» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 33 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750564 នាក់

សកម្មជន​អតីត​បក្សប្រឆាំង​១០​នាក់​សង្ឃឹមថា​អាច​ចេញពី​គុក​ឆាប់ៗនេះ​!

 

​ភ្នំពេញ​: អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ចំនួន​១០​នាក់ (​សរុប​ចំនួន​១១​នាក់​) ដែល​កំពុងតែ​ជាប់ពន្ធនាគារ​ព្រៃ​ស មានដូចជាៈ ១.​លោក មា​ជ សុវណ្ណារ៉ា ។a meach so2 

២.​ឃិន ជំរឿន ។ ៣.​លោក​នាង សុ​ឃុន ។ ៤.​លោក សាន គីមហេង​។​៥.​លោក​សាន សីហៈ ។ ៦.​លោក​អ៊ុក ពេជ្រ​សំណាង ។ ៧.​លោក​ទេព ណារិន​។ ៨.​លោក​អឿ ណា​រិ​ទ្ធ ។ ៩.​លោក​អាន បឋម ។ ១០.​លោក​កែ ឃី ។ ១១.​ស៊ុ ពុទ្ធិ សង្ឃឹមថានឹង​អាច​ចេញពី​គុក​ព្រៃ​សយ​ប់​នេះ​។​

មូលហេតុ​គឺ​ដោយសារ​គេ​បានឃើញ​ពួក​អ្នកទោស​ទាំងនោះ​បានធ្វើ​លិខិត​ចុះ​ពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ សុំ​ការសន្តោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកគេ​។ ​អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ទាំង​១១ ដែល​បាន​ជាប់ឃុំ​ជាង​៣​ឆ្នាំ​មកហើយ​នោះ បាន​រៀបរាប់​តាមរយៈ​លិខិត​នេះ​ថា “​យើងខ្ញុំ​ទាំងអស់គ្នា មានការ​សោកស្តាយ​ចំពោះ​ការចូលរួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ (​ក្បែរ​ស្ពាន​នាគ​) ដែល​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​មិនបាន​ពិចារណា​ឱ្យបាន​ដិតដល់ ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។

… យើងខ្ញុំ​ទាំងអស់គ្នា សូម​សន្យាថា ចាប់ពី​ថ្ងៃ​តទៅ យើងខ្ញុំ​ទាំងអស់គ្នា មិន​ន​ចូលរួម​បាតុកម្ម​ណាមួយ ឬ​ធ្វើ​សកម្ម​ភា​ណាមួយ​ដោយ​គ្មាន​ការពិចារណា​បែបនេះ​ឡើយ​។ យើងខ្ញុំ​ទាំងអស់គ្នា​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់​នានា ព្រមទាំង​ចូលរួម​ការពារ​នូវ​សន្តិភាព ដែល​សម្តេច​តេ​ជោ ខិតខំ​កសាងបាន​យ៉ាង​លំបាក​មួយ​នេះ ឲ្យ​បាន​គង់វង្ស​ជានិច្ច​និរន្ត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​”​។​ក្នុងនោះ លោកមា​ជ សុវណ្ណារ៉ា​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​បទ​ចោទថា ជា​អ្នកដឹកនាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤ ក៏បាន​សន្យាថា ថា លោក​នឹង​ដក​បណ្តឹង​គ្រប់​ស្ថាប័ន ឬ​តុលាការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ ដែល​លោក​បានដាក់​នាពេល​កន្លងមក​។​សម្តេច​ហ៊ុនសែន​កាលពី​ថ្ងៃទី​២៣​សីហា​បានប្រកាស​ពី​បំណង​លើកលែងទោស​ក្នុង​ទ្រង់ទ្រាយ​ធំ​នា​ពេ​ឡ​បុណ្យទាន​!៕a meach so a meach so (1) a meach so1