
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3889 នាក់
ម្សិលមិញ 7641 នាក់
សរុប 18982580 នាក់
រាជធានីភ្នំពេញ : នៅ ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២១ នេះ ការិយា ល័យនិពន្ធ សារព័ត៌មាននិង គេហទំព័រ មាតុភូមិ www.meatophoum.com បានទទួលឯកសារ ជាច្រើនសន្លឹក និងរូបថតលោក សួស ស៊ីនួន ពីលោកកែវ ឌីន ដែលជាអាជីវករ លក់ដូរ គ្រឿងសម្ភារ:សំណង់ ដែលបានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ សួស សុីនួន ទៅអធិការដ្នាន នគរបាលខណ្ឌពោធិសែនជ័យ ពីបទ " ឆរបោកប្រាក់ និងរំលោភលើទំនុកចិត្ត " ។
យោងតាមឯកសារ ពាក្យបណ្តឹង និងកិច្ច សន្យារវាងភាគីទាំង២ គឺលោក កែវ ឌីន (ដើមបណ្តឹង) និងឈ្មោះ សួស សុីនួន (ចុងបណ្តឹង ) ខាងសមត្ថ កិច្ចជំនាញ គឺលោក វរសេនីយ៍ទោ ជា សុវណ្ណ អធិការរងនគរ បាលខណ្ឌពោធិសែនជ័យ បានចេញលិខិត កោះហៅឈ្មោះ សួស ស៊ីនួន ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិម័ល សង្កាត់ដង្កោ រាជធានីភ្នំ ពេញចំនួន០២លើកហើយ កាលពីខែមីនាឆ្នាំ ២០២១ អោយចូលខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ផ្នែកនគរបាល យុត្តិធម៌ នៅ វេលាម៉ោង៩និង០០នាទី កាលពីថ្ងៃទី០៩មេសា ឆ្នាំ២០២១ ដែលជាការ កោះហៅជាលើកទី២ គឺ លិខិតកោះហៅ ចេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ប៉ុន្តែឈ្មោះ សួស ស៊ីនួន មិនបានចូលខ្លួនទេ គឺបានរត់ គេចលាក់ខ្លួនរហូតដល់ ពេលនេះ ។
បើតាមលោក កែវ ឌីន ដើម បណ្តឹងបានរៀបរាប់ ត្រួសៗពីដំណើររឿង របស់ឈ្មោះ សួស សុីនួន ដូចមានក្នុងពាក្យ បណ្តឹងខាងក្រោមនេះ ស្រាប់ ។ លោក កែវ ឌីន បានបញ្ជាក់ថា : លោក មិនចង់ប្តឹងផ្តល់ឬរហូត ដល់មានការចាប់ឃាត់ ខ្លួន លោក សួស សុីនួន នោះទេ តែការព្យាយាម ដោះស្រាយ សម្រប សម្រួល រឿងជំពាក់ ប្រាក់ថ្លៃទិញសុីម៉ង់តិ៍ ម៉ាក TPI (ធី ភី អាយ) របស់លោក ចំនួន ១២៥១៧ដុល្លារ អាមេរិក បូកទាំងថ្លៃការ ប្រាក់៥ភាគរយក្នុង១ខែទៀតនោះ សរុបទៅជាង៥ខែ គឺជិត២ម៉ឺន ដុល្លារអាមេរិក ដែលលោក សួស ស៊ីនួន មិនព្រមសង ។ លោក ឌីន បន្តថា ដូច្នេះ មានតែជំរុញករណីពាក្យ បណ្តឹងនេះទៅតាមផ្លូវ ច្បាប់ គឺបន្តទៅស្ថាប័ន តុលាការជាបន្តទៀត ដើម្បីសមត្ថកិច្ចនគរបាល មានសិទ្ធិចាត់ចែងអនុវត្ត នីតិវធី បន្តទៀត ព្រោះលោក សួស សុីនួន គ្មានឆន្ទ: ពិតប្រាកដក្នុងការសង ប្រាក់មកលោកនោះទេ គេចវេស មិនលើកទូរ ស័ព្ទ ប្លុកទាំង តេឡេ ក្រាម ហើយផ្លាស់ប្តូរទី កន្លែងស្នាក់នៅ មិនដឹង លាក់ខ្លួននៅទីណានោះ ទេសព្វថ្ងៃនេះ ។
បើតាម គេប្រាប់លោកឌីន ថា: ឈ្មោះ សួស ស៊ីនួន សព្វថ្ងៃនេះ បានទៅរស់នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលៀរ ប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក កែវ ឌីន ក៏បាន ប្រកាសផ្តល់រង្វាន់លើក ទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋណាដែល បានផ្តល់ព័ត៌មាន តាមរយ: Tel:077832583ពីទីកន្លែងស្នាក់នៅពិត ប្រាកដរបស់ឈ្មោះ សួស ស៊ីនួន លោកនឹង ជូនរង្វាន់ជាទីគាប់ចិត្ត។ លោក កែវ ឌីន បញ្ជាក់ថាឈ្មោះ សួស សុីនួន នេះមិនមែន រកសុីដើរ ឆរបោកចំពោះរូបលោកតែម្នាក់ឯងនោះទេ គឺគាត់ប្រើរូបភាពទំនាក់ ទំនងបញ្ជាទិញសម្ភារ:គ្រឿងសំណង់ដោយមិនសងប្រាក់គេបែបនេះពីអាជីវករច្រើននាក់ផ្សេងទៀតក្រៅពីរូបលោកនោះ ។
ជុំវិញករណី រឿងរ៉ាវខាង លើនេះ ការិយាល័យ និពន្ធ គេហទំព័រ មាតុភូមិ បានសុំការបំភ្លឺ ពីលោក សួស ស៊ីនួន តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៧សីហា២០២១ នេះដែរ លោកបានឆ្លើយ រៀបរាប់ថា ករណីនេះ គឺលោកទទួលស្គាល់ថា ជាការជំពាក់ប្រាក់ មាន កិច្ចសន្យាត្រឹមត្រូវ ពិត ប្រាកដមែន លោកបាន បង់សងតាមដំណាក់ កាលៗ២ដងមកហើយ ទើបតែនៅពេលចុងក្រោយនេះគឺត្រូវ រាំងស្ទះរកលុយបង្វិលសងលោកឌីនពុំទាន់ ព្រោះការផ្ទុះជម្ងឺកូវីត១៩ ធ្វើអោយស្ទះគ្រប់ច្រក គេជំពាក់ប្រាក់ខ្ញុំ(ស៊ីនួន)ក៏គេមិនទាន់អោយ ដូច្នេះហើយបានចេះតែ អូសបន្លាយពេលនោះ។ តែទោះជាបែបណាក៏ លោក ស៊ីនួន បញ្ជាក់ថា លោកនឹងលៃលកសងប្រាក់ខ្លះៗទៅលោកឌីន នៅអាទិត្យក្រោយនេះ ៕ ដោយ: សុផល Tel:086911920/012953824