» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11371 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701542 នាក់

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញ ទំហឹង​ឆេះ​សន្ធោសន្ធៅ​នៅ​ទួល​ក្រសាំង​

​ខេត្តកណ្ដាល​៖ រថយន្ត​ឡិច​ស៊ិ​ស​ជប៉ុន​ប្រភេទ​NX200T​នឹង​រថយន្ត​កូរ៉េ​ម៉ាក​DAEWO បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​NX200T​ខ្ទាត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ឆេះ​យ៉ាង​សន្ធោសន្ធៅ រីឯ​រថយន្ត​ម៉ាក​DAEWO​រង​ការខូចខាត​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ នៅត្រង់ចំណុច​ខាងមុខ​ច្រកចូល​បុរី​សេរី​មង្គល ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​នៅវេលា​ម៉ោង​២០​និង​៤០​នាទី ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ ។​a car crash 

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​តាខ្មៅ​បានឱ្យដឹងថា រថយន្ត ដែល​រង​ការខូចខាត​នោះ​មាន​២​គ្រឿង ទី​១-​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​NX200T ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BO-8772 បើកបរ​ដោយ​ជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​DAEWO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2D-7735 បើកបរ​ដោយ​ឈ្មោះ ឡេង គឹម​សយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មាន​អ្នករួមដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ប៉ឹ​ត សុជាតិ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ (​រងរបួស​ធ្ងន់​ទាំង​២​នាក់​)​។​
​

នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​DAEWO ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-7735 បើកបរ​ដោយ​ឈ្មោះ ឡេង គឹម​សយ និង ប្រពន្ធ បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​បត់​ឆ្វេង​ត្រឡប់ក្រោយ ស្របពេលនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ិ​ស​NX200T ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BO-8772 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏បាន​ប៉ះគ្នា​ពេញ​មួយ​ទំហឹង​។​រថយន្ត​ឡិច​ស៊ី​ស​NX200T​បាន រេ​ចង្កូត​ទៅ​ស្តាំ​រួច​ក៏បាន​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ឆេះ​យ៉ាង​សន្ធោសន្ធៅ (​អ្នកបើកបរ​គេចខ្លួនបាត់​មិនទាន់​ស្គាល​អត្តសញ្ញាណ ) ។​ឯ​រថយន្ត​ម៉ាក​DAEWO រង​ការខូចខាត​ធ្ងន់ធ្ងរ និង​អ្នកបើកបរ​និង​អ្នកជិះ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយកន្លែង​នៅ​ស្រុក​ស្អាង​។​

​ក្រោយ​ហេតុការណ៍​កើតឡើង កម្លាំង​នគរបាល​ជំនាញ​ក្រុង​តាខ្មៅ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​វាស់វែង រួច​កសាង​សំណុំរឿង​ដកហូតយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា មូលហេតុ​ដែលមាន​គ្រោះថ្នាក់​កើតឡើង គឺ​បណ្ដាលមកពី​អ្នកបើក​បររថ​យ​ន្ថ​ម៉ាក​DAEWO ពណ៌​ខៀវ​បើក​បត់​ឆ្វេង​ត្រឡប់ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន និង​អ្នកបើក​បររថ​យ​ន្ថ​ម៉ាក​ឡិច​ស៊ិ​ស​NX200T​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ផងដែរ​៕a car crash1 

​