» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1736 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283751 នាក់

កែខ្លួន​ហើយ​ខំធ្វើការ​ហើយ​ឃ្មឹ​ប​ត្រូវ​ថៅកែ​អត់បើ​កលុយ​ឲ្យ​ទៀត​!

​រាជធានី​ភ្នំពេញ ៖ នាង​ឃ្មឹ​ប​បាន មក​ធ្វើជា​សន្តិសុខ​សាមញ្ញ​មួយរូប​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ បន្ទាប់ពី​បាន​ជួប​រឿង​អ​ព្វ​មង្គល​រហូតដល់​ក្លាយខ្លួនជា​អ្នកញៀន​.​ថ្នាំ​។ យ៉ាងណា ក្រោយពី​ផ្តាច់​គ្រឿង​.​ញៀន​មក នាង​ឃ្មឹ​ប ក៏បាន​សាង​គ្រួសារ​ជាមួយ​ប្តី​វ័យក្មេង​មួយរូប និង​បាននាំគ្នា​មក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​តែ​នាង​និង​ប្តី​ត្រូវ​ថៅកែ​ក្រុមហ៊ុន​សន្តិសុខ​មិន​បើក​ប្រាក់ខែ​ឲ្យ​ទៀត​។​a khmib1 

​តាម​ការ​បង្ហោះ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អន​ឡាញ​និង​ឈ្មោះ​ឧ​ត្ត​ម​បានអោយដឹងថា អតីត​តារា​កំប្លែង​ល្បីឈ្មោះ នាង​ឃ្មឹ​ប បាន បាន​កែប្រែ​ជីវិត​ថ្មី​ទៅធ្វើ​សន្តិសុខ​នៅ​ក្រុមហ៊ុន ( N M R អិន អឹម អ ) តែ​ក្រុមហ៊ុន​មិន​បើក​លុយ​អោយ​។ ខ្ញុំបាទ​ហ៊ុយ​ឧ​ត្ត​ម បាន​ទាក់ទង​សូម​ការបកស្រាយ​ពី​ម្ចាស់​ក្រុមហ៊ុន តែ​ម្ចាស់​ក្រុមហ៊ុន​សន្តិសុខ​មិន​លើក​ទូរ​សព្ទ័​សោះ ហើយ​រដ្ឋបាល​នៅ​ក្រុមហ៊ុន​គាត់​ថា គាត់​មិនដឹង​ទេ ! ។ មាន​សន្តិសុខ​ផ្សេងទៀត​ក៏​មិនទាន់​បើកប្រាក់​ខែ​ដែរ​។

អ្នកនាង ឃ្មឹ​ប និង​ស្វាមី បាន​អះអាងថា ខ្លួន​បាន​ចូលធ្វើ​ការងារ​ជា​សន្តិសុខ​ទាំងពីរ​នាក់​នៅក្នុង​ក្រុមហ៊ុន​ខាងលើ​បាន​មួយរយៈ​។ ក្នុងពេល​ធ្វើ​នោះ ក្រុមហ៊ុន​បាន​ចាត់​អោយ​ខ្លួន​ទាំងពីរ​នាក់មក​យាម​នៅ​គោលដៅ​ផ្សារ PC ដែលជា​គោលដៅ​នៃ​ការចាប់ផ្តើម​ការងារ​ដំបូង​។​​ស្វាមី​នាង ឃ្មឹ​ប បាន​បញ្ជាក់ថា ការ​យាម​នៅ​ផ្សារ PC នេះ អ្នក​ទាំងពីរ​បានទទួល​ការ​អាណិត​ពី​អាជីវករ​ផ្សារ ដោយ​បានអោយ​លុយកាក់​តិចតួច​សម្រាប់​ការហូប​បាយ ព្រោះ​ខ្លួន​មក​ធ្វើការ​នេះ​មិនមាន​លុយ​ហូប​បាយឡើយ ដោយសារ​មិនទាន់​បើក​ប្រាក់ខែ​។​

​ក្រោយមក​អ្នក​ទាំងពីរ ក៏បាន​ជួប​បញ្ហា​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​នោះ ដោយសារ​មេ​តំបន់​បាន​រាយការណ៍​ថា ខ្លួន​មិនបាន​ធ្វើការ​ជាប់លាប់ ព្រោះ​មក​ពិនិត្យ​មិនឃើញ​នៅ​កន្លែង​។ ត្រង់ចំណុច​នេះ ស្វាមី​នាង ឃ្មឹ​ប បញ្ជាក់ថា ពេល​មេ​តំបន់​មក​ពិនិត្យ​នោះ គឺ​ខ្លួន​បាន​សុំ​ប្រធាន​ផ្សារ​ចូល​បន្ទប់ទឹក ដែល​នោះ​ជាហេតុ​ផល​ដែល​ខ្លួន​មិន​នៅ​កន្លែង និង​មិនបាន​ធ្វើការ​ដូច​ការចោទប្រកាន់​នោះឡើយ​។​

​អ្នកនាង​ថា អ្នកនាង​បាន​កែខ្លួន​ខិតខំ​ធ្វើការ​រកលុយ ដោ​យមក​ធ្វើជា​សន្តិសុខ យាម​យប់ យាម​ថ្ងៃ តែ​ថៅកែ​មិន​បើក​លុយ​ឱ្យ តែ​យ៉ាងណាមិញ អ្នកនាង​បញ្ជាក់ថា អ្នកនាង​ទទួលបាន​ក្តី​ស្រលាញ់​ពី​អា​ជីករ​ផ្សារ ដោយ​ពោល​អះអាងថា «​និយាយ​រួម គឺ​គាត់​ដាក់​ឱ្យនៅ​គោលដៅ​ផ្សារ​ប៉េសេ​ហ្នឹង គឺ​បាន​ខាង​មីងៗ បងប្អូន​អាជីវករ គាត់​អ្នក​ឱ្យ​ម្ហូប ឱ្យ​អង្ករ​អីៗ​ហ្នឹង​» ។​ស្វាមី​នាង ឃ្មឹ​ប​ថា បន្ទាប់ពី​ជួប​បញ្ហា​នោះ ក្រុមហ៊ុន​បាន​ដកខ្លួន និង​ភរិយា​អោយមក​យាម​នៅ​រោងចក្រ​វិញ ដោយ​អោយ​ចាប់ផ្តើម​ការងារ​ជាថ្មី ខណៈពេល​ការងារ​ដែល​បានធ្វើ​នៅ​ផ្សារ PC នោះ ក្រុមហ៊ុន​មិនបាន​គិត​ប្រាក់​អោយ​នោះឡើយ​។ ត្រង់ចំណុច​ន​នេះ លោក និង​នាង ឃ្មឹ​ប ក៏បាន​សម្រេចចិត្ត​ឈប់​ពី​ការងារ និង​បានទាមទារ​អោយ​ថៅកែ​ក្រុមហ៊ុន​បើកប្រាក់​ដែល​ខ្លួន​បានធ្វើ ព្រោះ​អ្នក​ទាំងពីរ​គ្មាន​លុយ​ទិញ​បាយ​ហូ​ន​នោះឡើយ​។​

​យ៉ាងណា លោក​ថា ការទាមទារ​នោះ​មិនបាន​សម្រេច​ឡើយ ដោយសារ​លុយ​ដែល​បានធ្វើការ​កន្លងមក​នោះ គឺ​ត្រូវបាន​កាត់​ទៅលើ​សម្លៀកបំពាក់​សម្រាប់​ស្លៀក​ធ្វើការ​នោះ​ហើយ​។ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​តារា​កំប្លែង​អ្នកនាង ឃ្មឹ​ប បាន​ប្រាប់ កា​សែ​កម្ពុ​ជាថ្មី តាម​ទូរស័ព្ទ​ថា ជុំវិញ​រឿងរ៉ាវ​ដែល​ក្រុមហ៊ុន​សន្តិសុខ​មិន​បើក​លុយ​ឲ្យ​នោះ ពេលនេះ​ដោះស្រាយ​គ្នា​រួចហើយ​។​ប្រាក់​ដែល​ទទួលបាន​គឺ​ចំនួន​១៣២​ដុល្លារ ដោយ​គិត​ថ្ងៃ​ធ្វើ​ការងារ​បាន​២១​ថ្ងៃ​។ ប៉ុន្តែ​លុយ​នេះ​ត្រូវបាន​ទូទាត់​សង​ក្រុមហ៊ុន​អស់​វិញ ដោយ​គ្មាន​សល់​នោះ​សូម្បី​១០០​រៀល​ខ្មែរ​ឡើយ​។​

​អតីត​តារា​កំប្លែង​នាង ឃ្មឹ​ប បាន​បន្តថា លុយ​ប្រាក់ខែ​១៣២​ដុល្លារ​នេះ គឺ​ត្រូវបាន​ក្រុមហ៊ុន​កាត់​ទៅលើ​ការខ្ចី​ចាយ​,​ថ្លៃ​ធ្វើដំណើរ​ជាដើម​។ នាង​និយាយទៀតថា ពេលនេះ​នាង​កំពុង​ជួប​ការលំបាក​ខ្លាំង​ដោយ​គ្មាន​កន្លែង​ស្នាក់​នៅទេ ព្រោះ​គ្មាន​លុយ​ជួល​បន្ទប់​ខណ​:​យប់មិញ​សុំ​កន្លែង​គេ​ស្នាក់នៅ​បណ្តោះអាសន្ន​ម្តុំ​ផ្សា​ប៉េសេ​។​អ្នកនាង ឃ្មឹ​ប បាន​និយាយ​បន្ថែមថា ឥឡូវនេះ​នាង​កំពុង​ប្រឈម​ការ​អត់​ការងារ​ធ្វើ ហើយ​ដៃ​ម្ខាង​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​បាក់​នោះ​ក៏​ចាប់ផ្តើម​ធ្វើទុក្ខ​ឈឺ​គួរ​ឲ្យ​បារម្ភ​ផងដែរ​។ ឃ្មឹ​ប ក៏បាន​អំពាវនាវ​ដល់​សប្បុរជន​មេត្តាជួយ​ដល់​នាង​ផង ព្រោះ​ពេលនេះ​នៅក្នុង​ខ្លួន​រកតែ​លុយ​១០០​រៀល​ក៏​គ្មាន​ដែរ​។​

អតីត​តារា​សម្តែង​នាង រ៉េ​ន សុធា​រី បាន​ធ្លាក់ខ្លួន​តោកយ៉ាក​ស្រអាប់​ពណ៌​ស្ទើរ​មើល​មិន​យល់ ក្រោយ​ពេលដែល​នាង​បាន​ញៀន​.​ថ្នាំ បន្ទាប់ពី​បាន​លែងលះ​ជាមួយ​អតីត​ស្វាមី គឺ​នាយ ហុង ដា​។ ជីវិត​តារា​កំប្លែង​ស្រី​ដែលជា​កូនបង្កើត​របស់​នាយ ជី វ៉ាន់ស៊ុយ រូបនេះ បាន​រសាត់អណ្តែត​ដូច​ចក​ក្នុង​បឹង គ្មាន​ទិសដៅ​ច្បាស់លាស់ ក្រោយមក​នាង ឃ្មឹ​ប ក៏បាន​ជួប​រឿងរ៉ាវ​ជាច្រើន​ដែល​មិន​នឹកស្មាន​ដល់ ហើយ​បាន​កែប្រែ​ខ្សែជីវិត​របស់​នាង ដែល​ធ្លាប់​ចិញ្ចាចចិញ្ចែង​ដូច​ដួងតារា អោយមក​ធ្លាក់​កប់​ក្នុង​ដី​ភក់​ស្ទើរតែ​រើខ្លួន​មិន​រួច​។​​បងប្អូន​អាចទាក់ទង​អ្នកនាង ឃ្មឹ​ប តាមរយ​:​លេខ​ទូរស័ព្ទ​,០ ៧០ ៦០ ៤៣ ០០ , ០១៦ ៣១ ០២ ៥៣៕a khmib a khmib2