វិបត្តិផ្គត់ផ្គង់៖ របាយការណ៍មួយ​បង្ហាញ​ថា​ការ​ផ្គត់ផ្គង់ប្រេង​នៅ​ហ្វី​លីពីន​​មាន​កំណត់​ក្នុងរយៈពេល ៤៥ថ្ងៃ នាំឱ្យមានការនាំចូល​ប្រេង​ម៉ា​ស៊ូត​ចំនួន ១៤២ ០០០ បារ៉ែល​ពីប្រទេស​ជប៉ុន​នៅចុងខែមីនា ឆ្នាំ ២០២៦​។ ផលប៉ះពាល់នៃការខ្វះខាតក្នុងតំបន់៖ ទោះបីជាប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួនរងផលប៉ះពាល់ក៏ដោយ តែ​ហ្វីលីពីនស្ថិត​ក្នុងចំណោម​ប្រទេស​រងផលប៉ះពាល់ខ្លាំងបំផុត ដែលនាំឱ្យកូដករ​ដឹក​ជញ្ជូន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ហក់​ឡើង​ខ្ពស់។ ហេតុអ្វីបាន​ជាប្រទេសជប៉ុនផ្គត់ផ្គង់​ប្រេងក្នុង​ប្រទេស​ហ្វី​លីពីន? មាន​ហេតុ​ផល​៤​ យ៉ាង​ដែល​ទី​ក្រុង​តូក្យូ​បញ្ចេញ​ស្តុង​ប្រេង​របស់​ខ្លួន​ ជួយ​ហ្វីលីពីន! ទី​១. សាមគ្គីភាពខ្សែសង្វាក់ផ្គត់ផ្គង់៖ ប្រទេសជប៉ុនមាន​គោលបំណង​រក្សាសន្តិសុខថាមពល​សម្រាប់ប្រទេសអាស៊ាន ជាកន្លែងដែលជប៉ុន​​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។ ទី២. ការចេញស្តុកប្រេងជាយុទ្ធសាស្ត្រ៖ ប្រទេសជប៉ុនមានទុន​បម្រុង​យ៉ាង​ច្រើនដែល​គ្របដណ្តប់លើការប្រើប្រាស់​ជាង ​៨ខែ ដែល​កំពុងទាញ​យកទុនបម្រុងទាំងនេះ​ ដើម្បី​រក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុង​តំបន់។ ទី៣. ពង្រឹងចំណងមិត្តភាព៖ ជប៉ុនកំពុងជួយប្រទេស​ដូចជាហ្វីលីពីន និង​វៀតណាម ដើម្បី​ទប់ទល់នឹងអស្ថិរភាពក្នុងតំបន់​ដែល​កំពុងកើនឡើង ​និងធានាការផ្គត់ផ្គង់ថាមពល អំឡុងសង្គ្រាមនៅអ៊ីរ៉ង់​។ទី៤. ការគាំទ្រយ៉ាងសកម្ម៖ ក្រៅពីប្រេងម៉ាស៊ូតជាង ១៤០ ០០០ បារ៉ែល​​​ដឹកជញ្ជូន​ទៅ​ហ្វី​លីពីន​ ប្រទេសជប៉ុនក៏​គាំទ្រវិធានការ​សន្សំសំចៃថាមពល​ផង​ដែរ​៕  " />

» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5746 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695917 នាក់

អ៊ីរ៉ង់យល់ព្រមឱ្យនាវាដឹកជញ្ជូនប្រេងរបស់ហ្វីលីពីន ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពក្នុងពេលដែលមានជំនួយពីជប៉ុនផងដែរ

 

 

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានទទួលជោគជ័យក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហ័រម៉ូស (Hormuz)។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២ ខែមេសា។a oil philipin 

ការធានានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដោយអ្នកការទូតជាន់ខ្ពស់ទាំងពីរបានជជែកគ្នាផ្ដោតលើសន្តិសុខនៃការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពរបស់នាវិកហ្វីលីពីន។ លទ្ធផលនៃជំនួបនេះត្រូវបានគេមើលឃើញថាជា "ការយោគយល់គ្នាជាវិជ្ជមាន" ដែលជួយសម្រាលភាពតានតឹងក្នុងតំបន់សម្រាប់ផលប្រយោជន៍របស់ហ្វីលីពីន ។

ការធានាពីសំណាក់អ៊ីរ៉ង់ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់ហ្វីលីពីន ព្រោះប្រទេសនេះពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា ជាពិសេសពីអារ៉ាប៊ីសាអូឌីត។ បើគ្មានការធានាសុវត្ថិភាពផ្លូវទឹកតាមច្រក Hormuz ទេ ហ្វីលីពីនអាចនឹងប្រឈមមុខនឹងការខ្វះខាតប្រេង និងជីកសិកម្មយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជីវភាពប្រជាជនទូទាំងប្រទេស។

សូមបញ្ជាក់ថាប្រទេសហ្វីលីពីនកំពុង​ប្រឈមមុខ​នឹងវិបត្តិប្រេងឥន្ធនៈ​ធ្ងន់​ធ្ងរ​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២៦ ដោយមាន​ស្តុកប្រេងមាន​​ត្រឹម​តែ​ជាង​ ៤៥ថ្ងៃ​ប៉ុណ្ណោះ។ ប្រទេស​នេះ​​មាន​ប្រជា​ជន​ជាង​១១៥លាន​នាក់​ និង​ជាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​១២នៅ​លើ​ពិភពលោក ​ថែម​ទាំង​ប្រកាសអាសន្ន​លើ​វិស័យ​ថាមពល​បន្ទាប់​ពីការផ្គត់ផ្គង់​នាំ​ចូល​បានធ្លាក់ចុះ​ ដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា។យោង​តាម​ CNN និង​រ៉យទ័រផ្សាយ​ចុង​ខែមីនា ឆ្នាំ​២០២៦ ប្រទេសហ្វីលីពីន​នាំ​ចូលប្រេង​ឆៅ ៩៨% ពី​ខាង​ក្រៅ ភាគ​ច្រើនមកពីមជ្ឈិមបូព៌ាតែ​​ត្រូវបាន​រំខាន​ដោយ​ជម្លោះនៅ​​អ៊ីរ៉ង់​។

យ៉ាង​ណា​ប្រទេស​ជប៉ុន​កំពុងផ្តល់​ប្រេង​ម៉ាស៊ូត​ដល់​ប្រទេសនេះ​​ ក្នុងនាមជាដៃគូ​ដ៏សំខាន់មួយ​ដើម្បី​ធានា​ពី​ស្ថិរភាព​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ក្នុង​តំ​បន់។វិបត្តិផ្គត់ផ្គង់៖ របាយការណ៍មួយ​បង្ហាញ​ថា​ការ​ផ្គត់ផ្គង់ប្រេង​នៅ​ហ្វី​លីពីន​​មាន​កំណត់​ក្នុងរយៈពេល ៤៥ថ្ងៃ នាំឱ្យមានការនាំចូល​ប្រេង​ម៉ា​ស៊ូត​ចំនួន ១៤២ ០០០ បារ៉ែល​ពីប្រទេស​ជប៉ុន​នៅចុងខែមីនា ឆ្នាំ ២០២៦​។

ផលប៉ះពាល់នៃការខ្វះខាតក្នុងតំបន់៖ ទោះបីជាប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួនរងផលប៉ះពាល់ក៏ដោយ តែ​ហ្វីលីពីនស្ថិត​ក្នុងចំណោម​ប្រទេស​រងផលប៉ះពាល់ខ្លាំងបំផុត ដែលនាំឱ្យកូដករ​ដឹក​ជញ្ជូន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ហក់​ឡើង​ខ្ពស់។

ហេតុអ្វីបាន​ជាប្រទេសជប៉ុនផ្គត់ផ្គង់​ប្រេងក្នុង​ប្រទេស​ហ្វី​លីពីន? មាន​ហេតុ​ផល​៤​ យ៉ាង​ដែល​ទី​ក្រុង​តូក្យូ​បញ្ចេញ​ស្តុង​ប្រេង​របស់​ខ្លួន​ ជួយ​ហ្វីលីពីន! ទី​១. សាមគ្គីភាពខ្សែសង្វាក់ផ្គត់ផ្គង់៖ ប្រទេសជប៉ុនមាន​គោលបំណង​រក្សាសន្តិសុខថាមពល​សម្រាប់ប្រទេសអាស៊ាន ជាកន្លែងដែលជប៉ុន​​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

ទី២. ការចេញស្តុកប្រេងជាយុទ្ធសាស្ត្រ៖ ប្រទេសជប៉ុនមានទុន​បម្រុង​យ៉ាង​ច្រើនដែល​គ្របដណ្តប់លើការប្រើប្រាស់​ជាង ​៨ខែ ដែល​កំពុងទាញ​យកទុនបម្រុងទាំងនេះ​ ដើម្បី​រក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុង​តំបន់។

ទី៣. ពង្រឹងចំណងមិត្តភាព៖ ជប៉ុនកំពុងជួយប្រទេស​ដូចជាហ្វីលីពីន និង​វៀតណាម ដើម្បី​ទប់ទល់នឹងអស្ថិរភាពក្នុងតំបន់​ដែល​កំពុងកើនឡើង ​និងធានាការផ្គត់ផ្គង់ថាមពល អំឡុងសង្គ្រាមនៅអ៊ីរ៉ង់​។ទី៤. ការគាំទ្រយ៉ាងសកម្ម៖ ក្រៅពីប្រេងម៉ាស៊ូតជាង ១៤០ ០០០ បារ៉ែល​​​ដឹកជញ្ជូន​ទៅ​ហ្វី​លីពីន​ ប្រទេសជប៉ុនក៏​គាំទ្រវិធានការ​សន្សំសំចៃថាមពល​ផង​ដែរ​៕