» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7799 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697970 នាក់

មិនហ៊ានរករឿងថៃអភិបាលខេត្ដកោះកុងអំពាវនាវឱ្យពលរដ្ឋធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជាកុំឲ្យថៃចោទថាចូលដីគេ!

 

​ខេត្តកោះកុង៖លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានអំពាវនាវឱ្យពលរដ្ឋអ្នកនេសាទឲ្យធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជា ចៀសវាងចូលជ្រៅដែលអាចឱ្យថៃចោទប្រកាន់ថា ចូលដែនគ្រប់គ្រងរបស់គេ។a chhiva koh kong  

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជានេសាទនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦លោកស្រីអភិបាលខេត្តកោះកុងបានបញ្ជាក់ថា៖ “មុននេះបងប្អូនបានស្តាប់នូវគោលការណ៍ពាក់ព័ន្ធនានាជាមួយការចុះបញ្ជីទូកនេសាទ ការសុំច្បាប់ធ្វើនេសាទ និងការធ្វើចរាចរណ៍ផ្លូវទឹក។ ទាំងអស់នេះ ជាគោលការណ៍ដែលច្បាប់កំណត់។ នាងខ្ញុំសូមអំពាវនាវបងប្អូនប្រជានេសាទទាំងអស់ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍កំណត់របស់ច្បាប់។”

លោកស្រីបន្ថែមថា៖ “នាងខ្ញុំសូមអំពាវនាវបងប្អូនយើង សូមធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រយើង ចៀសវាងចូលជ្រៅ ដែលអាចឱ្យភាគីថៃចោទប្រកាន់ថាចូលដែនគ្រប់គ្រងរបស់គេ។ ក្នុងស្ថានភាពបែបនេះ សូមបងប្អូនចូលរួមទាំងអស់គ្នា កុំធ្វើអ្វីដែលបង្កឱ្យគេចោទប្រកាន់យើងបាន។”លោកស្រីអភិបាលខេត្តកោះកុងមិនបានបញ្ជាក់ថាដែនទឹកកមក្ពុជាមានត្រឹមណានោះទេ?។

ជាការកត់សម្គាល់ ការអំពាវនាវរបស់អភិបាលខេត្ដកោះកុងខាងលើនេះ បន្ទាប់ពីមានប្រជានេសាទកម្ពុជា៤រូបនិងទូកនេសាទ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ទាក់ទងនឹងការចាប់ខ្លួននេះលោកស្រីមិនបានបញ្ជាក់មូលហេតុនោះទេ ប៉ុន្ដែលោកស្រីបញ្ជាក់ដោយខ្លីថា អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ថ្នាក់កំពុងដោះស្រាយ ហើយសូមរក្សាការសម្ងាត់នូវព័ត៌មានមួយចំនួនដែលជាកិច្ចការជំនាញ។

កាលពីថ្ងៃទី៧ ខែមករាម្សិលមិញនេះ លោកស្រី ឈី វ៉ា ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ព័ត៌មានដល់ក្រុមគ្រួសារប្រជានេសាទទាំងបួនរូបផងដែរ។ លោកស្រីសង្ឃឹមថា ប្រជានេសាទទាំង៤រូបនឹងអាចវិលត្រលប់មកលំនៅឋានវិញក្នុងពេលឆាប់ៗខាងមុខ។ ហេតុនេះ សូមមានទំនុកចិត្តនិងជឿជាក់លើការខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ហើយសូមកុំបង្កើតព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិតមានលក្ខណៈញុះញង់បង្កចលាចល ព្រោះវាមិនបានជួយអ្វីដល់ការរកដំណោះស្រាយនោះទេ។

លោកស្រីអភិបាលខេត្ដបានលើកឡើងដែរថា ក្នុងស្ថានភាពនៃទំនាស់ព្រំដែនរវាងកម្ពុជា-ថៃនៅមានលក្ខណៈស្រួចស្រាល់នៅឡើយ ជាពិសេសក្នុងកាលៈទេសៈដែលភាគីទាំងសងខាងត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីសំណូមពរប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្នុងគោលដៅរក្សាបានល្អនូវបទឈប់បាញ់នេះ។ លោកស្រីថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំរកដំណោះស្រាយគ្រប់វិធី ទាំងសមរភូមិប្រយុទ្ធ និងសមរភូមិការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែននិងបញ្ហាអរិភាពនានាជាមួយប្រទេសថៃដោយសន្តិវិធី៕a navy thai koh1 a navy thai koh4