» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10749 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700920 នាក់

ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ និង កូន ហើយ​រត់គេច​ប៉ូលិស​តាមរក​


​ខេត្តកណ្តាល​៖​ករណី​ប្រើ​ហិង្សា​ដោយ ជះ​ទឹក​អាស៊ីត លើ​ប្រពន្ធ​បណ្តាល​ឲ្យ​កូនរង​របួស​ហើយ​ជនបង្ក​រត់គេច​បាត់​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៩:០០ នាទី ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​នគរបាល​កំ​ពុ​តាមរក​មុខ​។​a acid 

ជនរងគ្រោះ​ដេ​ល​បង្កដោយ​ប្តី​ចិត្ត​ឃោ​ឃៅ​មាន​០៣ នាក់​៖១.​ឈ្មោះ រ៉ា ស្រី​និច្ច ភេទ​ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​) ជា​ប្រពន្ធ​។​
២.​ឈ្មោះ ម៉ៃ ស្រី​ឡា ភេទ​ស្រី អាយុ​២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​)​។​៣.​ឈ្មោះ ណាន ឈាវ​ភេទ ប្រុស​អាយុ ១​ឆ្នាំ​៦​ខែ ជនជាតិខ្មែរ នៅ​
​ក្នុងបន្ទុក (​ជា​កូន​) របួសធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា​៖​ឈ្មោះ អ៊ុក កុម្ភៈ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​តម្លើង​រោងការ​នៅឯ​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​-​ឃុំ​-​ស្រុក មិន​ស្គាល់ ខេត្តកំពត (​ត្រូវជា​ប្តី​) គេចខ្លួន​។​

​តាម​សម​ត្ត​កិច្ច​និង​អ្នកជិតខាង​ឲ្យ​ដឹងថា​៖​កន្លងមក​ឈ្មោះ អ៊ុក កុម្ភៈ តែងតែ​ប្រើប្រាស់​អំពើហិង្សា​វាយ​ទៅលើ​ប្រពន្ធ​ឈ្មោះ រ៉ា ស្រី​និច្ច ជា​ញឹកញាប់​ពេល​ទៅធ្វើ​ការងារ និង​ស្នាក់​នៅឯ​ភ្នំពេញ​។ ដោយ​ទ្រាំលែងបាន​ឈ្មោះ រ៉ា ស្រី​និច្ច បាន​រត់ចោល​ប្តី​ត្រឡប់មក​រស់នៅ​ផ្ទះ​ខ្លួន​វិញ ឯ​ភូមិ​ដុល ឃុំ​សន្លុង​។ ក្រោយមក​ឈ្មោះ​អ៊ុក កុម្ភៈ តែងតែ​មករក​រឿង និង​ធ្លាប់​និយាយ​គំរាម​ឈ្មោះ រ៉ា ស្រី​និច្ច ថា​និង​ជះ​ទឹក​អាស៊ីត​ដាក់​នៅ​ថ្ងៃ​ណាមួយ ។

លុះ​មកដល់​ថ្ងៃទី​១៤.០១.២០១៩ ឈ្មោះ អ៊ុក កុម្ភៈ បាន​តេ​ទូរ​សព្ទ័​មក​ឈ្មោះ រ៉ា ស្រី​និច្ច ជាច្រើន​ដង​ឲ្យ​ទៅ​ជួប​នៅ​តំបន់​7NG ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​វិហារ​សួគ៌ ប៉ុន្តែ​ឈ្មោះ​រ៉ា ស្រី​និច្ច មិន​ព្រមទៅ​ជួប ។​ឈ្មោះ អ៊ុក កុម្ភៈ​បាន​និយាយថា បើ​មិន​ទៅ​ជួប​ប្រាកដជា​មានរឿង​ហើយ​។​ដល់​ម៉ោង ១៩:០០ នាទី ថ្ងៃ​ដដែល ឈ្មោះ រ៉ា ស្រី​និច្ច ឈ្មោះ ម៉ៃ ស្រី​ឡា និង ឈ្មោះ ណាន ឈាវ បាន​ដើរទៅ​ទិញ​ម្ហូប​នៅ​ខាងកើត​ផ្ទះ ។

ឈ្មោះ​ម៉ៃ ស្រី​ឡា ជា​អ្នក​ពរ​ឈ្មោះ ណាន ឈាវ ពេល​ទិញ​រួច​ក៏​ដើរ​ត្រឡប់មកផ្ទះ​វិញ ពេល​កំពុង​ដើរ​ត្រឡប់មកផ្ទះ​វិញ​នោះ ឈ្មោះ អ៊ុក កុម្ភៈ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៤ មិន​ចាំ​ស្លាក​លេខ ពាក់អាវ​ពណ៌​ទឹកប៊ិច ជិះ​ពី​លិចទៅ​កើត លុះ​មកដល់​ក៏បាន​យក​ទឹក​អាស៊ីត​ជះ​ទៅលើ​អ្នក​ទាំង​៣ បណ្តាល​ឲ្យ​ត្រូវ​មុខ​ឈ្មោះ ណាន ឈាវ រង​​របួសធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឯ​ឈ្មោះ រ៉ា ស្រី​និច្ច និង​ឈ្មោះ ម៉ៃ ស្រី​ឡា រងរបួស​ស្រាល ភ្លាមនោះ​ឈ្មោះ អ៊ុក កុម្ភៈ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​a acid1 a acid2 

​