» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11902 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702073 នាក់

ខឹង​ម៉ែ​ស្តីបន្ទោស​នាំ​ប្អូន​ជិះ​កង់​រត់​ពី​ស្រី​សន្ធរ​ដល់​ភ្នំពេញ​!

 

​ភ្នំពេញ​៖ ក្មេងស្រី​២​នាក់​បងប្អូន​បាននាំគ្នា​ជិះ​កង់​ឌុប​គ្នា​ពី​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​មកដល់​ភ្នំពេញ​ទាំង​ខ្លួន​មិនដឹង​គោលដៅ​ច្បាស់លាស់​បង្ក​ឲ្យ​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​០៧​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ សង្កាត់​ទួល សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​មូលហេតុ​ត្រូវបាន​គេ​ដឹងថា​ដោយសា​តែ​ខឹង​និង​ម្តាយ​ដែល​ស្តីបន្ទោស​បន្តិចបន្តួច​ប៉ុណ្ណោះ​?!៕a kid cham 

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ក្មេងស្រី​ទាំង​២​នាក់​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​ក្មេងស្រី​ទាំង​២​នាក់​ជ្រក​ភ្លៀង​នៅ​កន្លែង​អង្គុយចាំ​រថយន្តក្រុង​មួយកន្លែង​នៅខាងមុខ​ផ្ទះ​របស់គាត់​តាំងពី​ម៉ោង​ប្រហែល ០១ រសៀល​លុះ​មកដល់​វេលា​ម៉ោង ០៦​ល្ងាច​គាត់​សង្ស័យ​ក៏បាន​ទៅ​សួរនាំ​ហើយ​ហៅ​ឲ្យ​មក​ញាំ​បាយ​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​សមត្ថកិច្ច មូលដ្ឋាន​មក​យក​ក្មេងស្រី​ទាំងពីរ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទូល​សង្កែ​ទី​២​ដើម្បី​សួរនាំ​។​

​ក្មេងស្រី​បង​មានឈ្មោះ សេង ចាន់​ស្រី​នី​ត អាយុ​១៣​ឆ្នាំ និង​ក្មេងស្រី​ប្អូន​ឈ្មោះ សេង ចាន់​មារ​តី អាយុ​៩​ឆ្នាំ ។ មាន​ម្តាយ​ឈ្មោះ ឈុន សុ​ី​នឿន​អាយុ​៤២ ឆ្នាំ មុខរបរ អ្នកលក់ដូរ​នៅ​ផ្សារ ។ ឪពុក​ឈ្មោះ កែវ សេង អាយុ​៥៤​ឆ្នាំ មុខរបរ មន្ត្រីរាជការ ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​ភូមិ ត្រពាំង​ពោធិ៍ ឃុំ មានជ័យ ស្រុក ស្រី សន្ធរ ខេត្តកំពុងចាម​។ ក្មេងស្រី​បង​បាន​ព្យាយាម​លាក់បាំង​សមត្ថកិច្ច​ដោយ​កុហក់ថា​ត្រូវ​ឪពុក​បង្កើត​របស់ខ្លួន​យកមក​ផ្លុ​ង​ចោល​តែ​ក្រោយមក​បាន​ប្រាប់​ត្រង់ ។​ក្រោយ​សួរនាំ​រួច​សមត្ថកិច្ច​បាន​ណែនាំ​ហើយ​ទំនាក់ ទំនង​ទៅ​បងប្រុស​ដែល​រស់នៅ​ភ្នំពេញ​អោយមក​យកទៅ​ផ្ទះ​វិញ​ទៅ​។​ក្មេង​សម័យ​ហ្វេ​ប៊ុ​ក​ចឹ​ង​?!៕a kid cham1 a kid cham2 

​