» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7074 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697245 នាក់

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ប្រា​សាក់​លក់​ភាគហ៊ុន​៧០​ភាគរយ​ឲ្យ​ធនាគារ​កូរ៉េ

 

​ភ្នំពេញ​៖​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​លក់​ភាគហ៊ុន​៧០% ដែលមាន តម្លៃ​ជា​ទឹកប្រាក់ ៦០៣,៤ លាន​ដុល្លារ​អាមេរិក​ធនាគារពាណិជ្ជ​កូរ៉េខាងត្បូង KB Kookmin Bank ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដ៏​ល្បី​របស់​កូរ៉េ The Korea Herald​នៅ​ថ្ងៃទី​២៦​ធ្នូ​។​a bank kb 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទី​១ ដែលមាន​សិទ្ធិ​ទទួល​ការដាក់​ប្រាក់​បញ្ញើ​ពី​អតិថិជន និង​មាន​ចំណែក​ទីផ្សារ​ជាង ៤០% នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​សាខា​១៧៧ សាខា​។ ​ធនាគារ​កូរ៉េ​( KB Kookmin) អះអាងថា នឹង​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​ភាគហ៊ុន​នេះ នៅក្នុង​រយៈពេល ៣​ខែ បន្ទាប់ពី​មានការ​យល់ព្រម​ពី​អាជ្ញាធរ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​កូរ៉េ​។

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​អនុញ្ញាត​ឲ្យ​ធនាគារ KB Koomin ពង្រឹង​បណ្ដាញ​អតិថិជន​ធនាគារ​របស់ខ្លួន​នៅក្នុង​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​ធនាគារ KB Kookmin ដែលមាន​ប្រតិបត្តិការ​សាខា​ធនាគារ​ចំនួន ៦ នៅ​កម្ពុជា បានទទួល​ការយល់ព្រម​រួចហើយ​នៅ​កម្ពុជា សម្រាប់​ការទិញ​យក​ភាគហ៊ុន​នៅក្នុង​ខែឧសភា​។​

​ធនាគារ KB Kookmin បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ពត៍​មាន​ថា តាម​គម្រោង​របស់ខ្លួន នឹង​ទិញ​ភាគហ៊ុន​នៅសល់​៣០% ពី​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បន្ថែមទៀត ដោយ​យ៉ាងហោចណាស់​នឹងត្រូវ​ចាំ ដល់ ២​ឆ្នាំក្រោយ​បន្ទាប់ពី​ប្រតិបត្តិ​ការទិញ​លក់​ដំបូង​នេះ​។ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មាន​ប្រាក់ចំណេញ​សុទ្ធ ៧៨,៧​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ កើនឡើង​៣៦,៧% ធៀប​នឹង​ឆ្នាំ​២០១៧ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ឯកសារ​ដែល​ក្រុមហ៊ុន KB Financial Group ៕a bank kb sak 

​