» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10771 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700942 នាក់

ពលរដ្ឋ​ខ្មែរ​នៅ​មី​យ៉ាន​ម៉ា​ដែល​ចង់​មក​ស្រុក​ខ្មែរ​វិញ​សូម​ទាក់ទង​ស្ថានទូត​!


​ភ្នំពេញ​៖​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​មានបំណង​ចង់​វិល​ត្រឡប់មក​កម្ពុជា​វិញ សូម​ធ្វើការ​ទំនាក់ទំនង​មក​ស្ថានទូត ព្រោះ​ចុងខែ​នេះ នឹងមាន​ជើងហោះហើរ​មួយ​ពី​មី​យ៉ាន់​ម៉ា មកកាន់​កម្ពុជា​។​a burmar fly 

​ស្ថានទូត​កម្ពុជា​បាន​សហការ​ជាមួយ​ភាគី​មី​យ៉ាន់​ម៉ា រៀបចំ​ជើងហោះហើរ​សង្គ្រោះ​លើក​ទី​៧ (Relief Flight) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​មី​យ៉ាន់​ម៉ា ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​មី​យ៉ាន់​ម៉ា​អន្តរជាតិ (Myanmar Airways International – MAI)​។​
​បើ​បងប្អូន​ខ្មែរ​ដែលមាន​បំណង​ធ្វើដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ជើងហោះហើរ​ខាងលើ សូម​ធ្វើការ​ចុះឈ្មោះ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​បាន​ឆាប់​រួសរាន់​ជាមួយ លោក ម៉ៅ ដា​រ៉េត លេខាធិការ​ទី​១ ដែលមាន​លេខ​ទូរស័ព្ទ +95 9 445 399 399 យ៉ាងយូរ​ត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤៖០០ នាទី​រសៀល ដើម្បី​ស្ថាន​ឯកអគ្គរាជទូត ចាត់ចែង​បន្តបាន​ទាន់ពេលវេលា​។​

​ព័ត៌មាន​ផ្ទាល់ខ្លួន​សម្រាប់​ការចុះឈ្មោះ រួមមាន​៖១. លិខិតឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​២. អាសយដ្ឋាន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​អាសយដ្ឋាន​នៅ​ប្រទេស​កម្ពុជា​។៣. លេខ​ទូរស័ព្ទ ដែល​អាច​ទំនាក់ទំនង​បាន​នៅ​មី​យ៉ាន់​ម៉ា (​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​) និង​នៅ​ប្រទេស​កម្ពុជា (​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន គ្រួសារ ឬ​សាច់ញាតិ​)។៤. តួនាទី និង​ឈ្មោះ ទីកន្លែង​ធ្វើការ​នៅ​មី​យ៉ាន់​ម៉ា​។​

សូមបញ្ជាក់ថា​សព្វថ្ងៃនេះ​ប្រទេស​មី​យ៉ាន​ម៉ា​មាន​រដ្ឋាភិបាល​ពីរ​ហើយ​។​មួយ​រដ្ឋាភិបាលយោធា​និង​មួយទៀត​រដ្ឋាភិបាល​ឈ្នះឆ្នោត​ដែល​ត្រូវបាន​របប​យោធា​ធ្វើ​រដ្ឋប្រហារ​ដែលមាន​ក​ម្លាំ​ង​ប្រដាប់អាវុធ​ជា​ជនជាតិភាគតិច​មួយចំនួន​និង​មាន​បរទេស​គាំទ្រ​ខ្លះៗ​ផងដែរ​។​រដ្ឋាភិបាល​ក្រៅប្រទេស​នេះ​ទើបបាន​ប្រកាសសង្គ្រាម​កា​លពី​ដើមខែ​កញ្ញា​នេះ​ជាមួយរ​បរប​សឹក​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​មីន​អ៊ុង​ឡាំង​ដែល​ចង់​ឬ​មិន​ចង់​អសន្តិសុខ​ក្នុងប្រទេស​នឹង​កើតឡើង​ដោយ​នឹកស្មាន​មិន​ដល់​បើទោះជា​អាស៊ាន​មាន​បេសកជន​ជួយ​សម្របសម្រួល​កដោយ​៕a burmar fly1 a burmar fly2 

​