» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6448 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696619 នាក់

ផលប្រយោជន៍​នៃ «​តែ​ស្លឹក​តើយ​» សម្រាប់​សុខភាព និង​សម្រស់​!


«​ស្លឹក​តើយ​» ឬ ស្លឹក​តយ ត្រូវបាន​គេ​និយម​ប្រើ​វា​សម្រាប់​ផ្តល់ ក្លិន​ឈ្ងុយ​ក្នុង​ម្ហូប​ចំណីអាហារ ជាពិសេស​គឺ​សម្រាប់​ធ្វើឱ្យ​បាយ​ក្រអូប​គួរឱ្យ​ចង់​ទទួល​ទា​ក្រៅពីនេះ ស្លឹក​តើ​ម​ថែមទាំង​ត្រូវបាន​គេ​ដឹងថា​មាន​ប្រយោជន៍​ខាង​ផ្នែគ​ឱសថ​បុរាណ​ជួយ​ដល់​សុខភាព និង​សម្រស់​បាន​ផងដែរ ដោយ​គ្រាន់តែ​យក​ស្លឹក​តើយ​ដាំ​ជាមួយ​ទឹក ដើម្បី​ធ្វើជា​តែ​ទទួលទាន​ប៉ុណ្ណោះ​។​a toy 

​ដូច្នេះ​ចង់ដឹងថា​ស្លឹក​តើយ​ជួយ​បាន​អ្វី​ខ្លះមក​តាមដាន​ទាំងអស់គ្នា​៖

១. ជួយ​បន្ថយ​សម្ពាធ​ឈាម​៖​ស្លឹក​តើយ​អាចជួយ​បន្ថយ​សម្ពាធ​ឈាម ដែល​ឡើង​ខ្ពស់​ឱ្យ​ស្ថិត​មក​សភាព​ប្រក្រតី​វិញ ថែមទាំង​អាច​បំបាត់​អាការ​វិលមុខ ធី​ង​ធោ​ង និង​អស់កម្លាំង ។​

២. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​៖​សារធាតុ​សំខាន់ៗ​នៅក្នុង​ស្លឹក​តើយ អាចជួយ​កាត់បន្ថយ​ការប៉ះពាល់ ដល់​ការផលិត​អរ​ម៉ូ​ន​អាំង​ស៊ុត​លីន​។ ដូច្នេះ​ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ អាចជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្លុយកូស​នៅក្នុង​ឈាម ដែល​ទាំងនេះ​សុទ្ធតែ មាន​ផល​ល្អ​ចំពោះ​អ្នក ដែលមាន​ជំងឺ​ទឹកនោមផ្អែម​តែម្តង​។​

៣. បំបាត់​ការឈឺ​ចុកចាប់​ក្នុង​រាងកាយ និង​សាច់ដុំ​៖​ទទួលទាន​តែ​ស្លឹក​តើយ អាចជួយ​បញ្ចុះ​កម្តៅ និង​អាចជួយ​បន្ថយ​ការឈឺ​ចុកចាប់​ផ្សេងៗ​បាន​ដូចជា អាការ​គ្រុនក្តៅ ក្រពះ​ពិបាក​រំលាយ​អាហារ និង​បន្ថយ​អាការ​រមួលក្រពើ​បាន​ផងដែរ​។​
​នៅក្នុង​នោះ​ផងដែរ ស្លឹក​តើយ​ត្រូវបាន​គេ​ដឹងថា អាច​យកមក​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ផងដែរ ដោយ​គ្រាន់តែ​យក​ស្លឹក​តើ​យមក​បុក រួច​យកទៅ​ដាំ​ជាមួយ​ប្រេងដូង​ឱ្យ​ក្តៅ សឹម​បិទ​លើ​មុខរបួស​សន្លាក់​ជាការ​ស្រេច​។​

៤. ជួយ​ការពារ​មូស​ខាំ​៖​គ្រាន់តែ​យក​ស្លឹក​តើយ​មក​បុក ពូត​យកតែ​ទឹក មក​លាប​លើ​ស្បែក​ប៉ុណ្ណោះ ត្រូវបាន​គេ​ដឹងថា​អាចជួយ​ការពារ​រាងកាយ​ពី​សត្វ​មូស​បាន​យ៉ាង​ប្រសើរ ជាពិសេស​ម្រា​ប់​រដូវ​មូស​ខ្លា​តែម្តង​។​a toy1 

៥. ជំនួយ​ដល់​ជំងឺ​សន្លាក់​៖​ជាតិ​អាស៊ីត​ឡើង​ខ្ពស់ ក្នុង​រាងកាយ (Uric Acid) នឹង​អាចធ្វើឱ្យ​អ្នក​កើតមាន​ជំងឺ​រលាក​សន្លាក់ Gout បាន ប៉ុន្តែ​ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ ត្រូវបាន​គេ​ដឹងថា​អាចជួយ​បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​ឈាម ឱ្យ​ត្រលប់មក​សភាព​ធម្មតា​វិញ​ជំនួយ​ដល់​អ្នក​ដែលមាន​បញ្ហា​សន្លាក់ Gout ជាពិសេស​ថែមទាំង​អាចជួយ​កម្ចាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។​

៦. កម្ចាត់​សត្វ​កន្លាត​៖​ស្លឹក​តើយ​ក៏​អាចជួយ​កម្ចាត់ សត្វ​កន្លាត​ដែល​សម្បូរ ទៅ​សោយ​មេរោគ​ផងដែរ ដោយ​គ្រាន់តែ​អ្នកយក​ស្លឹក​តើយ ទៅ​ត្រាំ​នៅក្នុង​ទឹក​ធម្មតា ហើយ​យក​ដាក់​ក្នុង​ដប​បាញ់​នៅត្រង់​កន្លែង​ដែល​សម្បូរ ទៅដោយ​សត្វ​កន្លាត​ជាការ​ស្រេច​។​

៧. ប្រឆាំងនឹង​ជំងឺមហារីក​៖​ស្លឹក​តើយ អាចជួយ​ការពារ​កោសិកា​មហារីក កាច​សាហាវ ថែមទាំង​ប្រឆាំងនឹង​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​ផងដែរ​។ ម្យ៉ាងវិញទៀត ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ ត្រូវបាន​គេ​ដឹង​ដែរ​ថា អាចជួយ​ទប់ស្កាត់​ការរីក​រាលដាល និង​ព្យាបាល​ជំងឺមហារីក​ទៀតផង​។​a toy2 

៨. ជួយ​ដល់​បញ្ហា​ស្បែក និង​សក់​
– ស​សៃ​សក់​៖ ស្លឹក​តើយ ក៏ត្រូវ​បាន​គេ​យកមក​ធ្វើការ ព្យាបាល​បញ្ហា​ជ្រុះ​សក់ និង​អង្គែ​លើ​ស្បែកក្បាល​ផងដែរ ដោយ​គ្រាន់តែ​យក ស្លឹក​តើយ​ប្រមាណ​ជា ១០​សន្លឹក មក​បុក​ឱ្យ​ហ្មត់ រួច​លាយ​ជាមួយ​ទឹកស្អាត ១០០​មី​លីត្រ រួច​យកមក​លាប​ឱ្យ​សព្វ​សក់ និង​ស្បែកក្បាល​គ្រប​ទុកចោល ៣០​នាទី​ចាំ​លាង​ជាមួយ​ទឹក​ធម្មតា ឬ​កក់​ជាមួយ​សាប៊ូ​ក៏បាន​។ ម្យ៉ាងវិញទៀត ប្រសិនជា​យក​ស្លឹក​តើយ ទៅ​ដាំ​ជាមួយ​ទឹក​ធម្មតា​ឱ្យ​ពុះ ទុកឱ្យ​ត្រជាក់ ហើយ​យក​ទឹក​នេះ​មក​លាប​លើស​ក់ និង​ស្បែកក្បាល នឹងធ្វើ​ឱ្យ​សក់​របស់​អ្នក ទន់ រលោង​ស្អាត​ជាក់​ជាមិនខាន​។​
– ស្បែ​កមុខ​៖ គ្រាន់តែ​យក​ស្លឹក​តើយ មក​បុក​ឱ្យ​ហ្មត់​រួច​លាយ​ជាមួយ​ទឹក​ធម្មតា សឹម​យកមក​លាប​លើ​ផ្ទៃមុខ ក៏​អាចជួយ​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក ទន់ រលោង ភ្លឺ​ថ្លា​ផងដែរ​។​

៩. ជួយ​បង្កើន​ចំណង់​អាហារ​
​សម្រាប់​អ្នក​ដែល​មិនសូវ​ជា​ឃ្លាន​អាហារ ឬ​ធុំក្លិន​អាហារ មិន​ចង់​ទទួលទាន​អ្វី​ទាំងអស់នោះ ជាពិសេស​អ្នក​ដែល​កំពុង​តែមាន​ជំងឺ ឬ​ទើបតែ​ពី​ជាសះស្បើយ​ពី​ជំងឺ​តែម្តង ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ​អាចជួយ​បង្កើន​ចំណង់​អាហារ​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​a toy3 

វិធី​ធ្វើ​តែ​ស្លឹក​តើយ​
– អ្នក​អាច​ទទួលទាន​តែ​ស្លឹក​តើយ​ដោយ​វិធី​ងាយៗ គ្រាន់តែ​យក​ស្លឹក​តើយ​មួយ​បាច់​ល្មម ដាំ​លាយ​ជាមួយ​ទឹក​មួយ​ឆ្នាំង ឬមួយ​កំសៀវ​រហូតដល់​ពុំ​ឆ្អិន​ល្អជា​ការ​ស្រេច​។​
– វិធី​ម្យ៉ាងទៀត​អ្នក​អាច​ដាំ​តែ​ធម្មតា​ដែល​អ្នក​ទទួលទាន​ជាប្រចាំ ហើយ​បង់​ស្លឹក​តើយ​ប្រមាណ​ជា ៥ ៦​សន្លឹក​ចូល​ក៏បាន​ផងដែរ​៕​ប្រភព​សែដឡាហ្វa toy4 a toy5 

េ

​