» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5759 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695930 នាក់

នាយករដ្ឋមន្ត្រីឥណ្ឌាដកថយការរឿងដាក់ទណ្ឌកម្មសិស្សដែលជេរប្រមាថលោកក្នុងការតវ៉ាប្រឆាំងនឹងការបែកធ្លាយវិញ្ញាសារប្រឡង

 

ប្រទេសឥណ្ឌា៖លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាចង់អភ័យទោសដល់និស្សិតដែលបានជេរប្រមាថលោកក្នុងអំឡុងពេលតវ៉ាកាលពីខែមុន។ លោកនិយាយថាការដាក់ទណ្ឌកម្មដល់ក្រុមនិស្សិតទាំងនោះ និងបង្ខំពួកគេឱ្យបង្ហាញខ្លួននៅតុលាការ នឹងមិនបានជួយដោះស្រាយស្ថានការណ៍ឱ្យប្រសើរនោះទេ។ លោក Narendra Modi បន្តថា កំហុសដែលធ្វើឡើងចំពោះយុវជន គួរតែត្រូវបានកែតម្រូវតាមរយៈការណែនាំជាជាងសកម្មភាពផ្លូវច្បាប់។a mody student 

សូមបញ្ជាក់ថា៖វិបត្តិនយោបាយដ៏ធំបំផុតនៃអាណត្តិទីបីរបស់លោក Modi បានកើនឡើង ក្រោយផ្ទុះការតវ៉ាតាំងពីចុងខែមិថុនា បន្ទាប់ពីលេចធ្លាយសំណួរប្រឡងចូលរៀនផ្នែកវេជ្ជសាស្ត្រថ្នាក់ជាតិ ដែលបង្ខំឱ្យអាជ្ញាធររៀបចំការប្រឡងឡើងវិញ និងប៉ះពាល់ដល់សិស្សនិស្សិតប្រមាណ ២ លាននាក់។ ករណីនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីយុវជន ដែលលើកឡើងពីបញ្ហាភាពមិនត្រឹមត្រូវក្នុងការប្រឡង កង្វះឱកាសការងារក្នុងចំណោមយុវជនឥណ្ឌា និងទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវ។

នៅក្នុងការតវ៉ានោះ អាជ្ញាធរឥណ្ឌាបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមបាតុកររាប់រយនាក់ បន្ទាប់ពីអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងសន្តិសុខ និងស្រែកជេរប្រមាថដល់នាយករដ្ឋមន្ត្រី។

លោក Modi បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅយប់ថ្ងៃទី៣១ កក្កដា ថា៖ «ពាក្យសម្ដីត្រូវបានប្រើប្រាស់មិនត្រឹមតែសំដៅទៅលើខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើម្តាយដែលបានស្លាប់របស់ខ្ញុំទៀតផង.. ខ្ញុំចង់អភ័យទោសឱ្យពួកគេ»។ «កំហុសដែលកើតឡើងក្នុងវ័យកុមារភាព គួរតែត្រូវបានកែតម្រូវតាមរយៈការណែនាំជាជាងសកម្មភាពផ្លូវច្បាប់។ ការបង្ហាញពួកគេនូវផ្លូវត្រូវ គឺជាកាតព្វកិច្ចរបស់យើង។ ការដាក់ទណ្ឌកម្មពួកគេ ឬធ្វើទារុណកម្មពួកគេនៅ នឹងមិនផ្លាស់ប្តូរស្ថានភាពនោះទេ»។

បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌាបានលាលែងពីតំណែង ហើយរដ្ឋាភិបាលបានទទួលយកការទាមទារទាំងអស់ ដែលរួមមានកំណែទម្រង់នៅក្នុងប្រព័ន្ធប្រឡង និងការលុបចោលបណ្តឹងរបស់ប៉ូលីស មេដឹកនាំចលនា Cockroach Janta Party (CJP) ក៏បានប្រកាសបញ្ចប់ការធ្វើបាតុកម្ម និងអំពាវនាវឱ្យអ្នកគាំទ្រវិលត្រឡប់ទៅផ្ទះដោយសន្តិវិធី។ ក្រុមបាតុករដែលដឹកនាំដោយចលនា Cockroach Janta Party (CJP) បាននិយាយថា និស្សិតរាប់រយនាក់ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋផ្សេងៗគ្នា ក្នុងតវ៉ា។

ការតវ៉ាទាំងនេះក៏បានជំរុញឱ្យរដ្ឋាភិបាលលោក Modi ដាក់ចេញសេចក្តីព្រាងច្បាប់មួយនៅក្នុងសភា ដើម្បីធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងការប្រឡងសាធារណៈ ដោយស្នើឱ្យអ្នកដែលពាក់ព័ន្ធនឹងការលេចធ្លាយឯកសារប្រឡង ជាប់ពន្ធនាគារយូរជាងនេះ និងពិន័យជាប្រាក់ខ្ពស់ជាងមុន៕a mody student1