» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5077 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695248 នាក់

អតីត​ឈ្មួញ​ឈើ​ខេត្តមណ្ឌលគិរី​ល្បីឈ្មោះ​ហៅ​អា​ក្របី​បាញ់​នគរបាល​ម្នាក់​រងរបួស​តែ​សម​ត្ត​កិច្ច​មិន​ចាប់ខ្លួន​ទុក​ឲ្យ​រត់គេច​?

​មណ្ឌល​គី​រី​៖​មន្ត្រីនគរបាល​ម្នាក់ បាន​រងរបួស​ធ្ងន់​ដោយ​បៀម​គ្រាប់​កាំភ្លើងខ្លី ជាប់​នឹង​ដើមទ្រូង ហើយ​បាន​បញ្ជូនទៅ វះកាត់​យក​គ្រាប់​ចេញ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​ថ្ងៃទី​៤​សីហា​ឆ្នាំ​២០២១​។​​ករណី​យ៍​នេះ​បាន​កើតឡើង​ពេល​ជនរងគ្រោះ រួម​និង​ប៉ូលិស​២​នាក់​ទៀត ចុះ​ល្បាត ទៅ​កន្លែង​គេ​ឈ្លោះ​គ្នា ត្រូវ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​នៅ​ខេត្តមណ្ឌលគិរី​មាន​រហស្សនាម​«​អា​ក្របី​»​ទាញ​កាំភ្លើង វ៉ាន់​ឡុង មក​ភ្ជង់​អ្នក​ទំនាស់​ហើយ បណ្ដាលឱ្យ​ផ្ទុះ​ចំ​ដើមទ្រូង​សម​ត្ត​កិច្ច​តែម្ដង​។​a krobey 

​ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ​បើតាម​អ្នកដឹង​ហេតុ​គា​រណ៍​នី​យាយ​ថា គឺ​ពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មិន​ចាប់ខ្លួន អា​ក្របី​ដែលជា​អ្នកមាន​មុខគួ​សម​ក្នុង​ខេត្ត​នោះទេ​(​ប្រហែល​គ្មាន​បញ្ជ​ពី​ស្នងការ​?)​។​​ជាហេតុ​នាំឱ្យ​អា​ក្របី មានឱកាស​ដឹកជញ្ជូន​ជនរងគ្រោះ រួច​ទើប​គេចខ្លួន​តាម​សម្រួល​។​​ហេតុការណ៍​បាញ់ប្រហារ​នេះ បានកើត​ឡើង នៅ​កណ្ដាល​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​យប់​ទី​០៤.០៨.២០២១ ប៉ុន្តែ​ហាក់​មានការ​លាក់បាំង​?? ។​

​មហាជន​ទូទៅ​ក៍​ដូចជា​មន្ត្រីរាជការ នៅ​ភូមិភាគ​ឥ​ឦសាន ពិតជា​បាន​ស្គាល់​និង​ខ្លាចរអា​ជាខ្លាំង​ចំពោះ បុរស​ម្នាក់​ដែលមាន រហ្សនាម​«​អា​ក្របី​» ព្រោះ​គាត់​ជា​មនុស្ស​កោងកាច សាហាវ ។​​ជនដៃដល់​ជា​អតីត​ជា​មេការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​វៀតណាម នឹង​ជាម​នុស្ស ដែល​អ្នកធំ​ទុកចិត្ត សម្រាប់​ប្រើ​ឱ្យ​«​កាង​បទល្មើស​» ។​

​ករណី​បាញ់​កូនចៅ​ខ្លួន​នេះ​ស្នងការរង​ខេត្តមណ្ឌលគិរី​ម្នាក់ បាន​ទទួលស្គាលថា «​អា​ក្របី​»​ពិតជា​បាន​ផ្ទុះអាវុធ បណ្ដាលឱ្យ​របួស​នគរ​បាល​ម្នាក់ ប្រាកដ​មែន​។​បៀម​ក្បាល​គ្រាប់​ជាប់សាច់ និង​បាន​បញ្ជូនទៅ​វះកាត់​យក​គ្រាប់​ចេញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រួចរាល់​ហើយ​។​​ចំពោះ​មូលហេតុ នៃ​ការផ្ទុះអាវុធ​លោកស្នងកា​រ​រង​បាន​និយាយ​ដូចជា​ជួយ​សម្រាល់​អង្គហេតុ​វិញ​ថា​៖ នៅ​មុនពេល​កើតហេតុ មាន​បុគ្គល​១​គ្រួសារ បាន​ឈ្លោះប្រកែក​គ្នា​។​«​អា​ក្របី​»​បាន​ទៅ​ចាប់​មិត្ត​ភ័​ក្ដ ខ្លួន ដែល​កំពុង​មានទំនាស់ ក្នុង​បំណង​នាំ និង​ហៅ​ទៅ​ផឹកស៊ី​។​«​អា​ក្របី​» បាន​ទាញ​កាំភ្លើង​(​វ៉ាន់​ឡុង​) ភ្ជង់​មិត្ត​ភ័ក្ដិ​ដែល​កំពុង​មានទំនាស់ ឱ្យទៅ​ជាមួយ​ខ្លួន​។​
​ប៉ុន្តែ​បុរស​នោះ​បដិសេធ ក្រាញ​មិន​ព្រមទៅ រហូត​ឈានដល់​ចាប់​ប្រទាញប្រទង់​គ្នា ​បណ្ដាលឱ្យ​ផ្ទុះ​កាំភ្លើង​ខ្លីវ៉ាន់​ឡុង​១​គ្រាប់ ចំ​ដើមទ្រូង មន្ត្រីប៉ូលិស​ម្នាក់ ក្នុងចំណោម​គ្នា​៣​នាក់ ដែល​កំពុង​ឈរ​ក្បែរ​គេ​ឈ្លោះ​គ្នា​។​

​បើតាម​លោក​ស្នងការរង គឺ​រហូត​មកទល់ពេលនេះ ជនរងគ្រោះ​ជា​មន្ត្រីប៉ូលិស ត្រូវបាន​គ្រូពេទ្យ​នៅ {​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​}​ធ្វើការ​សង្គ្រោះ​និង​វះកាត់​រួចរាល់​ហើយ​។​ទោះជា​យ៉ាងណា​លោក​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​មិនបាន​បកស្រាយ​ហេតុអ្វី​បានជា​មន្ត្រីប៉ូលិស​២​នាក់​ទៀត​មិន​ធ្វើការ​ឃាត់ខ្លួន​អា​ក្របី​នោះឡើយ​?​។​​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ ករណី​ខាងលើ គឺ​នគរបាល​យុត្តិធម៌ កំពុង​បំពេញ​នីតិវិធី​។​ដើម្បី​បញ្ជូន​សំណុំរឿង មក​អយ្យការ​អម​សាលាដំបូង​ខេត្ត ខណៈ​ជនដៃដល់​ពុំទាន់​ចាប់ខ្លួនបាន​?។ចំណុចដែលគយរឲ្យចាប់អារម្មណ៍ករណីយ៍អាក្របីបាញ់មន្ត្រីនគរបាលបាលនេះសូម្បីតែក្រុងហ៊ុនហ្វេប៊ុកក៏បានចូលរួមបិទពត៍មាននៃការបាញ់ប្រហារនេះដែរក្រោមលេសថារំលោភគោលការណ៍ហ្វេសប៊ុក?៕a krobey1 a krobey2 

​