» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5805 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791170 នាក់

មេដឹកនាំ​បក្សប្រឆាំង​ស្រីលង្កា​ចូលចិត្តចិន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី

 


​ស្រីលង្កា​៖​លទ្ធផល​ជា​បណ្តោះអាសន្ន​ដែល​បានប្រកាស​កាលពី​ថ្ងៃ ទី​១៧​វិច្ឆិកា បង្ហាញថា អតីត​មេទ័ព​ក្នុង​សង្គ្រាមស៊ីវិល​ស្រីលង្កា​ទទួល​ជ័យជំនះ យ៉ាង​ធំធេង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ។a srey langka2 

លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សេ (Gotabaya Rajapaksa) ដែលជា​ប្អូនប្រុស​របស់​អតីត​ប្រធានាធិបតី ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ បានទទួល​សំឡេងឆ្នោត ៥២% ចំណែក គូប្រជែង មកពី​គណបក្សកាន់អំណាច​ប្រកាស​ចុះចាញ់ តាំង​ពីមុន​ការប្រកាស​លទ្ធផល​ឆ្នោត​ទទួល​សំឡេងឆ្នោត តែ​៤១%​ប៉ុណ្ណោះ​។ នេះ​បើតាម​គណៈកម្មការ​បោះឆ្នោត ស្រីលង្កា ទើបបាន​ប្រកាស​ជា​ផ្លូវការ​។​តាម​គម្រោង លោក​ហ្គូ​តា​បា​យ៉ា​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ស្រីលង្កា នៅ​ថ្ងៃ​ចន្ទ​ស្អែក​។​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ស្រីលង្កា​បានចាប់ផ្តើម កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា ដោយមាន​ពលរដ្ឋ ជាង​១៦​លា​នាក់​ទៅ​ចូលរួម​បោះឆ្នោត​។​​នៅពេល​លោក សា​ជិត ប្រេ​មា​ដា​សា បេក្ខជន​បក្ស​កាន់អំណាច​សព្វថ្ងៃ មាន​ទំនោរ​ទៅខាង​ប្រទេស​ឥណ្ឌា ហើយ​និង​អាមេរិក បេក្ខជន​បក្សប្រឆាំង លោក​ហ្គោ​តា​បា​យ៉ា ធ្លាប់បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា ប្រសិនបើ​លោក​ឈ្នះឆ្នោត នោះ​រដ្ឋាភិបាល របស់លោក​នឹង​ស្តារឡើងវិញ ទំនាក់ទំនង​ជាមួយ​ស​ម្ព័​ន្ធ​មិត្ត​ចិន​។​

​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ ដែលជា​បងប្រុស​របស់​លោក​ហ្គូ​តា​បា​យ៉ា ប្រទេស​ចិន​បានផ្តល់​ប្រាក់កម្ចី រាប់ពាន់​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​ស្រីលង្កា ដែល​ក្នុងនោះ​ភាគច្រើន ជា​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។ ក្រុមហ៊ុន​ចិន​ជាច្រើន​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​អ្នក​ចិញ្ចឹម​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល ស្រីលង្កា លួច​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ដើម្បី ជំរុញ​ប្រជាប្រិយភាព​របស់​បេក្ខជន​គណបក្សនយោបាយ និង​លួច​បញ្ចូល ចំណុច ដែល​អាច​រំលោភ​អធិបតេយ្យភាព​ស្រីលង្កា​ក្នុង​កិច្ចសន្យា​វិនិយោគ​ជាមួយ រដ្ឋាភិបាល​ស្រីលង្កា​។ ជាប់​វ័ណ្ឌក នឹង​ប្រាក់​បំណុល​របស់​ចិន ស្រីលង្កា​ដែល​គ្មាន​សមត្ថភាព​សង​ការប្រាក់ បំណុល រាប់ពាន់​លាន​ដុល្លារ​របស់​ចិន បានប្រគល់ កំពង់ផែ​ទឹក​ជ្រៅ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ទៅ​ឲ្យ​ចិន​គ្រប់គ្រង​រយៈពេល ៩៩​ឆ្នាំ​។​

​បេក្ខជន​បក្សប្រឆាំង គឺ​លោក​ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សេ ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត លើក​នេះ គឺអាច​មានន័យ​ច្រើនយ៉ាង សម្រាប់​ស្រីលង្កា​។​
​ទី​១ ស្រីលង្កា ត្រូវ​ត្រលប់មក​ធ្លាក់​ក្នុង​កណ្តាប់ដៃ​គ្រប់គ្រង​របស់​ត្រកូល​រ៉ា​ចា​ប៉ាក់​សេសា​ជាថ្មី​។ បងប្រុស​របស់លោក​ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សេ គឺ​លោក​ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ​ធ្លាប់​ធ្វើជា​ប្រធានាធិបតី ស្រីលង្កា​ដល់​ទៅ​ពីរ​អាណត្តិ ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៥​។ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​ដែលជា​បងប្រុស លោក​ហ្គូ​តា​បា​យ៉ា ជា​មេទ័ព ដឹកនាំ ធ្វើសង្គ្រាម បង្ក្រាប​ទាំងស្រុង ពួក​ឧទ្ទាម​ខ្លា​តា​មូល​។​

​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កន្លងមក លោក​ហ្គូ​តា​បា​យ៉ា​ធ្លាប់​បានបង្ហាញ​ពី​ក្តី​ប្រាថ្នា ចង់​ឲ្យ​បងប្រុស​គឺ​លោក​ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ ដែល​ធ្លាប់​ធ្វើជា​ប្រធានាធិបតី កាន់តំណែង​នាយករដ្ឋមន្ត្រី​។ ទោះបីជា​តំណែង​នាយករដ្ឋមន្ត្រី ត្រូវ​ជ្រើសតាំង​ចេញពី​ការបោះឆ្នោត​សភា នៅ​ឆ្នាំក្រោយ ប៉ុន្តែ ជាមួយនឹង​សំឡេង គាំទ្រ​ខ្លាំង​សព្វថ្ងៃ នេះ គណបក្សប្រឆាំង របស់លោក​ហ្គូ​តា​បា​យ៉ា នឹង​អាច​សម្រេច​មហិច្ឆតា​មួយ ដែល​នឹងធ្វើ​ឲ្យ​ត្រកូល​រ៉ា​ចា​ប៉ាក់​សេ ក្តោប​ក្តាប់​អំណាច​ទាំងស្រុង នៅ​ស្រីលង្កា​។ អាច​ថា អំណាច​ត្រូវ​ចែកចាយ​តែ​រវាង​បងប្អូន​គ្រួសារ​រ៉ា​ចា​ប៉ាក់​សេ​។ បងប្រុស​ធ្លាប់​ធ្វើជា​ប្រធានាធិបតី ត្រូវ​មក​ធ្វើជា​នាយករដ្ឋមន្ត្រី ចំណែក ប្អូនប្រុស ដែល​ធ្លាប់ជា​មេទ័ព ឡើងមក​ធ្វើជា ប្រធានាធិបតី វិញ​តែប៉ុណ្ណោះ​។​

ទី​២ ភាពភ័យខ្លាច​ពី​ការរំលោភ​សិទ្ធិមនុស្ស ហើយ​និង ភាព​តានតឹង​រវាង​សហគមន៍​សាសនា និង​ជនជាតិភាគតិច​នឹង​អាច​ត្រលប់មក​កើតឡើង​វិញ​សាជាថ្មី​។ តាមរយៈ​ការរាប់​សន្លឹកឆ្នោត ថ្ងៃនេះ គេ​ឃើញថា លោក ហ្គូ​តា​បា​យ៉ា ដែលជា​អ្នកនយោបាយ​ជាតិនិយម​បានទទួល​សំឡេងឆ្នោត គាំទ្រ​ច្រើន នៅក្នុង​តំបន់​ដែល​សំបូរ ជនជាតិ​ស្រីលង្កា កាន់សាសនា ព្រះពុទ្ធ​។​​ចំណែក នៅក្នុង​តំបន់​ភាគ​ខាងជើង ដែល​សំបូរ​ប្រជា​ជនតា​មូល ហើយ​និង​ប្រជាជន​កាន់សាសនា​អ៊ីស្លាម លោក​ហ្គូ​តា​បា​យ៉ា ចាញ់​សំឡេង​ដាច់ បើ​ប្រៀបធៀប​នឹង​គូប្រជែង មកពី​គណបក្សកាន់អំណាច​។ ទាំង​ប្រជា​ជនតា​មូល ហើយ​និង​អ្នក​កាន់សាសនា​អ៊ីស្លាម មិន​ប្រាថ្នា​ចង់​ឲ្យ​លោក​ហ្គូ​តា​បា​យ៉ា អ្នកនយោបាយ​ជាតិនិយម ឈ្នះឆ្នោត​នោះទេ ព្រោះថា លោក​ហ្គូ​តា​បា​យ៉ា នេះឯង ធ្លាប់ជា​អ្នក​បាន​ដឹកនាំ​ធ្វើសង្គ្រាម សម្លាប់​ពួក​ឧទ្ទាម​ខា្ល​តា​មូល​កាលពី ១០​ឆ្នាំមុន នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​ប្រធានាធិបតី ម៉ា​ហិន​ដា ដែលជា​បងប្រុស​។​សង្គ្រាម​ធ្វើ​ឲ្យ​មាន​ស្លាប់​ប្រជាជន​ស៊ីវិល ១​សែន​នាក់​បាន​ស្លាប់​ដោយ​មិនទាន់​រកបាន​អ្ន​មក​ទទួលខុសត្រូវ​ឡើយ​៕a srey langka1