» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10382 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700553 នាក់

ជនសង្ស័យ​ម្នាក់ ករណី​ឃាតកម្ម​សម្លាប់​ប្អូនប្រុស​ត្រូវ​សម​ត្ត​កិច្ច​ចាប់បាន​និង​បញ្ជូន​ចូល​តុលាការ​


​ភ្នំពេញ​៖ យោងតាម​ពាក្យបណ្ដឹង​លេខ​៖១១​ចុះ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៤ របស់​ដើមបណ្ដឹង​ឈ្មោះ ជឿ​ម ស្រីអូន (​យ៉ា​) ភេទ​ស្រី អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពី​ករណី ឃាតកម្ម ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើង​ដោយ​ឈ្មោះ ស្រង់ សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បានធ្វើ​សកម្មភាព​យក​ចបជីក វ៉ៃ​ទៅលើ​ក្បាល​ប្អូនបង្កើត​របស់ខ្លួន​ឈ្មោះ ស្រង់ នុ​ត្រា (​ឡុង​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រងរបួស​ចំនួន​០៣​កន្លែង បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​a kill brother2 

​បន្ទាប់ពី​ទទួល​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ការិយាល័យ​ជំនាញ​បាន​ពន្លាត​ដែន​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១០​និង​០៥​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៤ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ស្រង់ សុវណ្ណ នៅ​ចំណុច ផ្សារ​ដំរី​ឆ្លង ស្ថិតក្នុង​ភូមិ​ដំរី​ឆ្លង ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ធ្វើការ​ប្រគល់​-​ទទួល​យកមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យដឹងថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឆ្លើយថា រូបគេ​មាន​បងប្អូន​បង្កើត​ចំនួន​០៧​នាក់ រូបគេ​ជា​កូន​ទី​៦ ចំណែក​ប្អូន​ពៅ​ឈ្មោះ ស្រង់ នុ​ត្រា (​ហៅ ឡុង ជនរងគ្រោះ​)​។ ហើយ​រូបគេ​តែងតែ​ឈ្លោះ​គ្នា​ជាមួយនឹង​ប្អូន​ពៅ​របស់គេ​អស់​រយៈពេល​ប្រហែល​៦​ឆ្នាំ​មកហើយ​។ ហើយ​ការ​ឈ្លោះ​រវាង​រូបគេ និង​ប្អូន​ពៅ គឺ​បណ្តាលមកពី​ប្អូន​ពៅ​តែងតែ​ច្រណែន​ជាមួយ​រូបគេ​ដែល​ស្នាក់នៅ​ជាមួយ​ម្តាយបង្កើត​មិន​បែក​ផ្ទះ ហើយ​ខ្លាច​រូបគេ​ទទួលបាន​ទ្រព្យសម្បត្តិរ​បស់​ម្តាយ​ទៀតផង​។ ហើយ​ជម្លោះ​នេះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្លាប់​ហៅ​ទៅធ្វើ​ការអប់រំ​ណែនាំ​ម្តង​រួចមកហើយ​ដែរ​។​

​នៅ​ថ្ងៃកើតហេតុ រូប​ជនសង្ស័យ​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ប្អូន​ពៅ (​ជនរងគ្រោះ​) ហើយ​រូបគេ​ក៏បាន​ចាប់​ទាញយក​ចបជីក​ដែលមាន​ប្រវែង​ប្រហែល​ជាង​មួយ​ម៉ែត្រ​នៅក្បែរ​វាយ​ទៅលើ​ក្បាល​ប្អូន​ពៅ​របស់គេ​ត្រូវចំ​ពី​ខាងក្រោយ​និង​បាន​បន្ត​វាយ​បន្ថែម​មួយ​ចបជីក​ទៀត​ត្រូវចំ​កញ្ចឹងក​ខាងក្រោយ​បណ្តាលឱ្យ​ដួល​ទៅ​លើដី​ផ្ងា​ក្រោយ ហើយ​បាន​វាយ​ថែម​មួយ​ចបជីក​ទៀត​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​តែម្តង​។​a kill brother a kill brother1 

​