» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5350 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744376 នាក់

គ្រួសារ​ឧកញ៉ា​យក​អូប័រ​ជិះ​លេង​ផ្ទុះ​ឆេះ រងរបួស​ម្ចាស់​ធ្ងន់​ស្រាល​៣​នាក់​


​ភ្នំពេញ ៖ គ្រួសារ​ឧកញ៉ា​មួយ​បាន​យក​អូប័រ​មក​ជិះ​លេង​ក្នុង​ទន្លេ ពេលមកដល់​លើ​ទន្លេ ឡើង​ជិះ​រួច​បញ្ឆេះ​ក៏​ផ្ទុះ​ម៉ាស៊ីន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ត្រើយម្ខាង ត្រង់ចំណុច កន្លែង​ឆ្លង​ដរ ពី​ត្រើយម្ខាង​ទៅ​ទីក្រុង​កោះ​ពេជ្រ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បណ្តាលឱ្យ​ឪពុក​ម្តាយកូន​៣​នាក់​ជា​ម្ចាស់ រងរបួស​ធ្ងន់​ស្រាល​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​វេ​ល​ម៉ោង ៣​រសៀល ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ ។​a bore1 

​អ្នក​​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ មនុស្ស​មួយក្រុម លក្ខណៈ​គ្រួសារ បាន​ជិះ​រថយន្ត អូស​អូប័រ​មួយគ្រឿង មក​ជិះ​លេង​នៅ​កន្លែង​ឆ្លង​ដរ ពី​ត្រើយម្ខាង​ទៅ​ទីក្រុង​កោះ​ពេជ្រ ខណៈពេល​ដាក់​អូប័រ ទៅដល់​លើទឹក ក៏​បញ្ឆេះ​ចោល​ប្រហែល​៣០ នាទី ។​បន្ទាប់មក​ក៏​ឪពុក​ម្តាយកូន​ចំនួន​៣​នាក់ បាន​ឡើងលើ​អូប័រ រួច​ដំឡើង​ម៉ាស៊ីន បម្រុង​ជិះ​ចេញទៅ​កណ្តាលទន្លេ​ពេល​កំពុង​ដំឡើង ម៉ាស៊ីន​ក៏បាន​ផ្ទុះ​រហូត​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រីឯ​មនុ​ស្សបាន​លោត​ទៅក្នុង​ទឹក កូនរង​របួសធ្ងន់ ឪពុកម្តាយ​រងរបួស​ស្រាល ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​អូប័រ​វិញ​ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្ទើ​តែ​ទាំងស្រុង ក្រោយពេល​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ យក​ទឹក និង បំពង់​អគ្គិភ័យ​បាញ់​អស់​ជាច្រើន​បំពង់​។​a bore a bore2 a bore3