ​ក្រែ​ន​បាន​ធ្វើអំពើ​ប្រល័យពូជសាសន៍​នោះ គឺ​វា​ជាការ​ចោទប្រកាន់ ដែល​គ្មាន​ភស្តុតាង គ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​ទាំងអស់​។ ភាគី​អ៊ុយ​ក្រែ​ន អះអាងថា អំណះអំណាង​របស់​រុស្ស៊ី ដើម្បី​ធ្វើជា​លេស​បើកផ្លូវ​ធ្វើសង្គ្រាម​ឈ្លានពាន​ខ្លួន​នេះ គឺ​វា​ផ្ទុយស្រឡះ​អំពី​ខ្លឹមសារ ដែល​មានចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ ស្តីពី​អំពើ​ប្រល័យ​ពូជ​សា​សាន៍ ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៤៨​។​

កាលពី​ខែមីនា​២០២២ តុលាការ​យុត្តិធម៌​អន្តរជាតិ បានចេញ​ដីកា​បឋម​មួយ ដោយបាន​បញ្ជា ឲ្យ​ភាគី​រុស្ស៊ី ត្រូវតែ​បិទ​ផ្អាក​ជាបន្ទាន់ នូវ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​រងចាំ​ការ​ជំនំ​ជំ​រះ​ចុងក្រោយ ស្តីអំពី​ការសម្រេច “​អំណាច​យុត្តាធិការ​” របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅក្នុង​សំណុំ​រឿងនេះ​។ ចៅ​ក្រុម​តុលាការ​ក្រុងឡាអេ លើកឡើងថា ប្រតិបត្តិការ​កងទ័ព​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី អាច​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​ជនស្លូតត្រង់​អ៊ុយ​ក្រែ​ន ព្រមទាំង​ការខូចខាត​ផ្សេងៗ​ទៀត​។ ទោះជា​យ៉ាងណា ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ មាន​សុពលភាព​តែ​នៅ​ក្រដាស​ប៉ុណ្ណោះ ព្រោះថា​ដូច​យើងទាំងអស់គ្នា​ដឹង​ហើយ ថា​រុស្ស៊ី​បាន​បន្តធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សំណុំ​រឿងនេះ កន្លងមក​ភាគី​រុស្ស៊ី​បានប្រកែក មិន​បញ្ជូន​មនុស្ស​មក​ចូលរួម​ដោយផ្ទាល់ នៅក្នុង​នីតិវិធី​សួរ​ដេញ​ដោយផ្ទាល់​មាត់ នៅមុខ​ចៅក្រម​ទេ​។ ផ្អែក​តាម​តុលាការ​ក្រុងឡាអេ រុស្ស៊ី បានត្រឹមតែ​ផ្ញើលិខិត​មួ​យមក​ប៉ុណ្ណោះ ដោយ​អះអាងថា​គ្មាន​ពេល​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ឯកសារ​ច្បាប់ និង​គ្មាន​មេធាវី​ដើម្បី​ការពារ​។ នៅក្នុង​លិខិត​នោះ ភាគី​រុស្ស៊ី​បាន​អះអាង​ទៀតថា តុលាការ​យុត្តិធម៌​អន្តរជាតិ គ្មានអំណាច​យុត្តាធិការ កាត់សេចក្តី​លើ​សំណុំ​រឿងនេះ​ទេ ព្រោះថា​ករណី​អ៊ុយ​ក្រែ​ន គឺ​វា​មិន​ចូលទៅក្នុង សន្ធិសញ្ញា​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ ចុះ​ឆ្នាំ​១៩៤៨​ទេ​។​​សវនាកា​បើក​នៅ​ថ្ងៃ​ចន្ទ ទី​១៨​កញ្ញា​នេះ វា​ជា​លើក​ទី​១​ហើយ ដែល​រុស្ស៊ី​បាន​បញ្ជូន​ក្រុមអ្នកច្បាប់ ឲ្យ​មក​តំណាង និង​ចូលរួម​ដោយផ្ទាល់​។ តាម​ការគ្រោងទុក ថ្ងៃទី​១៨​កញ្ញា គឺ​ចៅក្រម​ទាំង​១៥​រូប នឹង​ស្តាប់​អំណះអំណាង​របស់​ភាគី​រុស្ស៊ី​។ ហើយ​ថ្ងៃទី​១៩ គឺ​ដល់​វេន​ដើមចោទ គឺ​ភាគី​អ៊ុយ​ក្រែ​ន ដែល​នឹង​ត្រូវធ្វើ​អំណះអំណាង​។ បន្ថែម​ពីនេះ នៅ​ថ្ងៃ​ពុធ ទី​២០​កញ្ញា ចៅក្រម​ទាំង​១៥​រូប នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ស្តាប់​អំណះអំណាង​របស់​តំណាង​ប្រទេស​ចំនួន ៣២​ប្រទេស ដែល​នឹង​មក​ផ្តល់​សក្ខីកម្ម ការពារ​អ៊ុយ​ក្រែ​ន ដែលជា​ប្រទេស​រងគ្រោះ​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​សូមបញ្ជាក់ថា អង្គ​សវនាការ​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃទី​២៧​កញ្ញា មុននឹង​ចៅក្រម​សម្រេចសេចក្តី ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ មានអំណាច​យុត្តាធិការ ឬក៏​គ្មាន ដើម្បី​ជំនំ​ជំ​រះ លើ​ពាក្យបណ្តឹង​នេះ​របស់​អ៊ុយ​ក្រែ​ន​។ សេចក្តីសម្រេច ដែល​អាច​នឹងត្រូវ​ការ​ពេល​ច្រើន​ខែ​បន្ថែមទៀត​។ សូមបញ្ជាក់ថា អង្គ​សវនាការ​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃទី​២៧​កញ្ញា មុននឹង​ចៅក្រម​សម្រេចសេចក្តី ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ មានអំណាច​យុត្តាធិការ ឬក៏​គ្មាន ដើម្បី​ជំនំ​ជំ​រះ លើ​ពាក្យបណ្តឹង​នេះ​របស់​អ៊ុយ​ក្រែ​ន​។ សេចក្តីសម្រេច ដែល​អាច​នឹងត្រូវ​ការ​ពេល​ច្រើន​ខែ​បន្ថែមទៀត​។ គួរ​បញ្ជាក់ដែរថា ក្រៅពី​សំណុំ​រឿងនេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ត្រូវ​ជំនំ​ជំ​រះ​លើ​សំណុំរឿង​ផ្សេងទៀត ជាក់ស្តែង​សំណុំរឿង​ដែល​អ៊ុយ​ក្រែ​ន​ចោទ​រុស្ស៊ី ថា​បាន​ផ្គត់ផ្គង់​ថវិកា​និង​អាវុធ ដល់​ក្រុម​បំបែក​ទឹកដី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយ​បំពាន​ទៅនឹង​សន្ធិសញ្ញា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ហិរញ្ញវត្ថុ​ក្រុម​ភេរវ​និយម​។​(ដកស្រង់ពីវិទ្យុបារាំង)