» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8434 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698605 នាក់

រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង


​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នា​រសៀល​ថ្ងៃ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២៥ បាន​សម្ដែង​នូវ​ការខកចិត្ត​នឹង​មន្ត្រី​របស់គាត់​ដែល​ធ្វើការ​ងារ​យឺត ករណី​រកឃើញ​ក្រុមហ៊ុន​មួយ ដែល​បាន​បង្ហូរ​កាកសំណល់​រាវ​កខ្វក់​ចូល​ទឹក​បណ្តាល​ឲ្យ​ខូចការ​។​a sophalet water2 

​លោក​រដ្ឋ​ម​ន្ត្រិ​និយាយថា​មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន បាន​យក​សំណាក​ទឹក​នោះ​ទៅ​វិភាគ​នៅ​ក្រសួង ប៉ុន្តែ​បែ​ជា​ធ្វើ​ការងារ​នោះ​យឺត​រហូតដល់​ជិត​១​សប្ដាហ៍ ទើប​ចេញ​លទ្ធផល ដែល​ការណ៍​នេះ​រោងចក្រ​ដែល​បំពុល​ទឹក​នោះបាន​កែប្រែ​ស្ថានការណ៍​ទាន់ពេល​បំបាត់ភស្តុតាង​នៅ​ទីតាំង​ជាក់ស្ដែង​អស់ ដែលនាំឱ្យ​ខូចការ​ងារ​ធំ មិនមាន​បន្ទុក​ដាក់​លើ​រោងចក្រ​នេះ​បាន​។ លោក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ធ្ងន់ៗ​ទៅ​ន្ត្រី​ដែល​ធ្វើ​ការងារ​យឺត​នោះ ផងដែរ​។​ប្រការនេះ​គ្មាន​ការតវ៉ា​ឬ​ប្រតិ​តិក​ម្ម អ្វី​ពី​ករណី​យ៍​ដែល​ក្រសួង​មិនបាន​ធ្វើការ​ផាកពិន័យ​រោងចក្រ​ដែល​ប្រព្រឹត្ត​កំហុស​ឬ​ម​ន្ត្រិ​ដែល​ធ្វើការ​ខ្ជីខ្ជារ​នោះទេ​។​ព្រើ​កិច្ចការ​ចឹ​ង​បើ​កើតមាន​មែ​នប​វា​បង្ហាញ​ភាពកម្សោយ​នៃ​ការដឹកនាំ​ទេតើ​!​។​

​សូមបញ្ជាក់ថា​លោក អ៊ាង សុផល្លែត និយាយ​ដោះសារ​ដូចនេះ គឺ​ក្នុងពេល​បើក​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​អនុវត្ត​គម្រោង​ស្ដីពី សមត្ថភាព​លើ​គ្រប់គ្រង​ការបំពុល​ទឹក រៀបចំ​នា​រសៀល​ថ្ងៃ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគា​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។ លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​កាលពី​ពីរ​សប្ដាហ៍​មុន ចាប់បាន​រោងចក្រ​មួយ​ដែល​បំពុល​ទឹក តែ​អ្វីដែល​ជាការ​ខកចិត្តរ​បស់​ខ្ញុំ គឺ​ចាប់បាន​ហើយ ប៉ុន្តែ​ឡា​បូ​ធ្វើតេស្ត​ទឹក​ហ្នឹង​ចង់​១​អាទិត្យ​មិនទាន់​ចេញ​លទ្ធផល​នៃ​ការបំពុល មិនដឹង​ហេតុអ្វី​? ទម្រាំ​ចេញ​លទ្ធផល​មក​ទឹក​ហ្នឹង​ស្អាត​អស់ហើយ ថ្លា​អស់ហើយ មិនបាច់​ទៅ​ចាប់​គេ​ទេ​។ មើល​ឡើងវិញៗ​! អ្នកឯង​ធ្វើការ​គឺ​បម្រើប្រជាជន ១៧​លាន​នាក់ មិនមែន​អ្នកឯង​ធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួនឯង​នោះទេ គិត​សារ​ដើម​ឡើងវិញ​ជាបន្ទាន់​! បើ​បងប្អូន​យើង​ប្រើ​ទឹក​ហ្នឹង​ទៅ​ពុល​គាត់ ឈឺ​គាត់ អាយុជីវិត​គាត់ លោក​ឯង​អង្គុយ​ធ្វើការ​នៅក្នុង​ការិយាល័យ លោក​ឯង​មិនដឹង​ទេ ប៉ុន្តែ​ឱ​ពុក​ម្ដាយ​គេ ទឹកភ្នែក​ប៉ុណ្ណា ឈឺចាប់​ប៉ុណ្ណា​?»​។

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​ឱ្យដឹង​ដែរ​ថា មកដល់ពេលនេះ ក្រសួងបរិស្ថាន បាន​រកឃើញថា ក្រុមហ៊ុន​ជាង​១០០ បាន​បំពុលបរិស្ថាន ក្នុងនោះ​ក្រសួង​បាន​ណែនាំ​ឱ្យ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​សម្រាប់​ក្រុមហ៊ុន​ដែល​បំពុល​តិចតួច និង​ពិន័យ​ក្រុមហ៊ុន ឫ​ឈានដល់​បិទទ្វារ​ក្រុមហ៊ុន​ដែល​បំពុល​ធ្ងន់ធ្ងរ​រហូតដល់​បណ្ដាល​ឱ្យ​ជីវៈចម្រុះ​ងាប់ និង​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​។​បើតាម លោក អ៊ាង សុផល្លែត រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រសួងបរិស្ថាន ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​បំពុល​ទឹក បាន​ទាន់ពេលវេលា​ល្អ ដោយ​កាល​កាលពី​ចុងខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ព្រមាន​មិនឱ្យ​មន្ត្រី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន យក​តួនាទី​ការងារ​នេះ​ទៅយក​លុយ​ពី​ក្រុមហ៊ុន​នានា​ឡើយ​។ ក្នុង​ឆ្នាំ​ទី​១ នៃ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា លោក​បាន​ព្រមាន​បណ្ដេញ​មន្ត្រី​ដែល​ប្រព្រឹត្ត​កំហុស​ចំនួន ៥​ដង ចេញពី​ក្របខណ្ឌ​ក្រសួង ប៉ុន្តែ​ចូលដល់​ឆ្នាំ​ទី​២ លោក​នឹង​បណ្ដេញចេញ​រាល់​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​កំហុសឆ្គង​ធ្ងន់ធ្ងរ​លើសពី ៣​ដង ចេញពី​ក្របខណ្ឌ​ក្រសួងបរិស្ថាន​?​។ ទោះបីយ៉ាងណា​ករណី​យ៍​នេះ​មិនទាន់មាន​ឧទាហរណ៍​ណាមួយ​កើតឡើង​នោះ​នៅឡើយ​ទេ​។​a sophalet water a sophalet water3 

 

​