» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6752 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696923 នាក់

ចាប់​យាយ​ចង​ចាប់​ចៅ​រំលោភ​រួច​ប្លន់​លុយ និង​គ្រឿងអលង្កា​ដូច​រឿងកុន​

​
​ខេត្តកំពង់ស្ពឺ​៖ ចៅ និង​យាយ​២​នាក់ ត្រូវបាន​ក្រុមចោរ​ចូលទៅ​ចាប់ចង​ហើយ​ប្លន់​យកលុយ និង​គ្រឿងអលង្កា​អស់​មួយចំនួន ព្រមទាំង​ចាប់រំលោភ​ចៅស្រី​ទៀតផង ។​​ហេតុការណ៍​ប្លន់ និង​រំលោភ​ដូច​រឿងកុន​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គារ ៧​រោច ខែជេស្ឋ ឆ្នាំច ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្តាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។a_rap_chav1

លោកយាយ​រងគ្រោះ​ឈ្មោះ​ងិន សុន អាយុ​៦៩​ឆ្នាំ និង​ចៅស្រី​អាយុ​១២​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ។​​លោកយាយ​បាន​រៀបរាប់​ឲ្យ​កាសែត​ដឹងថា មុនពេល​កើតហេតុ គាត់ និង​ចៅ​បានរៀបចំ​ចូល​សំរាក​នៅផ្ទះ​ដូច​សព្វដង​រហូតដល់​១១ និង​៣០​នាទី​យប់ ស្រាប់​តែមាន​មនុស្ស​បិទមុខ​២​នាក់មក​ចាប់គាត់ និង​ចៅ​ទម្លាក់​ពីលើ​គ្រែ​ហើយ​យក​ខ្សែ​ចង​គាត់ និង​ចៅ​បំបែកចេញ​ពីគ្នា​ហើយ​សួររក​មាស និង​លុយ​ដែល​កូន​គាត់​ផ្ញើទុក ។​ចោរ​បាន​វាយ​គាត់​ឲ្យ​ប្រាប់​ពី​កន្លែង​លាក់​លុយ និង​មាស ដោយ​ទ្រាំ​មិនបាន​គាត់​ក៏​ប្រាប់​ពី​កន្លែង​លាក់​ខ្សែក ដែល​កូនស្រី​គាត់​ផ្ញើ និង​លុយ​១​លាន​រៀល មិនតែប៉ុណ្ណោះ​ក្រុមចោរ​បាន​ដោះយក​ក្រវិល​មាស​១​ជី​ពី​ចៅស្រី​គាត់ ព្រមទាំង​ចិញ្ចៀនមាស​១​ជី​ពី​គាត់ ហើយ​ប្រមូលយក​ខ្សែក​ផ្លាក​ទិន​៥​ជី ដែល​លាក់ទុក​ក្រោម​ខ្នើយ​ទៀតផង ។​a_rap_chav
“

ក្រោយ​ប្រមូល​យកលុយ និង​គ្រឿងអលង្កា​បាន​ហើយ ពួកវា​បាន​ចាប់​ចៅស្រី​របស់គាត់​ទៅក្រោយ​ផ្ទះ​ហើយ ធ្វើ​សកម្មភាព​រំលោភ​ចៅ​របស់គាត់​ទៀត តែ​គាត់​មិនអាច​ជួយ​អ្វី​បាន​ក្រៅពី​អាណិត​នាង​ឡើយ​” ។​
​កុមារី​រងគ្រោះ​បាន​រៀបរាប់ថា “​នាង​មាន​ម្តាយ​អាយុ​៣៧​ឆ្នាំ​ជា​កម្មការិនី​កាត់ដេរ ឱ​ពុក​អាយុ​៣៩​ឆ្នាំ​ជា​កម្មករសំណង់ រាល់ថ្ងៃ​នាង​រស់នៅ​ជាមួយ​ជីដូន ។ “​មុនពេល​កើតហេតុ នាង​កំពុង​ដេក​ជាមួយ​ជីដូន ស្រាប់​តែមាន​មនុ​ស្សមក​ចាប់​អូស​ទម្លាក់​ពីលើ​គ្រែ​ហើយ​យក​កាំបិត​ភ្ជង់​មិន​ឲ្យ​ស្រែក បើ​ហ៊ាន​ស្រែក ពួកវា​សម្លាប់ចោល ពេលនោះ​ពួកវា​ចាប់ចង​នាង និង​យាយ ហើយគ្នា​វា​ម្នាក់​បាន​អូស​នាង​ទៅ​ក្រៅ​ផ្ទះ ដោយបាន​ធ្វើ​សកម្មភាព​រំលោភ​នាង តែ​នៅពេលនោះ ដោយ​ទ្រាំ​ពុំបាន និង​ឈឺ​ផង នាង​ក៏​ស្រែកហៅ​យាយ​ឲ្យ​ជួយ​។​កុមារី​ប្រាប់ថា​៖ ទំនង​ខ្លាច​បែកការណ៍ ដោយ​គ្នា​វា​ហៅ​ផង​នោះ ទើប​វា​នាំគ្នា​រត់គេច​បាត់អស់ ទើប​នាង​បាន​រួច​ផត​ពី​ក្រញាំ​តណ្ហា​របស់​ក្រុមចោរ​នោះ​” ។​a_rap_chav2

​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខាងលើ បាន​លើកឡើងថា ក្រុមចោរ​ទាំងនេះ​អាច​មិនមែនជា​មនុស្ស​ក្រៅ​ភូមិ​នោះទេ ព្រោះ​ពួកវា​ដឹង​ពី​សកម្មភាព​យាយ​ចៅ ហើយ​ដឹងថា ម្តាយ​កុមារី​រងគ្រោះ​បាន​ផ្ញើ​ខ្សែក​ផ្លាក​ទីន​នៅ​នឹង​លោកយាយ​ទៀតផង ។​មន្ត្រីនគរបាល ខេត្ត​មួយរូប​បាន​បង្ហើប​ថា “​ក្រោយ​ទទួល​ព័ត៌មាន​អំពី​ករណីនេះ​ភ្លាម ថ្នាក់លើ​បាន​ចាត់​កម្លាំង​ព្រហ្មទណ្ឌ ខេត្ត​ចុះមក​អង្កេត​ស្រាវជ្រាវ​ជាបន្ទាន់​ផងដែរ​” ៕

​