» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11655 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701826 នាក់

អ្នក​លិច​លង់ទឹក​ហើយ​ជ​ម្ពា​ក់ធ​នាគារ​មាន​ទឹកមាត់​លេប​តិច​!

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការអនុគ្រោះ​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្ដែង ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​។a bank loan 

​តាម​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា ក្នុងស្ថានភាព​ដែល​ខេត្ត​មួយចំនួន​នៅ​កម្ពុជា បាន និង​កំពុង​ជួបប្រទះ​បញ្ហា​ទឹកជំនន់​ធ្ងន់ធ្ងរ និង​អនុវត្តតាម​ប្រសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ និង​ក្រោយពី​បាន​ពិភាក្សា​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា សូម​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​ចូលរួម​សហការ​ល្អ​ក្នុង​ក្របខណ្ឌ កិច្ចការពារ​អតិថិជន និង​បន្ត​ការអនុគ្រោះ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ តាម​លក្ខខណ្ឌ
​ដូចខាងក្រោម​៖

- ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន- ការបន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម- ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់- ការពន្យារ​ឥណប្រតិទាន- ការបន្ថែម និង​/​ឬ ការផ្លាស់ប្ដូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន- ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន (Bullet Loan)- ការលើកលែង ឬ បន្ថយ​ទ្រព្យ​ធានា- ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា និង​/​ឬ- ការផ្តល់​រយៈពេល​អនុ​គ្រោះ​ដោយ​គ្មាន​ការទូទាត់​សង (Grace period) ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។

​ទន្ទឹមនេះ ដើម្បី​រួមចំណែក​សម្រាល​បន្ទុក ក៏ដូចជា​ជួយ​ស្តារ​ជីវភាព​របស់​អ្នក​ខ្ចីប្រាក់ គ្រឹះស្ថាន​គួរ​ពិចារណា ផ្តល់​ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយ​ការប្រាក់​និង​កម្រៃ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន​និង​/​ឬ លើកលែង​ការផាកពិន័យ និង​ចៀសវាង​ការ​រឹបអូស​ទ្រព្យ​ធានា​របស់​អ្នក​ខ្ចីប្រាក់ ជាដើម​។​ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ នឹង​បន្ត​ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ការយោគយល់ និង​អ​ធ្យាស្រ័យ៕​a bank loan1 a bank loan2 
​