» ឪពុក​បង្កើត​អតីត​ឧកញ៉ា​ហេង​សិទ្ធី​សម្រេចចិត្ត​បោះបង់ចោល​តួនាទី​ឯកឧត្តម​អត់​ស្តាយ​ » គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ » ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​! » នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ » លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​! » អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​! » បែក​រឿង​ករណី​យ៍​ចាប់​ឡាន​ឈើ​ហើយ​ចៅហ្វាយខេត្ត​រាគ​មន៍​គឺជា​ឈើ​របស់​លោកសង្ឃ​! » ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama » ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន » កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?! » ការជួសជុល​កែលម្អ​ផ្លូវ​លេខ​៤៨​ស្រែ​អំ​បឹ​ល​កោះកុង​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​! » តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​ » ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ! » សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!? » អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7920 នាក់

ម្សិលមិញ 6961 នាក់

សរុប 15995278 នាក់

ជន​ស៊ីវិល​និង​បរទេស​មិនអាច​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ជូនដំណឹង​ដល់​បណ្តា ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​គ្រប់​បណ្តា​ប្រភេទ​ទ័ព​ជំនាញ​ទាំងអស់ ឱ្យបាន​ជ្រាបថា​៖ អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ការប្រើប្រាស់​យានយន្ត​ពាក់​ផ្លាកលេខ​ចរាចរ​ខេមរភូមិន្ទ ក្នុង​រយៈពេល​ចុងក្រោយ​នេះ សង្កេតឃើញ​កើតមាន​នូវ​បាតុភាព​មួយចំនួន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម សាធារណៈ ដូចជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បុគ្គល​អ្នកប្រើប្រាស់​មួយចំនួន​មាន​ភាព​ក្រអឺតក្រទម​មិន សក្តិ​សមជា​មន្ត្រី​យោធា ធ្វើឱ្យមាន​ការវាយតម្លៃ និង​ទទួល​ការរិះគន់​ពី​សាធារណជន ជាពិសេស​ប៉ះពាល់ ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ។​a car army1 

​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ជូនដំណឹង និង​បញ្ជាក់បន្ថែម​អំពី ការប្រើប្រាស់​យានយន្ត​ពាក់​ផ្លាកលេខ​ចរាចរ​ខេមរភូមិន្ទ​ទាំងអស់​ឲ្យ​ជ្រាបថា​៖ អនុវត្តតាម​អនុក្រឹត្យ លេខ​៧៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ អ្នកប្រើប្រាស់​ត្រូវតែ​ជា​នាយទាហាន​ដែលមាន​សិទ្ធ​ពេញលេញ ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ស៊ីវិល ឬ​ជនបរទេស​ប្រើប្រាស់​បានឡើយ ។ ការប្រើប្រាស់​យានយន្ត​ពាក់​ផ្លាក លេខ​ចរាចរ​ខេមរភូមិន្ទ ត្រូវ​ស្របតាម​ការកំណត់​រប​ស់​ក្រសួងការពារជាតិ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ វិស័យ​ការពារជាតិ​នានា​ក៏ត្រូវ​បាន​អនុវត្ត​ដូចគ្នា ។ ក្នុងករណី​ដែល​អនុវត្ត​ការប្រើប្រាស់​ផ្ទុយ​ខុសពី​ខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន ។​a car army ​​