» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11550 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701721 នាក់

ប្រធានាធិបតី​តៃវ៉ាន់​អំពាវនាវ​អន្តរជាតិ​ឲ្យ​ជួយ​ការពារ​កោះ​តៃវ៉ាន់​ពី​ការឈ្លានពាន​របស់​ចិនដីគោក​

​កោះតៃវ៉ាន់​៖ ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោកស្រី ត្សៃ អ៉ិ​ន​វិ​ន (Tsai Ing-wen) ប្រកាសថា​តៃវ៉ាន់​នឹង​ធានា​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ស្វែងរក កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នៅក្នុង​លោក បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​រាប់​សឹ​បគ្រឿង​ហោះចូល​ដែនអាកាស​ដែន​កោះ​មួយ​នេះ​ជា​បន្តបន្ទាប់​។a army tai1

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែតុលា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​លោកស្រី ត្សៃ អ៉ិ​ន​វិ​ន ធ្វើការ​កត់សម្គាល់​បែបនេះ​ប្រាប់​សមាជិក​ព្រឹទ្ធសភា​បារាំង ៤​រូប និង​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott ដែល​បាន​បំពេញ​ទស្សនកិច្ច មកកាន់​ទីក្រុង​តៃប៉ិ​។ នៅឯ​វិមាន​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកស្រី ត្សៃ បានបញ្ជាក់​ដូច្នេះ​ថា «​យើង​នឹង​បន្ត​បំពេញ​កាតព្វកិច្ច​របស់​យើង​ក្នុងនាម ជា​សមាជិក​សហគមន៍​អន្តរជាតិ ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​...​ហើយ​យើង​ក៏​សង្ឃឹម​ដែរ​ថា​អាច​នឹង​ចូលរួមចំណែក​កាន់តែច្រើន ជាមួយ​ពិភពលោក ក្រោម​កិច្ចសហការ​ជាមួយ​បារាំង​»​។​

​សូមបញ្ជាក់ថា ទាំង​បារាំង និង​អូស្ត្រាលី​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​នោះទេ ដូច​ទៅនឹង​បណ្ដា​ប្រទេស​ដទៃទៀត​ដែរ​។ រីឯ​ចិន​តែងតែ​បង្ហាញ​ការ ខឹងសម្បារ​ជារឿយៗ​ចំពោះ​ការបំពេញ​ដំណើរ​ទស្សនកិច្ច​បែបនេះ​ទៅកាន់​កោះ​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុក​ត្រឹមតែ​ជា​ខេត្ត​មួយ​របស់ខ្លួន​ប៉ុណ្ណោះ​។ប្រទេសអាមេរិកអង់គ្លេសនិងអូស្ត្រាលីបានប្រកាសបង្កើតសម្ពន្ធភាពយោធាមួយដើម្បីការពារសកម្មភាពសេរីនៅសមុទ្រចិនផងដែរហើយថ្មីៗនេះប្រទេសអូស្ត្រាលីបានត្រៀមបញ្ជូនទាហ៊ានចេញទៅកាន់ច្រកសមុទ្ធតៃវ៉ាន់ផងដែរបន្ទាប់ពីនាវាចម្បាំងអង់គ្លេសបើកឆ្លងកាត់។a aus ship 

​