» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1906 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767972 នាក់

លោក​អ៊ិន សុ​ភិន ហៅ​លោក​រ៉េ​មមី ហ៊ូ​ដែល​ចោទ​លោក​រឿង​មិន​សងលុយ ថា​ជា​អ្នកដឹង​នាំ​រឿង​គ្មាន​អាជ្ញាប័ណ្ណ​!


​ភ្នំពេញ​៖ ទំនាស់​រឿង​ជំពាក់​លុយកាក់​ជិត​២​ម៉ឺន​ដុល្លារ​ករណី​យ៍​លោក អ៊ិន​សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស ជួល​ពី​ពិធីករ លោក សុខ​រ៉ាស៊ី រហូត​ឈានដល់​ការប្ដឹង​ផ្ដល់​គ្នា​តាមផ្លូវ​តុលាការ​មិនទាន់​ចប់​ផង ឥឡូវ​មាន​អ្នក​ទី​២ បាន​ចេញមក​ទម្លាយ​ថា គេ​ក៏​ជួប​រឿងនេះ​ជាមួយ​លោក សុ​ភិន ដែរ​។​a in phina 

អ្នកដឹកនាំ​រឿង និង​ជា​អ្នក​ច្នៃ​ម៉ូដ​ល្បី​មួយរូប​នៅ​សហរដ្ឋអាមេរិក និង​កម្ពុជា​លោក Remy Hou (​រ៉េ​មមី ហ៊ូ​) បាន​ទម្លាយ​រឿងរ៉ាវ​ប្រាប់​កាសែត ថា តាមពិត​លោក​ក៏មាន​សាច់រឿង​ដូចគ្នា​ទៅនឹង​លោក សុខ រ៉ាស៊ី ដែរ​។​លោក​មិនទាន់​បានទទួល​ប្រាក់​៥០​ភាគរយ គឺ​ប្រមាណ​ជិត​៥​ពាន់​ដុល្លារ​ពី​ផលិតកម្ម​មហាហង្ស​នោះទេ​។​​តែ​លើក​នេះ​ធ្វើ​ឲ្យ​លោក​អ៊ិន សុ​ភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​នៅ​ស្ងៀម​បានឡើយ ។​លោក អ៊ិន សុ​ភិន​បាន​បញ្ចេញ​សារ​យ៉ាង​វែង​តាម​ហ្វេ​ប៊ុ​ក​វាយបក​ទៅកាន់​ផលិតករ​ខាងលើ​ដោយ​ថែមទាំង​ចំអក​ឲ្យ​លោក រ៉េ​មមី ហ៊ូ​ថា​ជា​អ្នកដឹកនាំ​រឿង​គ្មាន Licence​ឬ អាជ្ញាប័ណ្ណ​នោះ ។

​លោក អ៊ិន សុ​ភិន បាន​បញ្ជាក់ថា​៖ គួរឱ្យ​អស់សំណើច ហើយ​ឱ្យ​បងប្អូន​ផលិតករ​ចាំ​មុខ​ពីរ​នាក់​នេះ​ឱ្យ​ច្បាស់ ខ្ញុំ​ទើប​ប្រជុំ​ចប់​កាលពី​ថ្ងៃ​ចន្ទ​រឿង​ពួកគាត់​ធ្វើការ​មិនកើត​ចង់បាន​លុយ​ខុស​ក្បួន ហេតុតែ​អាណិត​ពួកគាត់​អត់​ការងារ​ធ្វើ​តេ​មកសុំ​ការងារ​ធ្វើ អាណិត​ពេក​ក៏​ឱ្យ​ម្ដង​៣​រឿង​ដឹក​:
១-​រឿង ឯក​កា ដឹកនាំ​រឿង​មិនកើត ហើយ​បានក​ក់លុយ​ត្រឹមត្រូវ​ដល់​តំណាក់កាល​ទី​២​មិនទាន់បាន​បង់​ព្រោះ​រឿង​ទទួលយក​មិនបាន ខុស​ច្រើន ដឹក​ឱ្យ​រួច​តែ​ពី​ដៃ ចឹ​ង​តើ​ឱ្យគេ​បង់លុយ​ឱ្យ​ដែរ​? ណាមួយ​តាំងពី​ថត​ចប់​មក​កូ​វីដរ​ហូត រឿងនេះ​មិនទាន់​គិត​យ៉ាងម៉េច​ផង មក​ថា​គេ​មិនទាន់​បង់លុយ កុំឱ្យ​តែ​គេ​ប្ដឹង​វិញ​ទៅ​សំណាង​ហើយ ដឹកនាំ​រឿង​តម្រូវ​ចិត្ត​ខ្លួនឯង មិន​តម្រូវ​ចិត្ត​អ្នក​បង់លុយ ខាង​ក្រុមហ៊ុន​មិនទាន់​និយាយ​អ្វី​ទាំងអស់ តែ​នេះ​ចង់​បង្កបញ្ហា​ដោយ​ខ្លួនឯង អាណិត​ណាស់​តែ​ការងារ​មិនកើត​ចង់តែ​បាន​លុយ​គេ ពេល​មកសុំ​ការងារ​គេ​ធ្វើ​និយាយ​ល្អ តែ​ពេល​បាន​ការងារ​ទៅធ្វើ​ចរិត​មើលងាយ​ការងារ ហើយ​ហ៊ាន​ចេញមក​ទៀត អត់​កេរ្តិ៍ខ្មាស​។

២-​រឿង​បេសកម្ម​ស្នេហ៍ ដឹក​មិនកើត កាត់ត​មិន​ចេញ លុយកាក់​បានក​ក់រួច​ហើយ​នៅតែ​បង់​ដំណាក់កាល​បន្ត​,៣-​រឿង​វង្វេង ក៏​ដូចគ្នា ដឹក​មិនបាន​កូនក្មេង​ដឹក​លេង​ផង មើល​មិន​យល់ រឿង​លុយកាក់​គេ​បាន​កក់​រួចរាល់​ហើយ​ដែរ នៅតែ​បង់​ដំណាក់កាល​បន្ត តែ​ពេលនេះ​រឿង​ទាំងបី​យកជាការ​មិនបាន​សោះ ហេតុតែ​ចង់​ជួយ​មិនមាន​បទពិសោធន៍​សោះ​ក៏​ឱ្យ​ឧកាស តែ​សមត្ថភាព​អន់​ណាស់ យកជាការ​មិនបាន​។

​សូម​ផលិតករ​ទាំងអស់គ្នា​ប្រ​យ​ត្ន័​ចាញ់បោក​ពួកគាត់​ទាំងពីរ​នាក់​ហ្នឹង ខ្ញុំ​អស់បី​រឿង​រាប់​មុ​ឺ​ន​ដុល្លារ​មិនបាន​និយាយ​អី​មួយ​ម៉ាត់​ទុក​មុខ​រាប់អាន​គ្នា តែ​ពួកគាត់​ចង់​ល្បី ព្រោះ​ពួកគាត់​កំពុងតែ​ជួប​ញ្ហា​សេ​ដ្ធ​កិ​ច្ទ អាណិត​ដែរ​តែ​មនុស្ស​ចង់បាន​លុយ​គេ​ដោយ​មិន​ធ្វើ​ការឱ្យ​នោះ​ទុក​តាម​ហ្នឹង​ទៅ សុខចិត្ត​យក​រឿង​មកឱ្យ​អ្នកផ្សេង​ធ្វើ​វិញ​។ នេះ​ជា​បទពិសោធន៍​ថ្មី​មួយ ចេះ​ចង់បាន​លុយ​គេ​អត់​ចេះ​ខ្មាស តែ​ខាង​ក្រុមហ៊ុន​កំពុងតែ​រកមុខ​ឱ្យ​ដឹក​សង​ផង គួរឱ្យ​ចង់​សើច​អ្នកដឹកនាំ​រឿង​គ្មាន Licence!!!!!!! លោ​កថា​មាន​សាក្សី​ច្រើនណាស់​ដែល​ដឹងថា​ពួកគាត់​ធ្វើការ​មិនកើត​!​។

​សូមបញ្ជាក់ថា​លោក Remy Hou (​រ៉េ​មមី ហ៊ូ​) បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ខែ​៩ ឆ្នាំ​២០១៩ លោក​បានទទួល​ការងារ​ថត​រឿង សម្រាប់​ចាក់​បញ្ចាំង​ក្នុង​រោង​(​រឿង​ដុំ​)​ចំនួន​៣​រឿង ដោយ​លោក​មាន​កាតព្វកិច្ច​ជា​អ្នកដឹកនាំ​រឿង ចំណែក​ភរិយា​របស់លោក​ឈ្មោះ អ្នកនាង ផូ ភា​រ័ត្ន ជា​ជំនួយ​ការដឹកនាំ​រឿង​។ រ៉េមី គឺជា​អ្នក​ឈរឈ្មោះ​ក្នុង​ធ្វើ​កុងត្រា ជាមួយ​ខាង​ផលិតកម្ម​ដែលមាន​លោក អូន ឧស្សាហ៍ ជា​នាយក​គ្រប់គ្រង​ទូទៅ ធ្វើជា​តំណាង​។ តាម​ការចរចា លោក និង​ភរិយា បាន​តម្លៃ​ហត់នឿយ សរុប​រួមគ្នា ទើប​លោក​ធ្វើជា​តំណាង​តែ​ម្នាក់​សម្រាប់​ការធ្វើ​កុងត្រា​។​

​តាម​ខ្លឹមសារ​នៅក្នុង​កុងត្រា លោក រ៉េ​មមី ហូ និង​ភរិយា ផូ ភារ​ត្ន័ ក៏បាន​បញ្ជាក់ថា ក្រុមហ៊ុន ត្រូវ​កក់​ប្រាក់ ៥០% មុន​ចុះ​ថត ហើយ​ក្រុមហ៊ុន​ក៏បាន​កក់​រួចហើយ​ដែរ​។ ក្រៅពីនេះ ពេល​ដឹកនាំ​ថត​បាន​៥០​ភាគរយ​នៃ​សាច់រឿង ក្រុមហ៊ុន​ត្រូវ​បង់ប្រាក់​៣០​ភាគរយ​បន្ថែមទៀត លុះ​បញ្ចប់​ការងារ​ដឹកនាំ​ថត​ចប់​ជា​ស្ថាពរ ទើប​ក្រុមហ៊ុន​ត្រូវ​បង់ប្រាក់​២០​ភាគរយ​បញ្ចប់​។​​ប៉ុន្តែ​ជាមួយគ្នា​នោះ អ្នកដឹកនាំ​ក៏ត្រូវ​មាន​តួនាទី​ទៅ​មើល ការកាត់ត​ឲ្យ​ចប់​ដែរ​។ តាម​អ្នកដឹកនាំ​រឿង ២​នាក់​ប្ដី​ប្រពន្ធ បាន​បញ្ជាក់ថា ក្រោយ​ថត​ចប់ ពួកគេ​ក៏បាន​ទៅ​មើល​ការកាត់ត​បាន​២​រឿង នៅសល់​១​រឿង​។ ដល់​ត្រឹមនេះ លោក រ៉េ​មមី បញ្ជាក់ថា លោក​បាន​ស្នើសុំ​ទូទាត់​ទឹកប្រាក់​៣០%​ទាំងបី​រឿង តាម​កុងត្រា ដើម្បី​យកមក​ដោះស្រាយ​លើ​ការចំណាយ​ផ្សេងៗ​។​

​ប៉ុន្តែ មិន​ទទួលបាន​អ្វី​ទាំងអស់ ដោយ​លោក​ប្រាប់ថា លោក អ៊ិន សុ​ភិន បាន​យក​លេស​នេះ​លេស​នោះ ដើម្បី​គេចវេស​រហូតមកដល់​សព្វថ្ងៃនេះ​។ "​ម្ដង​គាត់​ថា កូ​វីដ ថា​អីចេះ​អីចុះ តែ​បន្ទាប់ពី​ពួក​ខ្ញុំ​ដឹកនាំ​ថត​រឿង​ចប់​ទាំងអស់ គាត់​ទៅធ្វើ​កម្មវិធី Miss Grand ដែលជា​កម្មវិធី​ធំ អីចឹង​បានន័យថា គាត់​មិន​អត់លុយ​ទេ​...​ដល់​អីចឹង​ខ្ញុំ​ឆ្ងល់ ខ្ញុំ​អត់​យល់​ហ្មង​!"​។​

តាម​ការបញ្ជាក់​របស់​អ្នកដឹកនាំ​រឿង​ដដែល លោក អ៊ិន​សុ​ភិន នៅ​មិនទាន់​ទូទាត់​ប្រាក់​ថ្លៃ​ពលកម្ម​របស់លោក និង​ភរិយា សរុប​ចំនួន ៥០% ស្នើ​នឹង​ទឹកប្រាក់​ជិត ៥០០០​ដុល្លារ​ទៀត​។ ចំនួន​ទឹកប្រាក់​នៅសល់​នេះ លោក​លើកឡើងថា ឲ្យ​តែ​ក្រុមហ៊ុន​ព្រម​ទូទាត់​ឲ្យ ទោះបី​រំលស់​២០០​ដុល្លា ៣០០​ដុល្លា រឺ​៥០០​ដុល្លា ក៏បាន​ដែរ ប៉ុន្តែ​ពួកលោក​មិន​ទទួលបាន​ដំណោះស្រាយ​ណាមួយ​លើទឹក​ប្រាក់​នៅសល់​ពី លោក អិន​សុ​ភិន រហូតមកដល់​បច្ចុប្បន្ន​ដែលមាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ​៕a in phina1 a in phina2 a in phina3 a in phina4 a in phina1 a in phin a in phin1