» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1624 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767690 នាក់

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​


​ខេត្តពោធិ៍សាត់​៖ នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៤​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដី បាន​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។a moto2

​តាម​បញ្ជារ​អនុវត្ត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការនគរបាល​ក្រុង​ពោធិ៍សាត់ នៅ​យប់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០២៤ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដល់​ចំណុច​មុខ​តុលាការ​ខេត្តពោធិ៍សាត់ ស្ថិត​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊​ន រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធ​ករណី លួច​(​ម៉ូតូ​) ចំនួន​០១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ស្លាក​លេខ ពោធិ៍សាត់ 1C-4306 នៅ​ចំណុច បន្ទប់​ជួល​ចំបក់​មាស ស្ថិតនៅ​ភូមិ​ផ្ទះ​ព្រៃ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី ០៣ ខែសីហា វេលា​ម៉ោង ១ និង ៤២​នាទី យប់ របស់​ជនរងគ្រោះ សឿន បញ្ជារ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ព្រ​ងិ​ល ឃុំ ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ អ៊​ន រតនា លើក​ទី​២ នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២ និង ៣៧ នាទី​ពេល​ថ្ងៃត្រង់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដី បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​នៅ​ចំណុច​ភូមិ បន្ទាយ​ដី​ក្រោម សង្កាត់ បន្ទាយ​ដី ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់​។​​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មាន ៖១-​ឈ្មោះ រៀល នេ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ លក់​មីឆា រស់នៅ​ភូមិ បន្ទាយ​ក្រោម សង្កាត់ បន្ទាយ​ដី ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់​(​អ្នកទទួលផល​ចោរកម្ម​)២-​ឈ្មោះ ហង្ស សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ ទិញ​អេតចាយ រស់នៅ​ភូមិ បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​(​អ្នកទទួលផល​ចោរកម្ម​)

​ដកហូត​សម្ភារៈ​វត្ថុតាង​បាន​ដូចជា​១-​កង់​ម៉ូតូ​ចំនួន​០១​គូ ពណ៌​ខ្មៅ​២-​ស្លាក​លេខ​ម៉ូតូ ពោធិ៍សាត់​1C-3406 ចំនួន​០១៣-​ស៊ី​ផ្លេ​ម៉ូតូ​ចំនួន​០១៤-​តួរ​ម៉ូតូ និង​ម៉ាស៊ីន​ម៉ូតូ ចំនួន​០១៥-​អាវ​ម៉ូតូ​ចំនួន​០១​គូ​
៦-​កែបម៉ូតូ​ចំនួន​០១៧-​បំពង់​ស៊ី​មាំ​ង​ម៉ូតូ​ចំនួន​០១៨-​តាប់​ឡូ​ម៉ូតូ​ចំនួន​០១៩-​ឈ្នាន់​ម៉ូតូ​ចំនួន​០១​គូ ។​​ជនសង្ស័យ រួមទាំង​វត្ថុតាង នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា​នេះ ត្រូវបាន​ឃាត់ខ្លួន និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ធ្វើការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕a moto a moto1 a moto3 a moto4