» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30211 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597630 នាក់

នាយខុទ្ទកាល័យ​សម្តេច​សខេង​និង​អភិបាល​ខេត្តកណ្តាល​បើក​ដៃ​ឲ្យ​ចាត់ការ​មេ​ឈ្មួញ​យក​គ្រឿងចក្រ​ឈូស​ផ្លូវ​ប្រជាពលរដ្ឋ​ហើយ​

 

​ភ្នំពេញ ៖​ករណី​យ៍ ឈ្មួញ​រកស៊ី​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់​យក​គ្រឿងចក្រ​មក​ជីក​ផ្តាច់​ផ្លូវ​ប្រជាពលរដ្ឋ​ដែលមាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​២៣៩​ម៉ែត្រ ក្នុង​ប្រវែង​ជាង​៤២២​ម៉ែត្រ ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដើម្បី​យក​អាច​ម៌​ដី​លក់ ដោយ​សំអាងថា ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​លើដី​របស់ខ្លួន​បង្ក​ការក្តៅក្រហាយ​នោះ​ត្រូវបាន​ចៅហ្វាយ​ខេត្តកណ្តាល​ចេញមុខ​ដោះស្រាយ​ឯ​អ្នក​ឈូស​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ខៀវ​សុភ​ក្រ័​បើកដៃ​ឲ្យ​ចាត់ការ​បើ​ប្រព្រឹត្ត​ខុសច្បាប់​។​a asistan keng 

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​កា​សេត​ថា លោក ចាន់ វិទូ លែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ទៀតហើយ និង​សូម​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​បើសិនជា​លោក ចាន់ វិទូ បាន​ប្រព្រឹត្ត​ខុស​។​

សូមបញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ មកពី​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដើម្បី​ជួយ​ដោះស្រាយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​មន្ត្រីនគរបាល​ឈ្មោះ ចាន់ វិទូ ដែលមាន​តួនាទី​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​យក​គ្រឿងចក្រ​មក​កាយ និង​ឈូសឆាយ​ផ្ដាច់​ផ្លូវ​សាធារណៈ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្លូវ​កំពង់​រទេះ ក្នុងភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។​

បន្ទាប់ពី​ស្តាប់​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ស្រុក​កៀនស្វាយ ត្រូវ​ជូនដំណឹង​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ ទុកពេល​ឲ្យ​ជួយ​ជុល​ធ្វើ​ផ្លូវ​ដែល​បាន​កាយ​នោះ​ឡើងវិញ​ក្នុង​រយៈពេល ១០​ថ្ងៃ​។ ក្នុងករណី​មិន​អនុវត្តតាម​នោះ​រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ បាន​សំដែង​នូវ​ការអបអរសាទរ និង​ថ្លៃ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា អាជ្ញាធរ​ខេត្តកណ្ដាល គឺជា​អ្នកបម្រើ​ប្រជាពលរដ្ឋ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។​

​ចំណែក​លោក សុខ ពិសិដ្ឋ អភិបាលរង​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា រដ្ឋបាល​ស្រុក បាន​ចាត់​ក្រុមការងារ​ស្រុក ចុះ​ពិនិត្យ អង្កេត ឃើញថា ផ្លូវ​១​ខ្សែ​ដែល​ប្រជាពលរដ្ឋ​បានស្នើ​សុំ​ជួយ​អន្តរាគមន៍ គឺ​ពិតជា​ផ្លូវ​សាធារណៈ​ដែល​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​តាំងពី​បូរាណ​មក​។ ហើយ​រដ្ឋបាល​ស្រុក​ធ្លាប់បាន​កោះហៅ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ មក​ដោះស្រាយ ០២ លើក​មកហើយ ប៉ុន្តែ​គាត់​ពុំដែល​បានមក​ចូលរួម​ដោះស្រាយ​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មោះ ចាន់ វិទូ ជា​មន្ត្រីនគរបាល និង​ជា​ឈ្មួញ​រកស៊ីរ​ណ្តោះ​ដី បាន​យកឈ្មោះ​ឯកឧត្តម យឹម លៀង មក​ប្រើ​គំរាមកំហែង ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ជា​ប្រយោជន៍​របស់ខ្លួន​។​​លោក កូវ ផាន់​នី ប្រជាពលរដ្ឋ​ដែល​មក​ចូល​រូ​ម​តវ៉ា​បាន​ប្រាប់ថា លោក ចាន់ វិទូ ថៅកែ​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់ បាន​យក​គ្រឿងចក្រ​មក​ជីក​ផ្តាច់​ផ្លូវ​ពលរដ្ឋ​ដែលមាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​២៣៩​ម៉ែត្រ ក្នុង​ប្រវែង​ជាង​៤២២​ម៉ែត្រ​យក​អាច​ម៌​ដី​លក់ ដោយ​សំអាងថា ពលរដ្ឋ​ធ្វើ​ផ្លូវ​លើដី​របស់ខ្លួន​។​

​តាម​តំណាង​ពលរដ្ឋ​ប្រាប់ថា ផ្លូវ​ដែល​លោក ចាន់ វិទូ ជីក​ផ្តាច់ និង​កាយ​យក​អាច​ម៌​ដី​លក់​នោះ​ជា​ផ្លូវ​ចាស់ ដែល​ពលរដ្ឋ​មាន​ដី​នៅ​អម​សងខាង​ផ្លូវ បាន​បរិច្ចាក​ដី​របស់​ខ្លួន ដើម្បី​ពង្រីក​ផ្លូវ​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្តោយ​៦៥០​ម៉ែត្រ បានធ្វើ​តំណើរ​ស្រួល ខ្ពស់​ផុត​ទឹក ទៅរក​ត្រី បេះ​បន្លែ សម្រាប់​អាស្រ័យ​ផល និង​ការចូលទៅ​ទី​គោរពបូជា​លោកតា​ម្ចាស់​ស្រុក​ជាដើម​។​a asistan keng1 

​