» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8455 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698626 នាក់

ចាប់បាន​ទាំងយប់​ខ្មាន់កាំភ្លើង និង​បក្ខពួក ក្រោយ​បាញ់​លើ​យុវជន​មួយក្រុម បណ្តាល​ឲ្យ​រងរបួស​ម្នាក់​!

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ចុះ​បញ្ជា​ប្រតិបត្តិការ​ផ្ទាល់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ថា ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​ក្រុមយុវជន​បណ្តាល​ឲ្យ​រងរបួស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ តាម​ចាប់ខ្លួនបាន​ហើយ​។​a boy shoot 

​ទាំង​ខ្មាន់កាំភ្លើង និង​បក្ខពួក ដែល​បាន​បាញ់ប្រហារ​យុវជន​មួយក្រុម​នៅតាម​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក​ត្រូវ​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ នៅ​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤​។ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះទៅ​ឡោមព័ទ្ធ និង​ចាប់​បក្ខពួក​ម្នាក់ទៀត​នៅក្បែរ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​, នៅពេលដែល​កម្លាំង​នគរបាល​ចុះ​ឡោមព័ទ្ធ​ចាប់​នោះ ជនល្មើស​បាន​បាញ់​មកលើ​សមត្ថកិច្ច​ចំនួន​៦​គ្រាប់​ផងដែរ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​រងរបួស​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​កន្លែង​បង្ក្រាប​នោះឡើយ​។ កម្លាំង​នគរបាល​ជំនាញ​ឡោមព័ទ្ធ​ចាប់ខ្លួន​នោះ ខ្មាន់កាំភ្លើង​ម្នាក់នេះ មិន​ព្រម​ប្រគល់​ខ្លួន​នោះឡើយ ពោល​បាន​បាញ់​មកលើ​សមត្ថកិច្ច​ថែម​ទៀតផង ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​បង្ខំចិត្ត​ផ្ទុះអាវុធ​ទៅវិញ​រហូត​ចាប់ខ្លួនបាន​ភ្លាមៗ​។​
​

កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២៤​នេះ មាន​ហេតុការណ៍​បាញ់រះ​មួយ​បានកើត​ឡើង នៅ​ផ្លូវ​លេខ​៧០ ស្ដុ​ប​R៣ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​បណ្ដាល​ឲ្យ​ជន​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​ខ្មាន់កាំភ្លើង​បើករថយន្ដ​គេចខ្លួនបាត់​។​​តាម​សេចក្តីរាយការណ៍ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មាន់កាំភ្លើង​ផ្ទុះអាវុធ​នេះ​ដោយសារ​ខឹង​ជាមួយ​សង្សារ​របស់ខ្លួន​៕a boy shoot1 a boy shoot2 a boy shoot4 

​