» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6995 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697166 នាក់

ប្រវត្តិ​ខ្លះៗ​របស់​បុរស​លក់​នំ​បុ័ង​នៅ​ប៉ោយប៉ែត​យូ​ជាងគេ​ដែល​ឃើញ​ស្លាប់​ក្នុង​ស្រះ​ទឹក​យ៉ាង​អាថ​កំបាំង​?!

 

​បន្ទាយមានជ័យ​៖​ឈ្មោះ ធី​ម ធី ជា​ស្ថាបនិក អ្នកលក់​នំ​បុ័ង​យូរ​ឆ្នាំ​ជាងគេ​នៅ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ត្រូវ​បានឃើញ​ទទួលមរណៈភាព​ដោយសារ​លង់ទឹក​ស្រះ​មួយកន្លែង​យ៉ាង​អាថ​កំបាំង នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​៥​ឧសភា​២០២១ ។​a die nak1 

ធី​ម ធី មាន​ដើមកំណើត នៅ​ភូមិ​បុស​ឡាវ ស្រុក​ក្រចេះ និង ខេត្តក្រចេះ គេ​បាន​ធើ្វ​ដំណើរ​មកកាន់ ទឹកដី​ជាយដែន​ខ្មែរ​ថៃ ក្រុង​ប៉ោយប៉ែត​ប្រកប មុខរបរ​ជា​អ្នកលក់​នំ​បុ័ង ។​ការ​មក​ស្នាក់នៅ​ទីតាំង​ថ្មី ប៉ោយប៉ែត​កាលនោះ​ក្រុង​នេះ ស្ថិតនៅ​ក្នុងស្រុក​អូរជ្រៅ​នៅឡើយ ។​ធី​ម ធី ដើរ​លក់​នំ​បុ័ង គ្រប់​ច្រកល្ហក ពេលព្រឹក និង​ពេលយប់ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​កម្មករ​លីសែង​ទំនិញ​គីប និង​អ្នក​អូស​រទេះ និយម​គាំ​ទ្រនំ​បុ័ង​របស់គាត់​ណាស់នា​កំឡុង​ឆ្នាំ​២០០០​។​
​កាលនោះ​យើង​នៅចាំ​បាន​ថា​ក្រោយ​ទទួលបាន​អតិថិជន​ច្រើន​គួរសម ធី​ម ធី ក៏​ពូកែ​ប្រឹងប្រែង​សន្សំសំចៃ​ថវិកា​បាន​ពី​ចំណូល​លក់​នំ​បុ័ង​នោះ​រូបគេ​ទិញ​បាន នាឡិកាដៃ និង​ខ្សែក ដើម្បី​ពាក់​លំអរ ខ្លួន​ក្នុង​វ័យ​ប្រហែល​ខ្ទង់​២៨​ឆ្នាំ ។ នៅ​ដើមឆ្នាំ​២០០២ ធី​ម ធី ឡើង​កូត​យ៉ាងខ្លាំង​រូបគេ​មាន​ទាំង​ចិញ្ចៀន​ត្រា​មាស ពាក់ ហ៊ឺហា​គួរសម​ទៀតផង ។

​អ្នកផ្សារ​អគ្គ​ប៉ោយប៉ែត​នរណាៗ ក៏​កោត​ស​សើ​រថា ធី​ម ធី ជា​មនុស្ស​ល្អ​ចេះ​សន្សំ​ទុកដាក់​លុយ​និង មិន​សេពគប់ ក្រុម​ជន​សង្គមងងឹត​ផ្តេសផ្តាស់​ទេ ពោលគឺ​គេ​ដឹង​តែ​ប្រឹងប្រែង​រកប្រាក់​ដើម្បី​ទុក​សាង​វាសនា​ជាមួយ អនាគត​(​ស្ត្រី​ម្នាក់​)​ដែល​ស្ម័គ្រ​រួមរស់​ជាមួយ​រូបគេ ។ នៅ​ឆ្នាំ​២០០៤ គេ​បានឃើញ ធី​ម ធី ពរ​ក្មេងស្រី​ដើរលេង​នៅ​ម្តុំ​ភូមិ​ក្បាលស្ពាន​១ ស្ថិតក្នុង​សម្បុរ​ភ្លឺ​ថ្លា ពេលនោះ​រូបគេ​បង្ហើប​ថា ខ្ញុំ​មាន​ប្រពន្ធ​ហើយ​នាង​ជា​បុគ្គលិក​បំរើកា​រងារ​ក្នុង ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ហ្នឹង ។​

ជីវិត​ជាការ​តស៊ូ យ៉ាង​ស្វិតស្វាញ​នៃ​មនុស្ស​សត្វ​ផង​ទាំងឡាយ​គឺ ធី​ម ធី មិនបាន​កែប្រែ​អាជីព​របស់ខ្លួន​ទេ​នៅតែ​រក្សា​មុខរបរ ស្ពាយ កញ្ឆេរ​ដើរ​លក់​នំ​បុ័ង តាម​ច្រកល្ហក​ក្នុង​មូលដ្ឋាន​របស់ ក្រុង​ប៉ោយប៉ែត​ដដែល ។​នា​កំឡុង​ឆ្នាំ ២០១៣ ធី​ម ធី ហាក់​ធ្លាក់កូត​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់ ពោលគឺ​ស្បែក​និង សាច់ឈាម របស់គាត់ មាន​សភាព​ស្លេកស្លាំង ពេលនោះ​គាត់​បាន​ចូល​លុយ ជាមួយ​ក្រុមការងារ របស់ខ្ញុំ​នូវ​ទឹកប្រាក់​ចំនួន​៥០០០​រៀល​ដើម្បី​រៀបចំ​ពិធី​កាន់​វេន​បិណ្ឌ​តាម​វត្ត​អារាម ធី​ម ធី ថា ខ្ញុំ​មិនសូវ​បានធ្វើ​បុណ្យ​ច្រើន​ទេ​បង ហើយ​ឥឡូវ ខ្ញុំ​ក៏មាន​ទុក្ខ​កង្វល់​ច្រើន​ដែរ ព្រោះ​អ្វីៗ បាន​ប្រែប្រួល គឺ ភរិយា​របស់គាត់ រត់ចោល​និង​យក​កូន​ទៅ អស់ហើយ ខ្ញុំ​គ្មាន​សេសសល់​អ្វី​ទៀត​ទេ​។

និយាយ​បណ្តើរ​ទឹកភ្នែក របស់គាត់​ហូរ​ជោរជន់​មក​ដោយ​មិនដឹង​ខ្លួន ហើយក៏​លើក​កញ្ឆេរ​នំ​បុ័ង ដើរ​សំដៅ​ឆ្ពោះទៅ​ទិស​ខាងលិច​ដើម្បី​ដើរ​លក់​នំ​បុ័ង ចិញ្ចឹម​ខ្លួន​។ ក្រោយៗ​មកទៀត​កំឡុង​ឆ្នាំ​២០១៨ គេ​ឧស្សាហ៍​បានឃើញ​បុរស​លក់​នំ​បុ័ង រូបនេះ​ដើរ​លក់​នំ​នៅ​ម្តុំ​តូប​កាហ្វេ ក្នុង​ផ្សារ​អគ្គ​ថ្មី ប៉ោយប៉ែត​ខ្លាំងណាស់ នំ​បុ័ង របស់គាត់ លែងមាន​គេ​គាំទ្រ​ង​ដូច​មុន​ទៀតហើយ ។ ពេលខ្លះ​គេ​បង្ខំ ចិត្ត​ទិញ​គាត់ ក្នុង​ទិដ្ឋភាព​អាណិតអាសូរ​ចំពោះ​គាត់​តែប៉ុណ្ណោះ បុរស​ដែល តែង​ចាំ​ទិញ​នំ​បុ័ង​គាត់​គឺ បង គ្រី ទិញ​នំ​បុ័ង​១​ដើម​ឲ្យ​លុយ​មួយ​ម៉ឺន​រៀល​ជា​រៀងរាល់​ព្រឹក ។​

​នា​ដើមឆ្នាំ​២០១៩ ធី​ម ធី បាន​ចូល​វត្ត​បា​លិ​លេ​យ្យ ដើម្បី​អុជ​ធូប​និង​បន់ស្រន់​ឲ្យ​ទស្សនរ​មី តាម​ថែរក្សា​កូនៗ របស់គាត់ រួម​និង​ភរិយា​ផង ។ ខ្ញុំ​ចាំបាន​ក្រោយពី ឃើញ​គាត់​ដើរចេញ​ពីមុខ​ប​ល​ង្ក័​ព្រះ ធី​ម ធី ហាក់​អស់កម្លាំង​ចិត្តខ្លាំង រាងកាយ​ក៏​ស្គម​ហើយ បាន​សុំ​ព្រះគ្រូ​សង្ឃរាជ​វត្ត​ដេក​សំរាក កាយ​លើ​បង់​១​នៅក្រោម​ដើម​ស្នាយ ហើយ​ខ្ញុំ​បាន​សួរដេញដោល​ជាមួយ គាត់​ជាច្រើន​ប្រយោគ ជុំវិញ​ខ្សែជីវិត ។ គាត់​ថា ខ្ញុំ​កើត​ឆ្នាំ​នៅ ១៩៧៥ ឆ្នាំរោង ខ្ញុំ​អស់សង្ឃឹម​និង​ជីវិត​មួយ​នេះ​ខ្លាំងណាស់ ខ្ញុំ​ចង់​ដេក​រហូត​ហើយ​មិន​ចង់​ក្រោក​ដឹងខ្លួន​ទៀតឡើយ ព្រោះ​ខ្ញុំ​ហត់​និង ការតស៊ូ​របស់​ខ្លួនឯង​ពេក​ហើយ ។ ខ្ញុំ​ថា កុំ​និយាយ បែបនេះ​អី មាត់​ស៊ី​អំបិល ប្រហុក​ដេក​និង ដួលរលំ វា​ជា​ធម្មជាតិ របស់​រុក្ខជាតិ ឯ មនុស្ស​យើង កើត ចាស់ ឈឺ ស្លាប់ ជា សច្ចធម៌ គ្មាន​អ្នកណាម្នាក់​អាច​គេចចេញ​បានឡើយ និយាយ​ចប់​ខ្ញុំ​បាន​រួត​រះ​ដើរ​ចេញពី គេ ទុកពេល​ឲ្យ​គាត់​សំរាក​សំ​រាន​នៅ​ទីនោះ ។

​លុះ​ក្រោយៗ​មក ខ្ញុំ​ក៏​នៅតែ​ឃើញ​គាត់ ស្ពាយ កញ្ឆេរ​នំ​បុ័ង​ដើរ​លក់​នា​ព្រឹកៗ តាម​ដង​វិថី ម្តុំ​ផ្ទះ​អ្នក ស្រុក ផ្កាយ​៣ និង​រង្វង់​មូល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ជាធម្មតា តែ​រាងកាយ​ស្លេកស្លាំង ខុស​សព្វមួយដង ។​ប៉ុន្តែ​ក្នុងកំឡុងពេល​បិទ​ខ្ទប់​ភូមិ​ការពារ​ជំងឺ​ខូ​វិដ​-19 សាលាក្រុង​បាន​បែងចែក​តំបន់ ក្រហម និង​ហាមឃាត់​ប្រជា ពលរដ្ឋ​ចេញចូល​និង​លក់ដូរ ស្រាប់ ធី​ម ធី អាច​ប្រឈម មាន​កង្វះ​ស្បៀងអាហារ​មួយផ្នែក និង​មួយ ផ្នែក​ទៀត គាត់​មាន​ជំងឺ ប្រចាំកាយ​ផង ។​ស្រាប់តែ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា​ឆ្នាំ ២០២១ នេះ​ឃើញ​គេ​ផ្សព្វផ្សាយ​ថា ធី​ម ធី បាន​ស្លាប់​យ៉ាង​អាថ​កំបាំង​ដោយសារ​លង់ទឹក​ស្រះ នៅ​ចំណុច​ភូមិ ផ្សារកណ្ដាល​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាត់​ហើយ ហើយក៏​មិនឃើញ មានកូន​ប្រពន្ធ​មក​មើល​ដែរ ៕(​សហការី​មកពី​ប៉ោយប៉ែត​)a die nak a die nak2 


​