» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1746 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054903 នាក់

ទា​ហ៊ាន​ខ្មែរ​ចិន​បើក​លេង​លេងល្បែង​ធើសង្គ្រាមលើក​ទី​៣​នៅ​កំពត​

 

​កំពត​៖ សមយុទ្ធ​យោធា​នាគ​មាស​ឆ្នាំ​២០១៩​ដែលជាល្បែងធ្វើសង្គ្រាមរវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ ចាប់ពី​ថ្ងៃ ទី​១៣​ដល់​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០១៩ ។​a army combat4 

​លំ​ហាត់​យោធា​នាគ​មាស​ឆ្នាំ​២០១៩ ធ្វើ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី​របស់​កងពល​តូ​ចលេ​ខ​៧០ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត​។​នេះ គឺជា​លំ​ហាត់​នាគ​មាស​លើក​ទី​៣ ហើយ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ដែល​សមយុទ្ធ​នេះ​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​

លើក​នេះ មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចំនួន​២.៥៤២​នាក់​ក្នុងនោះ​មាន​៖ កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន​៣៨២​នាក់​, កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់​, កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ ចំនួន​១.៦៨៥​នាក់​។​

​ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង (Feng Xia ng) នាយរង​សេនាធិការ​កងទ័ពជើងគោក​តំបន់​យោធភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​ឲ្យ​ដឹងថា កងទ័ព​រំដោះប្រជាជន​ចិន​ស្ម័គ្រចិត្ត​ដើរ​រួមគ្នា​ជាមួយ​កង យោធពលខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ ទំនង រវាង​កងទ័ព​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​ក្នុង​គោលបំណង ។ រួមចំណែក​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។​

ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង​បាន​អះអាងថា ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន កំពុងតែ​ឈាន ចូល​ដំណាក់កាល​ថ្មី​ហើយ នឹង​រួមគ្នា​ចាប់យក កាលានុវត្តភាព នេះ​ពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដោយ​ភាពស្មោះត្រង់ រួមចំណែកគ្នា​ដើម្បី​អភិវឌ្ឍន៍ ប្រទេសជាតិ​ទាំងពីរ​កាន់តែ​ប្រសើរ​ក្លាំងក្លា​បន្ថែមទៀត​។​«​យើងខ្ញុំ​ស្ម័គ្រចិត្ត​រួមគ្នា​ដើរ​ជាមួយ​ភាគី​កម្ពុជា​ជំរុញ​លំ​ហាត់​សម យុទ្ធ​នាគ​មាស​នេះ​ឲ្យ​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​ស្រទាប់​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្ពស់​ជំរុញ​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​រួមចំណែក​ថែរក្សា​ការពារ​សន្តិភាព​ស្ថេរភាព​ក្នុង​តំបន់​»​។​a army combat5 

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានលើកឡើង​ផងដែរ​ថា សមយុទ្ធ​នាគ​មាស​លើក​ទី​៣ ដែល​កម្ពុជា​បានធ្វើ​ឡើ​ជា​លក្ខណៈ​ទ្វេភាគី ក្រោម​ការជួយ ឧបត្ថម្ភ គាំទ្រ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង និង​ផ្សារភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅ និង​កិច្ចសហប្រតិបត្តិការ​លើក​ស្ទួយ​ទំនាក់ទំនង​ល្អ បង្កើត​ចំណង​សាមគ្គី សម្ព័ន្ធ មេត្រី បណ្ដុះបណ្ដាល​ចំណេះដឹង ផ្លាស់ប្ដូរ​បទពិសោធន៍ អភិវឌ្ឍន៍​ធនធាន​កងទ័ព ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ពហុភាគី ឲ្យ​យោធិន​គ្រប់រូប​ចេះ​សម្របសម្រួល​ចេះ​រស់នៅ និង​ចេះ​ធ្វើ​ការងារ​រួមជាមួយ​ជាតិ​សាសន៍​ជាច្រើន​ក្នុង​ពេលធ្វើ​ប្រតិបត្តិការ​រួមគ្នា​ក៏ដូចជា​ឆ្លើយតប​ទៅ នឹង​បញ្ហា​ប្រឈម​នានា ដែល​មិនមែនជា​ប្រពៃណី​។​a army combat a army combat2 a army combat3 a army combat6