» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6188 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696359 នាក់

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់ក្នុងមូលដ្ឋាន

 

ខេត្តកណ្តាល៖ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានណែនាំអាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ទូទាំងខេត្តត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។a kourch 

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ " ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ឯកឧត្តមគួចចំរើនបានថ្លែងថា សម្រាប់បទល្មើស បោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ត្រូវមានកិច្ចសហការចូលរួមពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនិងជនសង្ស័យ ឬទីតាំងដែលសង្ស័យមកកាន់សមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលក៏បានជំរុញដល់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកបញ្ហាទប់ស្កាត់បទល្មើសនានា មកប្រជុំឱ្យបានទៀងទាត់ក្នុងក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ សំដៅពិនិត្យពិភាក្សាគ្នា ដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អនុវត្ត ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋានខ្លួនកុំឱ្យមានការកើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ ដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២៥ កន្លងទៅ។

សម្រាប់ឆ្នាំ២០២៦នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវតែបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគឺត្រូវខិតខំធ្វើឱ្យភូមិឃុំសង្កាត់របស់ខ្លួនទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវខិតខំបង្កា និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាព ត្រូវមានវិធានការ ដើម្បីទប់ស្កាត់បទល្មើសមិនឱ្យកើនឡើង៕a kourch1 a kourch2 a kourch3