» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4644 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131525 នាក់

លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង​មិនសូវ​ឃើញ មាន​ស្នាដៃ​បង្ក្រាប​តែ​ល្បី​ថា​ពូកែ​គោះ​!?

​កំពង់ឆ្នាំង​៖ លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង​ត្រុ​វ​បាន​អ្នករកស៊ី​និយាយថា​ជា​មេ​គយ​ដែល​ពូកែ​គោះ​ជាង​ការបង្ក្រាប ។​មូលហេតុ​គឺ ទោះបី​ឈ្មួញ ប្រើប្រាស់​រថ យន្ត​ធំៗ​ដឹកទំនិញ​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ណាក៏ដោយ ក៏​មិនដែល​ឃើញ​លោក ហ៊ា​ល ទូច ចាត់ វិធាន ទេ ផ្ទុយទៅវិញ ឈ្មួញ​ណា​មិន​បង់លុយ​តាម​ការកំណត់ គឺ​នឹងត្រូវ​ពិ​ន៏​យ​ជាមិនខាន ។​custom chnang touch 

ប្រភពពី ភ្នាក់ងារ​របស់​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​បក្ខ​ពួកគាត់​មួយចំនួន​តូច​កំពុង​ឃុបឃិត​គ្នា​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​ត្រូវ​បង់លុយ​ឲ្យ​លោក ហ៊ា​ល ទូច តាម​ការកំណត់​បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។

ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ដឹកទំនិញ​ឬ​ផ្លែឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពី​ច្រកព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ខេត្តកំពង់ឆ្នាំង ក្នុង​មួយ​រថយន្ត​ចាប់ពី​៨​ទៅ​១០​ម៉ឺន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិ​ក្ក័​យ​ប័ត្រ​អ្វី​ទេ​។ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្លែឈើ​និង​ដឹកទំនិញ​ផ្សេងៗ​ពី​៨០​ទៅ​ជាង​១០០​គ្រឿង ដូច្នេះ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​ប្រមូល​លុយ​បាន​មិនតិច​ឡើយ​។

ចំណែក​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ទោះបី​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​ត្រូវ​បង់លុយ​ឲ្យ​លោក ហ៊ា​ល ទូច និង​បក្ខពួក​ក្នុង​មួយ​ជើង​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ ហើយ​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ធំៗ​ដឹកទំនិញ​រាប់សិប​គ្រឿង​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ខេត្តកំពង់ឆ្នាំង ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ហ៊ា​ល ទូច និង​បក្ខពួក​តែម្តង​។​

​សេចក្តី​រា​យា​ករ​ណ៍​នេះ​សង្ឃឹមថា ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ចាត់វិធានការ ទប់ស្កាត់​ទង្វើ​ពុករលួយ​បង្កឡើង​ដោយ លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​ជាមិនខាន​បើ​មិន​ទទួលបាន​លាភសក្ការៈ​អ្វី​ជាមួយ​នោះទេ ។custom chnang1 a car ky1