» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2393 នាក់

ម្សិលមិញ 8227 នាក់

សរុប 14129274 នាក់

អ្នកកាសែត​២​នាក់​ត្រូវ​ពួក​កាង​ល្បែង​ជល់​មាន់​វ៉ៃ​ប្លន់​ទូរ​សព្ទ័​ដេកពេទ្យ​ប្តឹង​ទារ​បួន​ម៉ឺន​!!

 

​ស្ទឹងត្រែង​៖​អ្នកសារព័ត៌មាន​០២​នាក់​ត្រូវ​ក្រុម​អ្នកការពារ​ល្បែងស៊ីសង​ខុសច្បាប់​វាយ​រងរបួស ហើយ​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​អស់​៤​គ្រឿង​នៅ​ថ្ងៃទី​២៥​តុលា​។​តែ​អ្វីដែល​ហួសចិត្ត​! ពេល​មកប្ដឹង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ទាំង​នគរបាល​និង​ប៉េអឹម គេច​មិន​ព្រម​ទទួល​ពាក្យបណ្ដឹង​។​​ចុងក្រោយ​អ្នកសារព័ត៌មាន​ជនរងគ្រោះ​ក៏បាន​សម្រេចចិត្ត​មក​ដាក់ពាក្យ​ប្តឹង​នៅ​អយ្យការ​តុលាការខេត្ត​ស្ទឹងត្រែង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០.០០០$ ។​a kok jour 

​ជនរងគ្រោះ​ទី​១​ឈ្មោះ ជា ទូច ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ចាងហ្វាង​គេហទំព័រ​{​ភ្នែកម្នាស់​PNM} ដែលមាន​ទីលំនៅ​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។
(​របួសស្រាល​) បាត់បង់​ទូរស័ព្ទ​៣​គ្រឿង​។​​ទី​២​ឈ្មោះ វុ​ធ សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ភ្នាក់ងារ​ព័ត៌មាន​{​កូន​ខ្មែរ​ម្ចាស់​ប្រទេស​} មាន​ទីលំនៅ​ឃុំ​អូរ​គ្រឿង ស្រុក​សំបូរ ខេត្តក្រចេះ​(​របួសធ្ងន់​)​បាត់បង់​ទូរស័ព្ទដៃ​១​គ្រឿង​ផងដែរ​។​

​ជនរងគ្រោះ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​២៦.តុលា.២០២០​ថា​៖ ពួកខ្លួន​ពិតជា​ហួសចិត្ត​ជាខ្លាំង​ចំពោះ អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​...!​។​
​ដែល​ហាក់បីដូចជា​ត្រូវ​គ្នា​ជា​ប្រព័ន្ធ ជាមួយ​ម្ចាស់​ទីតាំង​បន​ល្បែង និង​ក្រុម​អ្នកញៀន​ល្បែង​។ ​ពោលគឺ​!​ក្រោយ​បង្កហេតុ ជនរងគ្រោះ​បាន​បើករថយន្ត​ដើរ​ប្ដឹង ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ​ប៉ុន្តែ​គ្មាន​នរណា​អើពើ​ទទួល​បណ្ដឹង​ឬ​រក​ដំណោះស្រាយ​អោយ​ទេ​..?​ដោយ​ដេញ​ពីមួយ​ទៅមួយ​។

​ជនរងគ្រោះ​ថា​៖ ក្រោយ​ពួកខ្លួន​ត្រូវ​ក្រុម​អ្នកញៀន​ល្បែង វ៉ៃ​ប្លន់​យក​ទូរស័ព្ទ គឺ​បានមក​ដាក់ពាក្យ​បណ្ដឹង​។ ​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង ភ្លាមៗ កាលពី​រសៀល​ថ្ងៃទី​២៥.១០.២០២០ ប៉ុន្តែ​ពុំមាន​អ្នកទទួល​បណ្ដឹង​ឡើយ​!? ។​​មន្ត្រី​នៅ​ទីនោះ ដេញ​អោយទៅ​ប្ដឹង​នៅ​អធិការនគរបាល​ក្រុង​ស្ទឹងត្រែង ។​
​ពេលមកដល់​កន្លែង​អធិការ គឺ​ពុំមាន​អ្នកទទួល​បណ្ដឹង​ទៀត​! ដោយ​គេ​តម្រូវអោយ​ទៅប្ដឹង​នៅ​កន្លែង​PM​វិញ​។​

​បន្ទាប់មកទៀត​ពួកខ្លួន បានមក​ប្ដឹង​នៅ​ទី បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ទៀត​។​​ស្រាប់តែ​មន្ត្រី​នៅ​ទីនោះ ដេញ​អោយទៅ​ប្ដឹង នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងត្រែង​! ។​​នៅពេល​បើករថយន្ត​មកដល់ PM​ក្រុង​ស្ទឹងត្រែង បែរជា​គ្មាន​មនុស្ស​នៅ ដោយ​មន្ត្រី​ទាំងនោះ គេច​ពី​ពួកខ្លួន​ដែល​មកប្ដឹង​...!​។​
​ព្រោះតែ​ដើរ​ប្ដឹងទៅ​៤​កន្លែង​ហើយ មិនមាន​អ្នកទទួល​បណ្ដឹង និង​មិនមាន​ចំណាត់ការ រក​យុត្តិធម៌​ឱ្យ​ពួកខ្លួន​។​

​ទើប​នៅ​ល្ងាច​ថ្ងៃទី​២៦.១០.២០២០ ជនរងគ្រោះ បានសម្រេច​មក​ដាក់ពាក្យ​ប្ដឹង នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​តែម្ដង ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០.០០០$(​បួន​ម៉ឺន​ដុល្លារ​)​។​​ជនរងគ្រោះ​អះអាងថា​៖ ទីតាំង​បន​ល្បែង​ដ៏​ធំ​នោះ ស្ថិតនៅ​ជិត​ផ្លូវបំបែក​គីឡូ​៤ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។​គឺ​បើក​លេងល្បែង​ចាក់​លុយ​ធំ លេង​ជាប្រចាំ​ខួបប្រាំងខួបវស្សា មិន​ដែលមាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​..!​។​​ដោយមាន​ម្ចាស់​សង្វៀន​ឈ្មោះ តៃ ប៊ុង​គួ​ង (​ហៅ​កង​) ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​សេចក្ដីរាយការណ៍​បានឱ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ កាលពី​រសៀល​ថ្ងៃទី​២៥.១០.២០២០ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិៈ​រថយន្ត​១​គ្រឿង ។​
​ចុះ​ទៅយក​ព័ត៌មាន​នៅ​ចំណុច​ទីតាំង​បន​ល្បែង​ខាងលើ ។​​លុះ​មក​ដល់ក៍​ឃើញ​ក្រុម​អ្នកញៀន​ល្បែង​កំពុង​លេងល្បែង​ភ្នាល់​ហ៊ោ​រក​ញ្ច្រៀ​វ ឡើង​ទ្រហឹងអឺងកង​។​
​ភ្លាមនោះ​ពួកខ្លួន​បាន​រាយការណ៍​ទៅ​លោកស្នងការ​ខេត្ត ប៉ុន្តែ​ច្រើន​ម៉ោង​ហើយ​មិនមាន​សមត្ថកិច្ច​ចុះបង្ក្រាប​ទេ​..?​។​​ទើប​ខ្លួន​ចូលទៅ​ដល់​ជិត​វង់​បន​ល្បែង​នោះ បណ្ដាលឱ្យ​ម្ចាស់​ទីតាំង​និង​ក្រុម​អ្នកញៀន​ល្បែង ក្ដៅក្រហាយ​!​។​​នាំគ្នា​កាន់ដំបង​មែក​ស្វាយចន្ទី មក​ព្រួត​គ្នា​វ៉ៃ​ដំ​ទៅលើ​ជនរងគ្រោះ​ទាំង​២​នាក់ បណ្ដាលឱ្យ​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់​។ ​រួច​ក្រុម​ជនដៃដល់​បាន​ឆក់​ប្លន់​យក​ទូរស័ព្ទដៃ​ពី​ពួកគេ​អស់​៤​គ្រឿង យកទៅ​បាត់​តែម្ដង លុះ​មកប្ដឹង​សមត្ថកិច្ច​គ្មាន​អ្នកទទួល​..?​។ សង្ឃឹមថានឹង​មានការ​បកស្រាយ​ជុំវិញ​ករណី​ប្រើ​ហឹ​ង្សា​រលើ​អ្នក​សារ​ពត៍​មាន​នេះ​ពី​សម​ត្ត​កិច្ច​ពាក់​ព​ន្ធ័​។​ប្រភព​គេហ​ទំ​ព​រ័​ដើម​រាំង​!a kok jour1 a kok jour2 a kok jour3 a kok jour4 a kok jour5