» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7946 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698117 នាក់

ចិន​បាញ់​ចិន​ក្នុង​ហាង​ផឹកស៊ី​ឲ្យ​រងរបួស​៤​នាក់ នៅ​ក្រុងព្រះសីហនុ ចាប់បាន​២​នាក់ ហូត​កាំភ្លើង​២​ដើម​ហើយ​!

​ខេត្ត​ព្រះសីហនុ​៖​ប្រសិនបើ​គ្មាន​ការបង្ការ​ទប់ស្កាត់​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព​ទេ​ខេត្ត​ក្រុងព្រះសីហនុ​នឹង​គ្រប់គ្រង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា​ចិន​ជាមិនខាន​។​ជាក់ស្តែង​ករ​ណិ​យ៍​ជា​ជនជាតិ​ចិន ជាប់​ពាក់ព័ន្ធ​ការបាញ់ប្រហារ​ជន​ជាតិចិន​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​៤​នាក់ តាំងពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​ទើបតែ​ស្រាវជ្រាវ​ចាប់បាន​២​នាក់​ដក​អាវុធ​បាន​២​ដើម​តែប៉ុណ្ណោះ​នៅ​ថ្ងៃទី​០៥.០៩.១៨ វេលា​ម៉ោង​២២:៣០​នាទី ។​a c siha1 

​ជនសង្ស័យ ០២​នាក់​មានឈ្មោះ​៖
១-​ឈ្មោះ​រ៉េ​ន​ហាយ​ជុន​( REN HAI JUN )​ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E០១១១៥៤៣៤ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​
២-​ឈ្មោះ​វូ​ហាយ​ហ្សូ​( WU HAI ZHU )​ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២១១១៩៨៥ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​

កាំភ្លើងខ្លី​២​ដើម​មាន​៖ ១,​ម៉ាក​BERETA​លេខ​G643652​បង់​១​គ្រាប់​២​។​២,​ម៉ាក​GIOCK 19​លេខ​WBEN763​បង់​១​គ្រាប់​៣​។​
​ចិន​ជើង​ខ្លាំង​ខាង​បាញ់​នោះ​សារភាព ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ដោយ​ប្រើ​ភ្លើង​ខ្លី ០២​ដើម បាញ់​ទៅលើ​ជនរងគ្រោះ​ខណៈ​កំពុង​ផឹកស៊ី​នៅក្នុង​ហាង «​ស៊ី ហ៊ូ​» ពិតប្រាកដ​មែន ព្រោះ​ពួកគេ​ខឹង​នឹង​ជនរងគ្រោះ​ដែល​បាន​និយាយ​ប្រមាថមើលងាយ​ពួកគេ ថា​ពួកគេ​ជា​មនុស្ស​ដើរ​មិន​ត្រង់​ផ្លូវ ដើរ​វាចៗ​បែបនេះ​មិនមែនជា​មនុស្ស​ល្អ ពេលដែល​ពួកគេ​ទៅ​ផឹក​នៅក្នុង​ក្លឹប កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៨ ទើប​នៅ​ថ្ងៃកើតហេតុ​ពួកគេ​បាញ់​ទៅលើ​ជនរងគ្រោះ​តែម្តង ។

​ចំពោះ​កាំភ្លើង​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់មុខ ក្នុង​១​ដើម​តម្លៃ​៣,៨០០​ដុល្លា ហើយ​ពេលធ្វើ​សកម្មភាព​រួច ពួកគេ​បាន​យកទៅ​កប់​នៅក្នុង​ដី​ស្ថិតនៅ​ក្រុម​២២​ភូមិ​៣​សង្កាត់​៣​ក្រុងព្រះសីហនុ​។

សេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នោះ ខណៈ​ជនរងគ្រោះ​ចិន​កំពុងតែ​អង្គុយ​ផឹកស៊ី ក្នុង​ហាង «​ស៊ី ហ៊ូ​»​ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ស្រាប់តែ​លេចមុខ ជនដៃដល់​២​នាក់​(​ចិន​) ពាក់មួក​សុវត្ថិភាព និង​អាវធំ ជិះ​ម៉ូតូ​បិទ​ស្លាក​លេខ អមដោយ​កាំភ្លើង​២​ដើម បាន​ទៅ​បាញ់​ជនរងគ្រោះ​តែម្តង មិនដឹងថា​ពួកវា​មាន​ជម្លោះ​អី​ទេ​។​

សូម​បញ្ជាក់ដែរថា​ថ្មីៗ​នេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុមការងារ​ចំនួន​១១​រូប ទៅ​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង ខេត្ត​ព្រះសីហនុ ដោយ​ក្នុងនោះ​មាន នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤​ម្នាក់ ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ​៣​ម្នាក់ ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ ចំនួន​៦​នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី​ផ្កាយ​១ ចំនួន​២​នាក់ និង​វរសេនីយ៍ឯក​ម្នាក់​ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលមាន​បន​ល្បែង​កាស៊ីណូ​ប្រមាណ​៥០​កន្លែង​សម្រាប់​បំរើភ្ញៀវ​ចិនៗ​។​សម្រាប់​លោក​ឧ​ត្ត​ម​សេនីយ៍​ជួនណា​រឹន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ប្រាប​កាសែត​ថា​លោក​ធានា​សន្តិសុខ​១០០​ភាគរយ​សូម​ភ្ញៀវ​ទេសចរណ៍​អញ្ជើញ​មក​កំសាន្ត​ចុះ​!៕a c sihanu3 a c sihanu4 a c sihanu a c siha2 a c sihanu2 a c siha a c siha 


​