» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696606 នាក់

បេក្ខជន​៥​នាក់​ប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​តវ៉ា​ពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​

 


​ភ្នំពេញ ៖ បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​ចំនួន​៥​រូប កើតទុក្ខ មិន​សុខចិត្ត​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ស្នើ​សូម​ការអន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​a judg com7 

បេក្ខជន​ទាំង​៥​រូបនោះ បានធ្វើ​លិខិត ស្នើ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន​មេត្តាជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀប​ចំការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​លើ​វិញ្ញាសាសរសេរ និង​វិញ្ញាសាផ្ទាល់មាត់​ដូចខាងក្រោម ៖

១-​បង្ហាញ​អំពី​នីតិវិធី​នៃ​ការដាក់​ពិន្ទុ​លើ​វិញ្ញាសាសរសេរ​។ ២-​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​ចម្លើយ​លើ​ឯកសារ​សរសេរ​នៅក្នុង​ដំណាក់កាល​នៃ​ការ​ប្រ​ទ្ប​ង​លើ​វិញ្ញាសាសរសេរ​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប​ជាមួយនឹង លទ្ធផល​ពិន្ទុ និង​ចម្លើយ​ឯកសារ​សរសេរ​របស់​ពួកយើងខ្ញុំ​។ ៣-​បង្ហាញ​អំពី​នីតិវិធី​នៃ​ការដាក់​ពិន្ទុ​លើ​វិញ្ញាសារ​ផ្ទាល់មាត់​។​៤-​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​សំនួរ​និង​ចម្លើយ​ផ្ទាល់មាត់​នៅក្នុង​ដំណាក់កាល​នៃ​ការ​ប្រ​ទ្ប​ង​លើ​វិញ្ញាសារ​ផ្ទាល់មាត់​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប ជាមួយនឹង​លទ្ធផល​ពិន្ទុ និង​ចម្លើយ​ផ្ទាល់មាត់​របស់​ពួកគេ​។​

​ពួកគាត់​ចា​ត់ទុក​ ការប្រកាស​លទ្ធផល​វិញ្ញាសាសរសេរ​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ចុះ​ថ្ងៃទី​១២​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មិនមាន​ចេញ​ជា​លទ្ធផល​ពិន្ទុ​តាម​មុខវិជ្ជា​នីមួយៗ​ដូច​ជំនាន់​មុនៗ​។ សេចក្តីប្រកាស​អំពី​លទ្ធផល​ស្ថាពរ​សម្រាប់​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩​។​ពាក្យស្នើសុំ​របស់​យើងខ្ញុំ​ទាំង​ប្រាំ​រូប​ចុះ​ថ្ងៃទី ២០,២៣,២៤ ខែធ្នូ ឆ្នាំ​២០១៩​។​

​លិខិត​បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា យើងខ្ញុំ​ជា​បេក្ខជន បានដាក់​ពាក្យ និង​បាន​ចូលរួម​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ដោយមាន​ការកើត​ទុក្ខ​មិន​សុខចិត្ត​ទៅនឹង​លទ្ធផល​ស្ថាពរ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ កន្លងទៅ​ថ្មីៗ​នេះ​ដោយហេតុថា យើងខ្ញុំ​បាន​ធើ្វ​ការខិតខំ ប្រឹងប្រែង​ព្យាយាម​សិក្សា​ស្រាវជ្រាវ ផ្នែក​ច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការចូលរួម​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​មួយ​នេះ ដោយ​ចំណាយ​ពេលវេលា និង​ការលះបង់​ទាំង​កម្លាំងកាយ​ទាំង​កម្លាំងចិត្ត មិនតែប៉ុណ្ណោះ យើងខ្ញុំ​ក៏​ធ្លាប់មាន​បទពិសោធន៍​ប្រឡង​ជាប់​វគ្គ​សរសេរ​សិស្ស​ចៅក្រម​ជំនាន់​មុនៗ​ផងដែរ​។​

​ប្រភព​បាន​អំពាវនាវ​ថា​សូម​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​ជំរុញ​ឲ្យ​គណៈកម្មការ​នាយក​រៀប​ចំការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ផ្តល់​តម្លាភាព​ចំពោះ​លទ្ធផល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​នេះ ដោយ​ក្តី​អនុគ្រោះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​a judg com5 a judg com1 a judg com3 a judg com4 a judge com2 a judge a judge1 a judge3  a judg3