» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11513 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701684 នាក់

តុលា​ការចេញលិខិត​ជូនដំណឹង​ពី​ការបញ្ចប់​ការស៊ើបអង្កេត​រឿងក្តី​មួយ​ចោទ​លោក​សមរង្ស៊ី​!

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​សម​ត្ត​កិច្ច​នគរបាល បាន​យក​លិខិត​ជូនដំណឹង​របស់​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដោយ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃទី​១៦​សីហា ទៅ​បិទ​នៅផ្ទះ​របស់ លោក សម រ​ង្ស៉ី នា​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​អំពី​ការបញ្ចប់​នីតិវិធី​ស៊ើបសួរ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ពាក់ព័ន្ធ​នឹង​ករណី​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ a court sy1 

​មន្ត្រី​តុលាការ ឲ្យ​ដឹងថា ក្នុង​សំណុំ​រឿងនេះ លោក សម រ​ង្ស៉ី ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស រួមមាន បទ​ប្រមាថ និង​បទ​ញុះញង់​ឲ្យ​ប្រ​ព្រិត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៥ និង​៥០២ នៃ​ក្រមព្រហ្មទណ្ឌ​។ ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​កំឡុង​ខែមេសា ដល់ តុលា ឆ្នាំ​២០១៨​។ ជន​ត្រូវ​ចោទ​មាន​៤​នាក់ ក្នុងនោះ​មាន លោក សម រង្ស៊ី , លោក គង់ ម៉ាស់ លោក ហូ វ៉ាន់ និង​កាក់ កុ​ម្ភា​រ ។​​ក្រៅពី​សំណុំរឿង​ខាងលើ​លោក សម រ​ង្ស៉ី​ដែល​ប្រកាសថា​ចូល​ស្រុក​វិញ​ថ្ងៃ​៩​វិច្ឆិកា​នៅ មាន​សំណុំរឿង​មួយចំនួនទៀត​របស់ កំពុង​ស្ថិតនៅ​ដំណាក់កាល​ស៊ើបសួរ​នៅឡើយ​ទេ​។​

​លោក គង់ ម៉ាស់ អតីត​សកម្មជន​ក្រុមប្រឆាំង រស់នៅ​ភូមិ​ខ្លា​លោត​ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ។​ឯ ជន​ត្រូវ​ចោទ​៣​នាក់​ទៀត លោក សម រង្ស៊ី , លោក ហូ វ៉ាន់ និង​កាក់ កុ​ម្ភា​រ កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​ឡើយ​ដែល​គេ​សង្ឃឹមថានឹង​មក​ស្រុក​ខ្មែរ​ថ្ងៃ​៩​វិច្ឆិកា​ខាងមុខ​។​​សមត្ថកិច្ច​ឲ្យ​ដឹងថា​៖​ក្រោយ​ការចាប់ខ្លួន​អតីត​សកម្មជន​ក្រុមប្រឆាំង​នេះ​សមត្ថកិច្ច​បាន​រកឃើញ​មាន​ឯកសារ​សំខាន់ៗ​ជាច្រើន​ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាម​បញ្ជា​របស់​បុគ្គល សម រង្សី​!៕a court sy3 a court sya a court sya1 

​