
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10483 នាក់
ម្សិលមិញ 8930 នាក់
សរុប 19707737 នាក់
ភ្នំពេញ៖អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច លោក ជា ធីរិទ្ធ ប្រកាសនៅថ្ងៃទី១០ វិច្ឆិកា នេះ ថា ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា នឹងមិនត្រូវបានចាប់ខ្លួនបញ្ជូនទៅឱ្យអាជ្ញាធរថៃ តាមដីកាចាប់ខ្លួនរបស់តុលាការថៃនោះទេ ដោយលោកចាត់ទុកដីកាចាប់ខ្លួននេះ គ្រាន់តែជាការស្រមើស្រមៃបែបល្បែងនយោបាយ ក្នុងគោលដៅ ដើម្បីបន្តុះបង្អាប់ ឬបង្ខូចកិត្តិយសកម្ពុជា ខណៈលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា មានអភ័យឯកសិទ្ធិ និងជាពលរដ្ឋខ្មែរ ដែលត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
លោក ជា ធីរិទ្ធ ប្រាប់អ្នកាសែត នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ថា៖«អ៊ីចឹង ដីកាតុលាការនោះវាជាការស្រមើស្រមៃ ជាល្បែងនយោបាយ ក្នុងគោលដៅដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជារបស់យើង។ ដូច្នេះគ្មានអ្វីដែលយើងត្រូវជ្រួលជ្រើម ឬក៏ចាប់អារម្មណ៍ចំពោះដីកាទាំងអស់នេះដែលជាល្បែងមិនសមហេតុផលនោះទេ»។
សូមបញ្ជាក់ថាឧកញ៉ាលីយុងផាត់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មហើយថៃប្រកាសដកសញ្ជាតិថៃនិងដកហូតទ្រព្យសម្បត្តិនិងចេញដីការចាប់ខ្លួនដោយសារពាកពន្ធ័សកម្មភាពឆបោកតាមអនឡាញគឺជាប្រធានសមាគមឧកញ៉ានិងជាសមាជិកព្រឹទ្ថសភាព្រះរាជាណាចក្រកម្ពុជា។ឧកញ៉ាលីយុងផាត់ដែលជាសេដ្ឋីមានលុយវាល់លានគឺជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជននិងជាប្រធាហិរញ្ញវត្ថុគណបក្សប្រជាជន។