» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4851 នាក់

ម្សិលមិញ 6501 នាក់

សរុប 13953406 នាក់

រដ្ឋមន្ត្រីក្រសួង​ការងារ​និង​ទូត​អូស្ត្រាលី​ពិភាក្សាគ្នា​ស្តីពី​នីតិវិធី​នៃ​ការផ្តល់​ទិដ្ឋាការ​ជូន​ពលករ​ខ្មែរ​!

 

​ភ្នំពេញ ៖ ឯកឧត្តម Pablo Chiho Kang អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នាពេល​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​ជួប​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការក្រសួង ដើម្បី​ពិភាក្សា​អំពី​ចំណាប់អារម្មណ៍​របស់​ក​ម្ពុ​ជា​លើ​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។a aus veng1

លោក​អគ្គរាជទូត បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ទិដ្ឋាការ​ផ្នែក​កសិកម្ម (Australian Agriculture Visa) សម្រាប់​ប្រទេស​ដៃគូ​របស់​អូស្ត្រាលី​។ លោក​ទូត​បញ្ជាក់ថា ទិដ្ឋាការ​ផ្នែក​កសិកម្ម​នេះ មាន​លក្ខណៈ​បើកចំហរ​ដល់​ប្រទេស​ជា​ដៃគូ​របស់​អូស្ត្រាលី ដោយ​ប្រទេស​អាស៊ាន​ត្រូវ​ចាត់ទុកជា​ប្រទេស​គោលដៅ​សំខាន់​។

​លោក​បណ្ឌិត អ៊ិត សំហេង បានបង្ហាញ​នូវ​ក្តី​រីករាយ​ក្រៃលែង ដែល​ទទួលបាន​ព័ត៌មាន ដែលថា​រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​នឹង​ផ្តល់​ទិដ្ឋាការ​ផ្នែក​កសិកម្ម ដល់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ ក៏មាន​កម្ពុជា​ផងដែរ​។ សម្រាប់​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ដែល​កំពុង​ត្រូវការ​ពលករ​ទៅ​បម្រើ​ការងារ​ផ្នែក​ប្រមូល​ផល​កសិកម្ម ការនេសាទ​និង​ជលផល និង​ឧស្សាហកម្ម​ធនធាន​ដើម​នេះ លោក​រដ្ឋមន្ត្រី​រំពឹងថា ពលករ​កម្ពុជា ពិតជា​អាច​បម្រើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​ជូន​ដល់​និយោជក​របស់​អូស្ត្រាលី​។

លោករដ្ឋមន្ត្រី​បានស្នើ​សុំឱ្យ​លោក​អគ្គរាជទូត ពិចារណារ​ផ្តល់ឱកាស​ជូន​ដល់​ពលករ​កម្ពុជា​បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី​ឲ្យ​បាន​ចំនួន​ច្រើន ដូច​កម្ពុជា​បាន​បញ្ជូនទៅ​សាធារណរដ្ឋ​កូរ៉េ​ដែរ ហើយ​បើ​អាច​ក្រៅពី​ផែ្ន​ក​កសិកម្ម សូម​ភាគី​អូស្ត្រាលី​ពិចារណា​ក្នុងការ​បើកឱកាស​ជូន​ដល់​ពលករ​កម្ពុជា​ទៅធ្វើ​ការ​ផ្នែក​សំណង់ សេវាកម្ម និង​ឧស្សាហកម្ម​ផងដែរ ដើម្បី​ពួកគាត់​ទទួលបាន​នូវ​ប្រាក់ចំណូល​ខ្ពស់ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ក៏ដូចជា​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ពី​អូស្ត្រាលី​។

​ក្នុងឱកាស​នោះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ការងារ និង​ចែករំលែក​ព័ត៌មាន​ពី​នីតិវិធី យន្តការ និង​ប្រព័ន្ធគ្រប់គ្រង​ពលករ ទាំង​ក្នុង​យន្តការ​ជ្រើសរើស បញ្ជូន និង​គ្រប់គ្រង ដែល​អាច​ធានាបាន​នូវ​ការបង្ក​ជា​ហានិភ័យ ឬ​ការបោក​បញ្ឆោត​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការជួញដូរ​មនុស្ស ជាដើម​។ ភាគី​អូស្ត្រាលី បារម្ភ​ខ្លាចក្រែង​មាន​ជន​ឱកាសនិយម​យក​ព័ត៌មាន​នេះ​ទៅ​បំភ្លៃ​ការពិត ហើយ​បោក​បញ្ឆោត​ពលករ​កម្ពុ​ជា ក្នុងពេលដែល​អូស្ត្រាលី​មិនទាន់​អនុញ្ញាត​ជា​ផ្លូវ​ការឱ្យ​កម្ពុជា​បញ្ជូន​បាន​នៅឡើយ​។

​ស្ថានទូត​អូស្ត្រាលីក៏មាន​ការពេញចិត្ត​ណាស់​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បានចេញ​សេចក្តីជូនដំណឹង​ដើម្បី​ទប់ស្កាត់​មិនឱ្យ​មានការ​បោកប្រាស់​ព​លករ​កម្ពុជា​ដែលថា អូស្ត្រាលី​បានផ្តល់​ទិ​ដ្ឋ​ការ​ការងារ​ទៅធ្វើ​ការ​ខាង​ផ្នែក​កសិកម្ម ដោយ​ភាគី​ទាំងពីរ​កំពុង​ស្ថិតក្នុង​ដំណាក់​ការចរចា ដើម្បី​បើកឱកាស​ការងារ​នេះ​។​ខាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នឹង​បន្តការងារ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ស្នើសុំ​ទៅ​ទីក្រុង​កង់​បេ​រ៉ា ធ្វើការ​ពិនិត្យ​សម្រេច​។

​សូមបញ្ជាក់ថា គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី (Australian Agriculture Visa) ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ ក្នុងនោះ អូស្ត្រាលី​ត្រូវការ​ជ្រើសរើស​ពលករ​ផ្នែក​កសិកម្ម នេសាទ​និង​ជលផល និង​ឧស្សាហកម្ម​ធនធាន​ដើម​។ គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​នេះ ស្រដៀង​គ្នា​នឹង​គម្រោង​ការងារ​ប៉ា​ស៊ី​ហ្វី​ក​(Pacific Labour Scheme) ដោយ​ពលករ​ក្រោម​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី អាចធ្វើ​ការ​បាន​រហូត​ដល់​រយៈ​ពេ​លយូ។a aus veng