» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8399 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698570 នាក់

ប៉ូលិស​ថៃ​បើក​ជំរុំ​ហ្វឹកហាត់​បញ្ចុះ​គីឡូ​និង​ខ្លាញ់​ក្បាលពោះ​

 


​ថៃ​៖​ក្នុងពេលដែល​ស្រុក​ខ្មែរ​មាន​ជ​ម្រុំ​ផ្តាច់​គ្រឿងញៀន​នៅ​ស្រុក​សៀម​ឯណោះ​មាន​ជ​ម្រុំ​បន្ថយ​ជម្ងឺ​ចុក​ខ្លាញ់​របស់​មន្ត្រីប៉ូលិស​។ សារព័ត៌មាន​ថៃ​ខាវ​សុ​ត​( Khaosod)​បាន​ឲ្យ​ដឹងថា​៖​ប៉ូលិស​ថៃ​ធាត់ៗ​ជាច្រើន ត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន «Central Police Training Center» ស្ថិតក្នុង​ស្រុក​ផាក​ចង​( Pak Chong) ខេត្ត​នគររាជ​សីមា​( Nakhon Ratchasima )​រយៈពេល​២​សប្តាហ៍ ដើម្បី​ធ្វើការ​ហ្វឹកហាត់​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថ្មី ក្នុង​ការជួយ​សម្រក​ទ​ម្ង​ន់​ឲ្យ​មាន​ប្រសិទ្ធភាព​។ a big thai1 

​លោក​ស៊ន​ភិ​ច​ចាន់​តា​រ៉ា​ក់​( Sornpetch Chantarak) ជា​អ្នករៀបចំ​បង្កើត​កម្មវិធី​ថ្មី​នេះ បាន​ប្រាប់ថា វា​ពិត​ជាមាន​បញ្ហា​ច្រើនណាស់ ប្រសិនបើ​សម្បូរ​តែ​មន្ត្រីប៉ូលិស​ធាត់ៗ ដុះពោះ​បែបនេះ​។ មន្ត្រីប៉ូលិស​ចំនួន ២០០​នាក់​ហើយ ដែល​ត្រូវបាន​គេ​បញ្ជូនមក​ក្នុង​កម្មវិធី​ហ្វឹកហាត់​កម្ចាត់​ក្បាលពោះ ឬ «Belly Destruction» រយៈពេល​២​សប្តាហ៍​នេះ ដែល​ទើបតែ​បានបញ្ចប់​នា​ដើមខែ​នេះ ខណៈ​សកម្មភាព​នេះ​ក៏​នឹង​ត្រូវមាន​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​
​

លោក Sornpetch បាន​មានប្រសាសន៍​បន្តថា ក្រោយ​បញ្ចប់​ការហ្វឹកហាត់ (​ហាត់ប្រាណ​) បូករួម​នឹង​ការហូបចុក​យ៉ាង​តឹងរ៉ឹង មន្ត្រី​មួយចំនួន​ក៏បាន​ស្រក​ទម្ងន់​អស់​ច្រើនជាង​មុន ដែល​មន្ត្រីប៉ូលិស​ខ្លះ ទម្ងន់​៨០​គីឡូក្រាម បាន​ស្រក​នៅសល់​ត្រឹម​៦០​គីឡូក្រាម​វិញ​ផងដែរ​។​​មន្ត្រីប៉ូលិស​ទាំងអស់ គឺ​ត្រូវតែ​ហាត់ប្រាណ​នៅក្នុង​ជំរុំ​ជា​រៀងរាល់ថ្ងៃ និង​ចូលរួម​សកម្មភាព​នានា​ដូចជា ជិះ​កង់ និង​ការងារ​ខាងក្រៅ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​ឲ្យ​ពួកគេ​ឆាប់​ស្រក​ទម្ងន់​។​ពួកគេ​ក៏​ត្រូវបាន​បង្កើតជា ID មួយ ដើម្បី​ធ្វើការ​តាមដាន និង​កត់ត្រា​ពី​ស្ថានភាព​ទម្ងន់​របស់​ពួកគេ មុន និង ក្រោយ ការហ្វឹកហាត់​នេះ​ផងដែរ​។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ជំរុំ​ហ្វឹកហាត់​នេះ​ទើបតែ​ចាប់ផ្តើមបាន​រយៈពេល ១​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួលបាន​ការគាំទ្រ និង​ការសរសើរ​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​ទូទៅ និង​អ្នក​នៅលើ​បណ្តាញ​សង្គម ៕a big thai 

​