» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7541 នាក់

ម្សិលមិញ 5020 នាក់

សរុប 14122988 នាក់

ពលរដ្ឋ​ចំនួន​១២​គ្រួរ​សារ​ព្រោះតែ​កាប់​ព្រៃ​យក​ដី​ឲ្យ​លោក​ផ្កាយ​ពីរ​ត្រូវ​ប្តឹងទៅ​តុលាការ​

​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង​ឃុំ​លំ​ទង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​លោក​ឧត្ដមសេនីយ៍ទោ​ទេស សំអាត នៅ​អង្គភាព​អគ្គនាយកដ្ឋាន​បញ្ជូន​សារ​ប្តឹងទៅ​តុលាការ​ដោយ​ចោទ ថា​បាន​រំលោភ​យក​ដីស្រែ​ចំការ​ចំនួន​១៦០​ហិច​តា ស្ថិតនៅ​ចំណុច​អូ​សា​ភី ក្នុងភូមិ​លំ​ទង​កាលពី ថ្ងៃទី​១៨​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។​តែ​ពលរដ្ឋ​និយាយថា​គឺ​លោក​ផ្កាយ​ពីរ​ទេ​សមអាត​ទេ​ដែល​រំលោភ​ដីព្រៃ​រដ្ឋ​។​IMG-20181008-WA0042 


​ពលរដ្ឋ​ក្នុងចំណោម​១២​គ្រួរ​សា ខាងលើ​ចំនួន​ពី​នាក់​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ទោ​ទេស​សំអាត ប្ដឹងទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពីបទ​ប៉ះពាល់​កម្ម​សិទ្ធ​ឯកជន និង​មាន​ដីកា​រកោះ អោយចូល​ខ្លួន​បំភ្លឺ​នៅវេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​ទី​៤​ខែតុលា​ឆ្នាំ​២០១៨​នេះ​។​

​ពលរដ្ឋ​ទាំងនោះ​មានឈ្មោះ ទី​១÷​ឈ្មោះ ធឹ​ម ឆន អាយុ​៥២​ឆ្នាំ ជា​ជនពិការ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង​
​ទី​២÷​ឈ្មោះ ពៅ ហុង ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​​ឈ្មោះ​ធឹ​ម ឆន និង​ឈ្មោះ ពៅ ហុង បានអោយដឹង ដូចៗ​គ្នា​ថា ដី​ដែល​ពួកគាត់​មក​រស់នៅ​និង​កាន់កាប់​អាស្រ័យ​ផល​ទាំង​១២​គ្រួសារ​ខាងលើ នេះ​ជា​ដី​របស់​ពួកគាត់​បាន​រុករាន​កាលពី​ឆ្នាំ​២០០៤ ដែល​ពេលនោះ​វា​ជា​ដីព្រៃ​របស់​រដ្ឋ ដែល​ត្រូវបាន​លោក ឧត្ដមសេនីយ៍ទោ​ទេស សំអាត បានអោយ​ពួកគាត់​កាត់​រំលំ​ឈើរា​ន​យក​ដី ដោយ​លោក​ឧត្ដមសេនីយ៍​ទេស​សំអាត ប្រាប់​ពួកគាត់​ថា​ប្រវាស់​ចែកគ្នា​។

លោក​ទេស​សំអាត​គឺជា​កាង​ការពារ​ចេញ ថ្លៃ​ហូបចុក​និង​ប្រេងសាំង​សម្រាប់​កាប់​រុករាន​។ ក្រោយពី​ពួកគាត់​បាន​រុករាន​រួច បានអោយ​លោក​ឧត្ដមសេនីយ៍ទោ​ទេស សំអាត មក​បែង​ចែកគ្នា​។ តែ​លោក​ទេស​សំអាត​តែងតែ​ព្យាយាម​គេចវេស​រហូត​ទៅ​ឃុបឃិត​ជាមួយ​សុរិយោដី​ទៅ​លួច​ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធ​ម្នាក់ឯង​បាត់​។ កាលពី​ក្រុមយុវជន របស់​សម្ដេច តេ​ជោ ហ៊ុនសែន ចុះ​វាស់វែង ពួកគាត់​ក៍បាន​ទៅធ្វើ​ការស្នើរ​សុំ អោយ​ក្រុមយុវជន វាស់វែង​ធ្វើ​ប​ណ្ណ័​ជូន​ពួកគាត់​ដែរ​តែ​គេ​ថា​ដីព្រៃ​ច្រើន​គេ​មិនបាន​វាស់វែង អោយ​ទេ​ថា​ខ្លាច​មានទោស ។​

​ពេល​ក្រោយមក​ពួកគាត់​ក៍បាន​ទៅ​រស់នៅ​និង​អាស្រ័យ​ផល​នៅ​លើដី​នោះ តែ​ត្រូវបាន​រារាំង​ដោយ​កងកំលាំង​យោធា​កង​ពល​លេខ​៤១​ឈ្មោះ ហុង ទិ​ត្យ ដែលជា​ដៃជើង​របស់លោក ឧត្ដមសេនីយ៍ទោ​ទេស សំអាត​។​

​លោក​ឧត្ដមសេនីយ៍ទោ​ទេស​សំអាត ត្រូវបាន​ប្រជាពលរដ្ឋ​ជា​ច្រើ​ប​នៅ​ភូមិ​ឃុំ​ខាងលើ​ចោទថា តែងតែ​ប្រើ​អំណាច ផ្កាយ​ពីរ ដើរ​រំលោភ​យក​ដីស្រែ​ចំការ​រ​បស់​ពលរដ្ឋ​គ្រប់កន្លែង រហូតដល់​ម្នាក់ឯង​គាត់​មាន​មាន​ដី​រាប់រយ​ហិច​តា ។​

​ហេតុនេះ​ពួកគាត់​សូម​អំពាវនាវ​ទៅដល់ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត អគ្គបញ្ជាការ​កងទ័ព​ជើងគោក ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ដល់​ពួកគាត់​អោយបាន​ទាន់ពេលវេលា​ផង​។ ព្រោះ​ជនខិលខូច​បាន​ប្រើប្រាស់​អំណាច​យោធា បំពាន​យក​ដីស្រែ​ចំការ​ពួកគាត់​គ្រប់​ទីកន្លែង នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​មិនទាន់​អាច​សុំ​ការពន្យល​ពី​លោក​ទេ​សំអាត​បានទេ​សង្ឃឹមថានឹង​មានការ​បកស្រាយ​៕