» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11879 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702050 នាក់

ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា

 

 ប្រទេសថៃ៖កម្លាំងតម្រួតថៃកំពុងដេញចាប់អ្នកបើកបរ រថយន្ត Fortuner ដែលបានបើកធ្លាក់ចូល ប្រឡាយនៅក្នុងតំបន់ធារាសាស្ត្រ ខេត្តរ៉ាចាក់បុរី បណ្ដាលឱ្យស្លាប់ពលករបរទេសចំនួន ៩ នាក់(ខ្លះថាខ្មែរខ្លះថាភូមា) ពិសេសគឺជនរងគ្រោះមាន ខ្សែចំបើងដ៏អាថ៌កំបាំងមួយចងជាប់នឹងកដៃរបស់ពួកគេដើម្បីជាសញ្ញាអ្វីមួយ។a die worker 

    ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ធារាសាស្ត្រមួយកន្លែងស្ថិតក្នុងខេត្ត រ៉ាចាក់បុរី ដោយសមត្ថកិច្ចថៃដាក់ការសង្ស័យថា រថយន្តដឹក លើសទម្ងន់បណ្តាលឱ្យបែកកង់ក្រោយខាងស្ដាំ ។ អ្នកស្លាប់ទាំងអស់មាន ខ្សែចំបើងពណ៌ខៀវចងកដៃស្តាំជានិមិត្តសញ្ញាដើម្បីសម្គាល់អ្វីម្យ៉ាងជាអាថ៌កំបាំង។ ពួកគេកំពុងរៀបចំ ពង្រីកការស៊ើបអង្កេតដើម្បីចាប់ខ្លួនអ្នករត់ពន្ធពលករ ខុសច្បាប់ទាំងនោះ។

   មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលប៉ាក់ថូ បានចុះពិនិត្យ កន្លែងកើតហេតុ បន្ទាប់ពីទទួលបាន ដំណឹងថា មានរថយន្ត Fortuner ធ្លាក់ចូលប្រឡាយទឹក ។ ពេលចុះពិនិត្យ ផ្ទៃក្នុងរថយន្ត និងកន្លែងជុំវិញក៏បានរកឃើញអ្នក ស្លាប់សរុប ៩នាក់ ដែលសុទ្ធសឹងជា កម្មករបរទេស។សាកសព ទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ឆ័យ នៅវិទ្យាស្ថានកោសល្យវិច្ឆ័យក្រុង បាងកក ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ និងបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ។

   តាមការសិក្សារបស់សមត្ថកិច្ច បានរកឃើញថា រថយន្តនេះ ដឹក អ្នកដំណើរ ១៥នាក់ ប្រុស ១៤នាក់ ស្រី ១នាក់ ហើយបាន ធ្វើដំណើរ ឆ្ពោះទៅស្រុក ប៉ាក់ថ្ម។ សេចក្តីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ មនុស្ស ៦នាក់បានហែលចេញពីរថយន្តក្នុងនោះមានម្នាក់ ជាជនជាតិថៃ និងអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ ។ ចំណែកអ្នករត់គេចខ្លួន៤នាក់ត្រូវបានរថយន្តភីកអាប់មួយគ្រឿងទៀតដឹកយកទៅសង្គ្រោះ ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់ភ្លាមៗ។សមត្ថកិច្ចកំពុងប្រមូលភស្តុតាងជាបន្ទាន់ពី កន្លែងកើតហេតុ និងកំពុងតាមចាប់ អ្នកបើកបរជនជាតិថៃដែលរត់គេចខ្លួន ជាបន្ទាន់ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ពីបទបើកបរមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់ និងការរត់ពន្ធពលករបរទេសឧុសច្បាប់ ៕a die worker1 a die worker2