» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9872 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720348 នាក់

បន្ទាប់ពីទុកចោលជាង៣០ឆ្នាំកម្ពុជាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ!

 

 


ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។a sodary law maritime

អង្គប្រជុំ បានធ្វើការពិភាក្សា និងអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជូនគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យសិក្សា បន្ទាប់ មកធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ..។សូមបញ្ជាក់ដែរថាកន្លមកមានបារាំងនិងជប៉ុនបានជម្រុញឲ្យកម្ពុជាផ្តល់សញ្ចាបន័លើកអនុសញ្ញាស្តីពីច្បាប់សមុទ្ទនេះដែរតេរដ្ឋាភិបាលមិនអ៊ឺអើ។

សូមបញ្ចាក់ថាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ។ 

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺ តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញថា គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្រ រំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

ក្រសួងការបរទេសថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។ឆ្នាំ១៩៨២រវាងវៀតណាមជាមួយរបបសមយ័សាធារណៈរដ្ឋប្រជាមាននិតកម្ពុជាស្តីពីការបង្កើតដែនទឹកប្រវត្តិសាស្ត្រប្រើប្រាស់រួមគ្នា(ខ្សែប្រេវិយេដែលបារាំងបានគូសហ៊ុំពទ្ធ័កោះត្រល់មានចម្ងាយតែ២គីឡូម៉េត្រពីច្រាំង)នោះឡើយ។

សំណួរថាតើហេតុអីបានជាវៀតណាមហ៊ានចាក់ដីធ្វើផ្លូវចូលសមុទ្ធដោយរំលោភកិច្ចព្រមព្រៀងបង្កើតដែនទឹកប្រវត្តិសាស្ត្រកម្ពុជាវៀតណាមឆ្នាំ១៩៨២?។ព្រោះថាការបង្កើតដែនទឹកប្រវត្តិសាស្ត្រនេះគឺវៀតណាមអាចប្រើប្រាស់ដែនទឹកសមុទ្ធខ្មែរច្រើនម៉ឺនគីឡូម៉ែតការ៉េដែលបើតាមខ្សែប្រេវីយេដែលអាណានិគមបារាំងគូសប្រគល់កោះត្រល់ឲ្យវៀតណាមវៀតំាមមានព្រុំដែនទឹកតែ២គីឡូម៉ែតប៉ុណ្ណោះពីច្រាំងដីគោកកោះត្រល់។ចឹងការបង្កើតដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២អ្នកចំណេញគឺវៀតណាម?។កម្ពុជាបានចូលជាសមាជិកUNCLOSហើយតាំងពីឆ្ន១៩៨៣តែមិនទាន់ត្រូវបានរដ្ឋសភាផ្តល់សច្ចាបន័នៅឡើយ។

កាលពីថ្ងៃទី១៤ធ្នូ២០២៥ប្រទេសថៃដែលកំពងឈ្លានពានកម្ពុជាបានប្រកាសការធ្វើល្បាតសមុទ្ទត្រួតពិនិត្យនិងហាមឃាត់នាវានាដែលដឹកសម្ភារៈចូលស្រុកខ្មែរដែលការល្បាតត្រួតពនិត្យនេះមានពត៍មានថាវៀតណាមនិងថៃអាចធ្វើរួមគ្នា?។ក្រោយមកមាននាវាយោធាថៃបានគឃ្លើនបើកចូលត្រួតត្រាសមុទ្ទខ្មែរនៅខេត្តកោះកុង។

ដោយសារកើតមានព្រឹត្តិការណ៍ចឹងហើយបានសកម្មជនបណ្តាញសង្គមដែលគេហៅថាចេមសុខឈ្មោះពិតសុខសុគុណរស់នៅអាមេរិកបានចេញមកបកស្រាយចោទប្រកាន់តាមបណ្តាញសង្គមយូធូបនិងហ្វេសប៊ុកអមដោយផែនទីបង្ហាញថា៖បងប្អូនអើយ គ្មាននរណាធ្វើចំពោះយើង ជាងខ្លួនយើងទេ។ ពណ៌ក្រហម លោក ហ៊ុនសែន បានព្រមជាមួយយៀកណាម។ ពណ៌កំបោរ លោក ហ៊ុនសែន ព្រមជាមួយ យៀកណាម នៅថ្ងៃ ៧ កក្កដា ឆ្នាំ ១៩៨២។ ចំណែកពណ៌ទឹកប៊ិច កើតដោយសារលោក ហេងសំរឹន ធ្វើតាមយួន នៅចុងខែកក្កដា ១៩៨២ ហើយកម្ពុជាយើងគ្មានផែនទីសមុទ្រទេ។ យើងក៏ឥតបាន ធ្វើសច្ចាប័នលើ UNCLOS ដែរ។

រាល់កិច្ចព្រមព្រៀង ដែលផ្ទុយពីប្រយោជន៍កម្ពុជា ត្រូវលោក ហ៊ុនសែន ប្រកែកមិនលប់វាចោលទេ។ ដល់យើងមិនលប់វាចោល តាមសុពលភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ យើងក៏កំពុងមានបញ្ហាអស់នេះ។តើយើងដឹងទេ? យើងដាក់ដុំថ្មលើក្បាលយើង ហើយស្រែកយំ?.។ទាក់ទងការលើកឡើងរបសលោកសុខសុគុណហៅចេមសុខនេះឡូវមានមនុស្សចេញមកបកស្រាយហើយបន្ទាប់ពីស្ងាត់ស្ងៀមពីមន្ត្រីជំនាញរាជរដ្ឋាភិបាលនិងលោកបណ្ឌឹតៗនានារាប់ខែ។

 

ករណីយ៍នេះមានហ្វេសប៊ុកមួយមានឈ្មោះថាចាន់នី(Chan Ny)បានចេញមកតបទៅ លោក Sakoun Sok កុំយក «ផែនទីស្រមោល» មកបន្លាចឈាមខ្មែរ! ផែនទី ១៩៧២ ជា «ក្តីស្រមៃ» មិនមែនជា «កម្មសិទ្ធិ» ទេ!។លោក សាគុន សុខ និងក្រុមព្រំដែននៅបារាំង កំពុងប្រើប្រាស់រូបភាពផែនទីនេះ ដើម្បីដាក់ថ្នាំពុលក្នុងទឹកឃ្មុំ ដល់ពលរដ្ឋ។ ខ្ញុំសូមបកស្រាយការពិត ៤ ចំណុច ដែលលោក សាគុន សុខ ព្យាយាមមានចេតនា អូក្រឡា លាក់បាំង៖

១. ផែនទី ១៩៧២ (ខាងឆ្វេង) គឺជា «ការទាមទារឯកតោភាគី» (Unilateral Claim)៖លោកបង្ហាញផែនទីខ្សែក្រហមឆ្នាំ ១៩៧២ (សម័យ លន់ នល់) ហើយថាបាត់ដី?ការពិត: ខ្សែនោះគឺជាការ «គូសយកៗ របស់ខ្មែរខ្លួនឯង» នៅសម័យនោះតែប៉ុណ្ណោះ។ ប្រទេសជិតខាង (ថៃ/វៀតណាម) មិនដែលទទួលស្គាល់ទេ។

ឧទាហរណ៍: បើខ្ញុំគូសរបងផ្ទះខ្ញុំ ចូលដល់ដីផ្ទះអ្នកជិតខាង ហើយខ្ញុំស្រែកថាជាដីខ្ញុំ ដោយអ្នកជិតខាងមិនព្រម។ តើវាជាដីខ្ញុំស្របច្បាប់ទេ? ទេ! វាគ្រាន់តែជា "បំណង" របស់យើង។ ការយក "បំណង" មកប្រៀបធៀបនឹង "ការពិត" គឺជាការបោកប្រាស់។

២. តំបន់ប្រវត្តិសាស្ត្រ ១៩៨២ (ពណ៌កំបោរ/ទឹកក្រូច)៖ ជាការ «រក្សាដី» មិនមែន «ឱ្យដី»។លោកថា សម្តេច ហ៊ុន សែន ព្រមឱ្យយួន?៖ការពិត: កិច្ចព្រមព្រៀងទឹកប្រវត្តិសាស្ត្រ ១៩៨២ គឺជា «យុទ្ធសាស្ត្រទប់ស្កាត់»។ នៅពេលនោះ យើងមិនទាន់មានលទ្ធភាពវាស់វែងច្បាស់លាស់។ ការបង្កើតតំបន់នេះ គឺដើម្បីកំណត់ថា "តំបន់នេះជារបស់រួម កុំអាលអ្នកណាយកធ្វើកម្មសិទ្ធិដាច់មុខ"។បើគ្មានកិច្ចព្រមព្រៀងនេះទេ វៀតណាមអាចនឹងយកតំបន់នោះទៅអស់តាំងពីឆ្នាំ ៨០ ជាងម្ល៉េះ។ នេះគឺជាការ «ទុកដាក់» ដើម្បីចរចាពេលក្រោយ មិនមែនជាការកាត់ឱ្យទេ។

៣. ពណ៌ទឹកប៊ិច (តំបន់ត្រួតស៊ីគ្នាជាមួយថៃ)៖ កម្ពុជាកំពុងការពារយ៉ាងសាហាវ!លោកថា "កើតឡើងដោយសារ ហេង សំរិន ធ្វើតាមយួន"?ការពិត: តំបន់ពណ៌ខៀវនេះហើយ ដែលហៅថា OCA (Overlapping Claims Area) ដែលរដ្ឋាភិបាលបច្ចុប្បន្ន កំពុងតតាំងជាមួយថៃយ៉ាងក្តៅគគុក រហូតដល់ថៃហ៊ានប្រើកម្លាំងយោធាមកគំរាមនោះ។

បើយើងប្រគល់ឱ្យគេមែន ម៉្លេះយើងមិនចាំបាច់ទៅឈ្លោះជាមួយថៃដល់ថ្នាក់បិទសមុទ្រដូចសព្វថ្ងៃនេះទេ។ ការដែលរដ្ឋាភិបាលហ៊ានប្រឈមមុខដាក់ថៃ គឺបញ្ជាក់ថា «យើងមិនដែលបោះបង់តំបន់ពណ៌ខៀវនេះទេ»។៤. រឿងមិនធ្វើសច្ចាប័ន UNCLOS និងគ្មានផែនទី? (ភូតកុហកសុទ្ធ)លោកថា កម្ពុជាគ្មានផែនទីសមុទ្រ និងមិនធ្វើសច្ចាប័ន UNCLOS?

ការពិត: កម្ពុជាបានចូលជាសមាជិក និងផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាំងពីឆ្នាំ ១៩៨៣ (ចុះហត្ថលេខា) និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ យើងបានតម្កល់ផែនទី និងខ្សែមូលដ្ឋាន (Baselines) នៅ UN រួចរាល់ហើយ។ លោក សាគុន សុខ កំពុងមើលងាយចំណេះដឹង ថ្នាក់ដឹកនាំ ក៌ដូចជាពលរដ្ឋខ្មែរជំនាន់តោជោ។ សូមឈប់លក់ ឧត្តមគតិជាតិ ដើម្បីបម្រើឱ្យមហិច្ឆតាផ្លាស់ប្តូររបបរបស់ក្រុមខ្លួនយើងជាឈាមជ័រខ្មែរតែមួយពូជសាងសង់អង្គរតែមួយ ដាក់ចុះកំហឹងពេលនេះគិតជាតិជាធំ ឈប់បន្តោសគ្នាទៀត ចូលរួមចិត្តតែមួយក្នុងប្រលឹងជាតិតែមួយ ជាអាវុធសត្រូវក្លបខ្លាច ខ្មែររួបរួម ទើបខ្មែររស់! ខ្មែររួបរួម ខ្មែរខ្លាំង! យើងការពារជាតិដោយការទូត និងសាមគ្គីភាព!។a sea k law a sodary law maritim1