
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10260 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700431 នាក់
ភ្នំពេញ៖ពលករខ្មែរនៅប្រទេសម៉ាឡេស៊ីម្នាក់ឈ្មោះ នួន តឿនត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីបានចាប់បញ្ជូនមកកម្ពុជាវិញកាលពីថ្ងៃទី៣០ កញ្ញាតាមសំណើរបស់អាជ្ញាធរកម្ពុជា។ព័ត៌មានចុះផ្សាយដោយវិទ្យុអាស៊ីសេរីដែលបានសម្ភាសអ្នកតំណាងសកម្មជនបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ីលោក អៈម៉ាត់ ចាមាលត្រូបានវិទ្យុអាស៊ីសេរីដកស្រងសម្តីមកផ្សាយឱ្យដឹងថា មានសមត្ថកិច្ចម៉ាឡេស៊ី ៦នាក់ និងមន្ត្រីស្ថានទូតខ្មែរបានសម្រុកចូលចាប់ខ្លួននួន តឿន ដល់ក្នុងផ្ទះថៅកែនៅរដ្ឋសេឡាំហ្គ័រកាលពីល្ងាចថ្ងៃទី២៨ កញ្ញា។ អ្នកតំណាងសកម្មជនបក្សប្រឆាំងដដែលរូបនេះបានចាត់ទុកការចាប់ខ្លួននួន តឿនរបៀបនេះថាជាការរំលោភបំពានច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សធ្ងន់ធ្ងរដែលមិនអាចទទួលយកបានឡើយ។
តែករណីយ៍នេះលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ តុលាថា ការចាប់ខ្លួននួន តឿនជាការអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ និងគ្មានការធ្វើទុកបុកម្នេញលើរូបគេដូចការចោទប្រកាន់នោះទេ។ តាមមន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាដដែលរូបនេះ នួន តឿន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធធនាគារព្រៃសនៅពេលមកដល់ដីកម្ពុជាភ្លាមកាលពីថ្ងៃទី១ តុលា ក្រោមបទចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ២ គឺបទញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ញុះញង់ឱ្យមានការរើសអើងដែលប្រព្រឹត្តិនៅកម្ពុជាកាលពីថ្ងៃទី១៩ ទី២៤ និងទី ៣០ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ រួមទាំងបទចោទប្រមាថចំពោះអង្គព្រះមហាក្សត្រដែលប្រព្រឹត្តនៅកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
តាមបទល្មើសចោទទាំងនេះប្រសិនបើត្រូវបានកាត់ទោសលើបទចោទប្រកាន់ ឈ្មោះនួន តឿនអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៥ឆ្នាំ។គួរជម្រាបថា នួន តឿនមិនមែនជាសកម្មជនប្រឆាំងល្បីល្បាញ តែតែងប្រើប្រាស់បណ្តាញសង្គមនិយាយរិះគន់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាព្រំដែនជាមួយវៀតណាម ពិសេសជុំវិញការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា។គេនៅចាំបានថាកាលពីជិ២០ឆ្នាំមុនជំនាន់លោកបាឡាវីធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាជ្ញាកម្ពុជាដឹកនាំដោយសពលោកនាយឧត្តមសេនីយ៍ហុកឡងឌីក៏ត្រូវបានសមត្តកិច្ចម៉ាឡេស៊ីជួយសហការចាប់លោកហេងពៅបញ្ជូនមកកម្ពុជាវិញតាមយន្តហោះពិសេសផងដែរ៕