» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7000 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697171 នាក់

ចោរជនជាតិចិន២នាក់បានលួចឡានរបស់លោក ទឺ ពិទូ អ្នកយកព័ត៌មាន អង្គភាពគេហទំព័រមាតុភូមិ នៅច្រកអូរស្មាច់ខណ:ស្ថានភាពសង្គ្រាមរវាងយោធាសៀមនិងខ្មែរកំពុងឡើងកំដៅខ្លាំង

 

ខេត្តឧត្តរមានជ័យ: នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ មានករណីចោរលួចឡាន១គ្រឿងរបស់លោកទឺ ពិទូ អ្នករាយ ការណ៍ ព័ត៌មានទាន់ហេតុការណ៍របស់អង្គភាពគេហទំព័រមាតុភូមិ ប្រចាំតំបន់សមរភូមិជួរមុខ ប្រចាំខេត្តឧត្តរមានជ័យ ។ លោក ទឺ ពិទូ បានប្រាប់អោយដឹងថា : ចាប់ តាំងពីពេលមានការផ្ទុះអាវុធទាំង តូច-ធំ ពីសំណាក់ក្រុមយោធាសៀមឈ្លានពានទឹកដីខ្មែរ ដែលបានបាញ់ផ្លោង និងប្រើដ្រូនផង យន្តហោះ F-16 ទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់មកលើដីខ្មែរ បណ្តាលអោយប្រជាជនស្លាប់និងរបួសជាច្រើននាក់ព្រមទាំងត្រូវភាសសឹកចាកចេញពីលំនៅដ្ឋានរាប់សិបមុឺនគ្រួសារដើម្បីទៅរកទីកន្លែងសុវត្ថិភាព ។a pitou

មកដល់ពេលនេះ រូបលោក និងក្រុមអ្នកសារព័ត៌មានផ្សេងៗ ទៀតជាច្រើនអង្គភាព គឺបានសកម្មការងារទាំងយប់ ទាំងថ្ងៃក្នុងការចុះយកព័ត៌មានដល់ទីតាំងសមរភូមិជួរមុខ ដោយមិនខ្លាចពីការគ្រោះ ថ្នាក់ដល់អាយុជីវិតផ្ទាល់ខ្លួនទេ ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែងជូនប្រជាពលរដ្ឋ សារធារណជន និងប្រមុខថ្នាក់ដឹក នាំប្រទេសកម្ពុជា ។ លោក ទឺ ពិទូ ដែលត្រូវបានលោក ផែង វណ្ណៈ ដាក់រហ័សនាមអោយថា : អ្នកកាសែតមីនតោន បានប្រកាសចំហរថា : លោក ឈឺចាប់ខ្លាំងណាស់ នៅពេលឃើញពីទង្វើដ៏គឃ្លើន របស់ពួកយោធាសៀមឈ្លានពានទឹកដីខ្មែរ ដែលបានប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរម្តងហើយម្តងទៀតបែបនេះ បើខាងសមត្ថកិច្ចប្រគល់អាវុធ០១ដើមអោយមកលោក លោកពិទូ នឹងកាន់អាវុធ ចូលលេណដ្ឋានជាមួយបងៗកងទ័ពបាញ់តតាំងជាមួយពួកសត្រួវដោយមិនខ្លាចស្លាប់ឡើយ ។

ប៉ុន្តែស្របពេលដែល លោក ទឺ ពិទូ ជាប់ដៃថត Videos យកព័ត៌មានពីទិដ្ឋ ភាព នៃការខូច ខាតផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ដែលត្រួវគ្រាប់ផ្លោងរបស់យោធាសៀមផ្លោងដាក់ចំ ហើយបានចតឡានម៉ាក ហាយយ៉ាស់ ពណ៌សំបកឪឡឹកពាក់ស្លាកលេខ:៣៥៥០ រង់ចាំចាក់ប្រេងម៉ាស៊ូតនៅក្បែរស្ថានីយ៍ប្រេងសាំង លើខ្នងភ្នំដងរែកច្រកអូរស្មាច់ ក៏ត្រូវបានជនជាតិចិន២នាក់ លួចឡើងបើកបររត់គេចចុះពីច្រកអូរស្មាច់ មកក្រោមសំដៅទៅក្រុងសំរោង រួចក៏បន្តដំណើរទៅខេត្ត សៀមរាប តែត្រូវបានក្រុមការងារអ្នកសារព័ត៌មាន ដេញតាមពីក្រោយយ៉ាងប្រផាប់ប្រផោយស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចស្រុកក្រឡាញ់ ខេត្ត សៀមរាប ។ បច្ចុប្បន្ន ជនសង្ស័យទាំង២រូបសមត្ថកិច្ចនគរបាលខេត្តសៀមរាបបាននិងកំពុងរៀបចំចាត់ចែងតាមនីតិវិធី ទៅតាមផ្លូវច្បាប់ រីឯរថយន្តត្រូវបានប្រគល់ជូនលោក ទឺ ពិទូ វិញហើយ ។

សូមបញ្ជាក់ថា : មួយរយ:ចុង ក្រោយនេះ លោក ទឺ ពិទូ ត្រូវបានមហាជន និងប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីរបស់ខេត្តឧត្តរមានជ័យបានមើល ឃើញពី សកម្មភាពរបស់លោក ទឺ ពិទូ ក្នុងចុះយកព័ត៌មានពិតជាក់ស្តែងក្នងមូលដ្ឋាន ទាន់ហេតុការណ៍ភ្លាមៗ ផ្សព្វ ផ្សាយជូនមហាជនអោយបានដឹងច្បាស់លាស់ កុុុំអោយភ័ន្ធច្រឡំពីព័ត៌មានក្លែងក្លាយ នៃក្រុមមនុស្សមួយចំនួនតូចដែលតែងតែងប្រឌិតបំភ្លៃព័ត៌មាន ពីសភាពការណ៍ពិតក្នុងតំបន់សមរភូមិជួរមុខដែលកំពុងឡើងកំដៅខ្លាំង ។ សូមរំលឹកថា: ក្រៅពីសកម្មភាពផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែងក្នុងមូលដ្ឋានទាន់ហេតុការណ៍ ជូនមហាជនលោក ទឺ ពិទូ ក៏បានជួយខាងផ្នែកទឹកចិត្តមនុស្សធម៌ ជាច្រើនដល់ប្រជាពលរដ្ឋភាសសឹក និងកងទ័ពជួរមុខផងដែរ ទៅតាមលទ្ធភាព ។ ជាក់ ស្តែងកាលពីយប់មុិញនេះលោក ពិទូ បានជួយដឹកជញ្ជូនកងទ័ព ដែលរងរបូសយកទៅសង្គ្រោះផងដែរ ៕ រាយការណ៍ព័ត៌មាន ដោយ: លោក ទឺ ពិទូa pitou2 a pitou3