» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10315 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700486 នាក់

បន្ទាប់ពី​ចៅហ្វាយខេត្ត​ថា​ដឹង​រឿង​តែ​លុយ​ប្រធាន​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​- ជប៉ុន មង្គល​បូរី ត្រូវបាន​ដកចេញ​ពី​តំណែង​

​បន្ទាយមានជ័យ​៖​លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ប្រធាន​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​- ជប៉ុន មង្គល​បូរី ត្រូវបាន​ដកចេញ​ពី​តំណែង ដាក់ជំនួស​ដោយ​លោក​វេជ្ជបណ្ឌិត ទុ បារាំង​ឡើងជា​ប្រធាន​វិញ​ហើយ ។​​មូលហេតុ​គឺ​មកពី​ដឹង​តែ​ពី​លុយ​ខ្វះ​ទំនួល​ខុសត្រូវ​ក្នុងការ​គ្រប់គ្រង ក្នុងតួនាទី​លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ជា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល បូរី ។​a oum reatrey 

​លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន ឲ្យ​ដឹងថា ក្រោយពី​មាន រឿង ក្នុងករណី​ខ្វះ ទំនួល​ខុសត្រូវ​ក្នុងការ​គ្រប់គ្រង​របស់​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី រួចមក​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាវិន័យ​ហើយ​បាន បោះ​ស្ទាបស្ទង់​មតិ​ផ្គូរ​ផ្គង​ស្នើសុំ​ជា​បេក្ខជន​ត្រូវ​ធ្វើជា​ប្រធាន​ថ្មី ក្នុងនោះ មតិ​ភាគច្រើន​បានស្នើ​សុំ​ផ្តល់​ទំនុកចិត្ត ដល់​លោក ចក្ខុ​បណ្ឌិត ទុ បារាំង អនុប្រធាន​ឲ្យ​ឡើងជា​ប្រធាន​ថ្មី​។​

​សូមបញ្ជាក់ថា រឿងហេតុ​ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត​ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​នេះ បាន​កើតឡើង​ក្រោយ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន ទៅ​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​វរសេនីយ៍ទោ​ម្នាក់​ជា​អង្គរក្ស​សម្តេច​តេ​ជោ​ដែល​រលាក​ខ្នែងពោះវៀន​ក​ម្រឹត​ធ្ងន់ ហើយ​ត្រូវ​វះកាត់ ប៉ុន្តែ​ក្នុង​ឃ្លាំង​ឈាម​នៃ​មន្ទីរពេទ្យ ថា​គ្មាន​ឈាម​។​​លោក​អិន លី​អាន មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ​ដែលមាន​បេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី ។​ក្នុងករណីយ៍នេះ លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ថា ជាគោលការណ៍​ត្រូវ​រក​អ្នក ឲ្យ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​ជាមុន​ធ្វើការ​វះកាត់ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏ដោយ ដែល​មិន​គិតពី​ក្រមសីលធម៌ និង​មិនចេះ​ចាត់ចែង​ការងារ​។​

ការពិត​រឿង​ចឹ​ង​មិនមែន​មានតែ​នៅ​ពេទ្យ​មង្គលបុរី​នោះទេ​សូម្បីតែ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​កណ្តាល​ក្រុងភ្នំពេញ​បើ​គ្មា​លុយ​បង់​មុន​ទេ​កុំ​សង្ឃឹមថា​ពេទ្យ​យក​ភ្នែក​មើលចុះ​។​a oum reatrey1 a oum reatrey2 

​